Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​ដំណើរការ​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​ស្វាយរៀង​

spot_img

​​ខេត្ត​ស្វាយរៀង ៖ ​នៅ​ព្រឹក​ថ្ងៃ ០១​កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ មីនា ឆ្នាំ ២០១៩ នេះ​

​ព្រះ​វិសុទ្ធិ​ញ្ញាណ មុំ សយ ព្រះ​រាជាគណ​ថ្នាក់​កិត្តិ​យ​និង​ជា ព្រះ​មេគណ​ខេត្ត​ស្វាយរៀង​និង​លោក សុខ រស់ អភិបាលរង​ខេត្ត​ស្វាយរៀង​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន និមន្ត និង​អញ្ជើញ​ជា​អធិបតី នៅក្នុង ពិធី​កាត់​វិញ្ញាសា​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​ស្វាយរៀង​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​ជម្ពូ​ព្រឹក្សា ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​មាន​ប្រតិភូ​តំណាង​ក្រសួង​ធម្មការ​និង​សាសនា លោក​អភិបាលរង​ក្រុង​ស្វាយរៀង លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​រួម​និង​មន្ត្រី​ដែល​មាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ព្រះ​វិសុទ្ធិ​ញ្ញាណ មុំ សយ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​និង​ជា ព្រះ​មេគណ​ខេត្ត​ស្វាយរៀង​បាន​មាន​សង្ឃដីកា​ឱ្យដឹងថាៈ​ការប្រឡង​ចូលរៀន​នៅ​អនុវិទ្យាល័យ​ពុទ្ធិក​ស្វាយរៀង​នាពេលនេះ​គឺជា​លើក​ទី​២០​ហើយ​.​ហើយ​ពុទ្ធិក​នេះ​ក៏​មាន​អាយុកាល​២០ វស្សា​ហើយ​ដែរ​.​ដែលជា​អំណោយ​របស់​លោកនាយ​ឧត្តមសេនីយិ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​និង​លោកស្រី បាន​កសាងឡើង​ដើម្បី​ទុក​ជា​គុណប្រយោជន៍​ជា​ថ្នាល​បណ្តុះ​នូវ​ចំណេះដឹង​បំរើ​ឱ្យ​វិស័យ​ព្រះ​សាសនា ដែលជា​សាសនា​របស់​រដ្ឋ​តទៅ​ថ្ងៃ​ខាង​មុខ​ទៅតាម​ពុទ្ធានុញាត​៥០០០ វស្សា​ផង​និង​ទុកជា​កេរ្តិ៍ដំណែល​ដល់​កូនចៅ​ជា​ព្រះសង្ឃ​រៀនសូត្រ​បន្តវេន​ផងដែរ​។​

​លោក ទី​វ សុភា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ឱ្យដឹងថា ៖ នៅក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០​នេះ​មាន​បេក្ខជន​សមណៈ​បេក្ខជន​បាន​ដាក់​ពាក្យសុំ​សិទ្ធ​ប្រឡង​មាន​ចំនួន​១២៩​អង្គ​/​នាក់​ចែកចេញជា​៥​បន្ទប់​។​

​ក្នុង​២០១៩​នេះ ​ខេត្ត​ស្វាយរៀង​មាន​វត្ត​សរុប​ចំនួន​២៤៤​វត្ត​ក្នុង​នោះ​វត្ត​គណៈ​ធម្ម យុត្តិ​និកាយ​១​វត្ត​ផង​ដែរ​មាន​ព្រះសង្ឃ​ចំនួន​២.១៣៦​អង្គ​ក្នុង​នោះ​ព្រះសង្ឃ​គណៈ​ធម្មយុត្តិ​និកាយ​ចំនួន​២​អង្គ​ភិក្ខុ​ចំនួន​៨៤៣​អង្គ​និង​សាមណេរ​ចំនួន​១.២៩៣​អង្គ ។​

​លោក​ប្រធាន​មន្ទីរ​បាន​ឱ្យដឹងទៀតថា ៖ ​ចំពោះ​ការងារ​ពុទ្ធិកសិក្សា​និង​បណ្ណាល័យ​ក្នុង​ឆ្នាំ​សិក្សា​២០១៩.២០២០​នេះ​នៅ​ទូទាំង​ខេត្ត​មាន​សាលា​ធម្ម​វិន័យ​ចំនួន​៤០​កន្លែង សាលា​ពុទ្ធិក​បឋម​មាន​ចំនួន​៨​កន្លែង​ស្មើ​និង​៥២​បន្ទប់​និង​ពុទ្ធិក​មធ្យមសិក្សា​មាន​១​កន្លែង​សរុប​សមណ​សិស្ស​សរុប​មាន​ចំនួន​១.៥៣៧​អង្គ​/​នាក់​។​

​លោក ទី​វ សុភា បាន​បន្តទៀតថា ៖ ដោយឡែក​ការប្រឡង​ពុទ្ធិក​សិក្សា​នានា​ក្នុង​ឆ្នាំ​សិក្សា​២០១៨.២០១៩​កន្លងទៅ​មាន​ ៖ ១.​ការប្រឡង​ធម្ម​វិន័យ​ថ្នាក់​ត្រី ថ្នាក់​ទោ និង​ថ្នាក់​ឯ​កមាន បេក្ខសមណៈ​បាន​ដាក់ពាក្យ​ប្រឡង​ចំនួន​ចំនួន​៧៣០​អង្គ​/​នាក់​បាន​ប្រឡង​ជាប់​៦២៤​អង្គ​/​នាក់​ស្មើនឹង​៨៥.៤៨​ភាគរយ​។​

២.​ការ​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា​មាន​បេក្ខសមណៈ​បាន​ដាក់​ពាក្យ​ប្រឡង​ចំនួន​២២៦​អង្គ​បាន​ប្រឡង​ជាប់​១៧៦​អង្គ​ស្មើនឹង​៧៧.៨៨​ភាគរយ​។​

៣.​ការ​ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​នៅ​រាជធានី​ភ្នំពេញ​មាន​បេក្ខសមណៈ​បាន​ដាក់ពាក្យ​ប្រឡង​ចំនួន ១៥​អង្គ​និង​បាន​ប្រឡង​ជាប់​៨​អង្គ​ស្មើនឹង​៥៣.៣៣​ភាគរយ​ផង​ដែរ​ ៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×