Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Nicolás Maduro ហៅ​ក្រុមប្រឆាំង​ថា​ក្រុម​ឆ្កួត​ភាគតិច និង​ប្តេជ្ញា​កម្ចាត់​ពួកគេ​

spot_img

​​ប្រធានាធិបតីវេណេ​ហ្ស៊ុយអេ​ឡា Nicolás Maduro បាន​ប្តេជ្ញា​ថា​នឹង​កម្ចាត់​ក្រុមប្រឆាំង​ភាគតិច ដែល​ចង់​ទម្លាក់​រូប​លោក​ចេញពី​តំណែង។​

​លោក​ក៏​បាន​ស្នើ​ឲ្យមាន​ការហែរក្បួន​ប្រឆាំងពួក​ចក្រពត្តិនិយ​ម​ផងដែរ នៅ​ថ្ងៃ​សៅ​រ៍នេះ ដើម្បី​តទល់​ជាមួយនឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គ្រោង​ដឹកនាំ​ដោយ មេដឹកនាំ​បក្សប្រឆាំង Juan Guaidó​។​

​ការប្រកាស​របស់​លោក Nicolás Maduro គឺ​កើតឡើង​ក្រោយពេល មេដឹកនាំ​បក្សប្រឆាំង មិន​អើពើ​ទៅ​នឹង​ការ​គំរាម​របស់លោក និង​បាន​ត្រឡប់​ចូល​ក្នុងប្រទេស​វិញ នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​។​

​ចំណែក​អា​មេ​រិច​វិញ បាន​និយាយថា ខ្លួន​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត ដើម្បី​ដាក់​សម្ពាធ​លើ លោក Nicolás Maduro ឲ្យ​បោះបង់ចោល​អំណាច​។​

​បេសកជន​របស់​អា​មេ​រិច​ប្រចាំ​ប្រទេស​វេ​ណេ​ហ្ស៊​យ​អេ​ឡា ឈ្មោះ Elliott Abrams បាន​និយាយថា វា​ពិតជា​ពិបាក​ខ្លាំង​ក្នុងការ​មើលឃើញ​ពី​តួនាទី​របស់​លោក Nicolás Maduro ក្នុង​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​ពេល​អនាគត​។​

​លោក Nicolás Maduro បាន​ចោទប្រកាន់​មេដឹកនាំ​បក្សប្រឆាំង​ថា​កំពុង​ព្យាយាម​រៀបចំ​ធ្វើ​រដ្ឋប្រហារ ដោយ​មាន​ការជួយ​ពី​សហរដ្ឋ​អា​មេ​រិច​។​

​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប​ទី ៦​នៃ​ការស្លាប់​របស់​បុព្វការី​ជន Hugo Chávez លោក Maduro បាន​និយាយថា “​ខណៈពេល​ដែល​ក្រុម​ឆ្កួត​ភាគតិច បន្ត​សេចក្តី​ស្អប់ និង​ភាពជូរចត់​របស់​ពួកគេ វា​គឺជា​បញ្ហា​របស់​ពួកគេ​។ ពួក​យើង​មិន​ខ្វល់​នឹង​ពួកគេ​ឡើយ ជនរួមជាតិ​ទាំងឡាយ “​។​

​នៅ​ចំពោះមុខ​យោធា លោក Maduru បន្ថែមទៀតថា “​ពួក​យើង​នឹង​បញ្ឍប់​ពួកគេ​នៅលើ​ផ្លូវ បញ្ឍប់​កិច្ចការរ​ពួកគេ​។ ពួក​យើង​នឹង​កម្ចាត់​ពួកគេ​”​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​បក្សប្រឆាំង​បានប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​ស្តីទី​កាលពី​ខែ​មករា ក្រោយពេល​អង្គការ​និតិ​បញ្ញាតិ​បានប្រកាសថា ការបោះឆ្នោត​កាលពី​ឆ្នាំ​មុន​មិន​ស្រប​ច្បាប់​ឡើយ​។​

​លោក Juan Guaidó ដែល​ជា​មេដឹកនាំ​បក្សប្រឆាំង និង​ប្រធានរដ្ឋសភា បាន​ទ​ទូល​ស្គាល់​ពី​បណ្តាល​មេដឹកនាំ​ជាង ៥០​ប្រទេស ខណៈ លោក Maduru ទទួលបាន​ការគាំទ្រ​ពី ប្រទេស​រុស្សី ចិន និង​គុយបា​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×