Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​នាយទាហាន នាយទាហានរង ពលទាហាន និង​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​អង្គារ ១៤​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​ចូលរួម​អមដំណើរ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​នាយទាហាន នាយទាហានរង ពលទាហាន និង​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន និង​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​១៥៨ ច្រកទ្វារ​តំបន់​ព្រំដែន​ព្រៃ​តា​អី ស្រុក​ស្វាយទាប និង​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នេះ​ផង​ដែរ​រួមមាន លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ប្រតិភូ​ក្រសួង​កា​ពារ​ជាតិ ។

​លោក​អភិបាលខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ស្នង​ការរង​នគរបាល​ខេត្ត លោក​អភិបាលស្រុក​ពាក់ព័ន្ធ និង​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល និង​យោធា​ការពារ​ព្រំដែន ព្រមទាំង​កងកម្លាំង​ជាច្រើន​ទៀត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ពាំនាំ​នូវ​កា​ផ្ដាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ដែល​សម្តេច ទាំងពីរ គឺ​លោក​បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​សុខ និង​ទុក្ខ​របស់​កងកម្លាំង​ដែល​ឈរជើង​នៅ​ជួរ​មុខ​។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្ដេច​ពិជ័យ​សេនា ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​គំរូ​វីរភាព របស់​កងកំម្លាំង​ទាំងអស់ ជាពិសេស អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត ដែល​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​បម្រើ​ជាតិ​មាតុភូមិ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចំពោះ​ការការពារ​បូរណភាព​ទឹកដី នៅតាម​បន្ទាត់​ព្រំដែន​ជាប់​នឹង​ប្រទេស​ជិតខាង ។​

​សម្ដេច​ពិជ័យ​សេនា ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ទាំងអស់ ត្រូវតែ​បន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ និង​សាមគ្គីភាព​ល្អ ជាមួយ​បណ្ដា​សមត្ថកិច្ច​ប្រទេសជិតខាង ដើម្បី​ឲ្យ​ព្រំដែន​យើង​ទាំងអស់ ក្លាយ​ជា​ព្រំដែន​សន្តិភាព ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ។​

​ក្នុងនោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ផ្ដាំផ្ញើ​ដល់​កងកំម្លាំង​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត នូវ​អនុសាសន៍​១០​ចំណុច​របស់​សម្តេច​តេជោ ដែល​បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​កន្លងមក ។ សម្ដេច​ក៏​បាន​ក្រើនរំឭក ដល់​នាយ និង​ពល​កងកម្លាំង​ទាំងអស់​ថា បើទោះបីជា​មាន​ក្រុម ឬ​ពួក​ណា​កេណ្ឌ​កងទ័ព​ប្រមូលផ្តុំ ឬ​ក៏​ចង់​ធ្វើ​បដិវត្តន៍​នោះ ក្នុងនាម​យើង​ជា​កងកម្លាំង ក៏​ត្រូវ​ការពារ​រដ្ឋធម្មនុញ្ញ​ស្របច្បាប់ ដោយ​មិន​ឲ្យ​ក្រុម ឬ​ក៏​ជន​ណា​មក​បំផ្លាញ​នូវ​សុខសន្តិភាព​នោះ​បាន​ឡើយ ព្រោះ​សុខសន្តិភាព ដែល​មាន​បាន​មក​សព្វ​ថ្ងៃនេះ គឺ​មាន​តម្លៃ​មហាសាល​ធំធេង​ណាស់ ដោយ​មិន​អាច​នឹង​កាត់ថ្លៃ​បាន​នោះឡើយ​។​

​ចុងបញ្ចប់​នៃ​ពិធី​សំណេះសំណាល សម្តេច​ពិជ័យ​សេនា បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ទាំង​បី ក្នុង​មួយ​អង្គភាព​ទទួលបាន​ថវិកា​មួយ​លាន​រៀល ព្រមទាំង​បាន​ផ​ផ្ដល់ជូន​ម៉ូតូឌ្រី​មសង់​ចំនួន ៦​គ្រឿង ដល់​កម្លាំង​យោធា សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ល្បាត​ការពារ​ព្រំដែន​ផង​ដែរ ៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×