Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​សណ្តោ​រ៉ឺម៉ក ១ គ្រឿង បើកលឿន ផ្លូវ​កោង គ្រប់គ្រង​លំនឹង​មិនបាន រហូត​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​បុក​ដើម​កៅស៊ូ​ស្លាប​ម្នាក់​ភ្លាម​

spot_img

ត្បូងឃ្មុំ ៖ អធិកាដ្ឋាន​នគរបាល​ស្រុក​មេមត់ បានឲ្យដឹងថា​ ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០ និង ៣០ នាទី នៅលើផ្លូវ​អភិវឌ្ឍន៍​ក្រាល​កៅស៊ូ ត្រង់ចំណុច​ចំការកៅស៊ូ​រដ្ឋ ស្ថិតនៅ​ភូមិ​ខ្លុង​ត្បូង ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បើកបរធ្លាក់​ផ្លូវ​បុកដេី​ម​កៅស៊ូ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗ​នៅ​កន្លែង​កើត​ហ​តុ ។​

​បើ​យោង​តាម​សម្តី​ពី​អ្នករួមដំណើរ​ម្នាក់​បានឲ្យដឹងថា ៖ អ្នក​បើកបរស្លាប់​ភ្លាមៗ​កន្លែងកើតហេតុ​ភ្លាមនោះ​មានឈ្មោះ យ៉ែន វីរៈ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មុខរបរ​កម្មករ ស៊ីឈ្នួល​ដឹក​ទំនិញ​ឲ្យ​អតិថិជន​តាម​ភូមិ​.​ឃុំ​ក្នុង​ស្រុក​មេមត់ ។​

​អ្នករួមដំណើរ​នោះបាន​ប្រាប់​ឲ្យដឹង​ទៀតថា ៖ បើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង ដែល​ត្រលប់​ពី​ដឹក​ជញ្ជូន​ឥ​វ៉ាន់​ឲ្យ​អតិថិជន​នៅ​ភូមិ​មួយ​ក្នុង​ឃុំ​ជាំ លុះ​មកដល់​ចំណុច​កន្លែងកេីតហេតុ មាន​ផ្លូវ​កោង ដោយ​ម៉ូតូ​បើកបរ​ល្បឿន​លឿន​ទប់​លំនឹង​លែ​ន​បាន​ក៏​ធ្លាក់​ផ្លូវ​ទៅ​ខាងស្តាំ បុក​ដើម​កៅស៊ូ​បណ្តាលឲ្យ​ស្លាប់​អ្នក​បើកបរ​តែម្តង​។​

​បច្ចុប្បន្ន​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​កម្លាំង​នគរបាល​ចរាចរណ៍​ប្រគល់ជូន​ក្រុមគ្រួសារ ។ ចំណែកឯ​សាកសព​ត្រូវបាន​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់​ពី​នគរបាល​ជំនាញ​យើង​ស្រាវជ្រាវ​ឃើញ​ថា​មិន​ពាក់ព័ន្ធ​ករណី ឃាតកម្ម ។​

​បញ្ជាក់ ៖ អ្នករួមដំណើរ​មានឈ្មោះ ជឹម វិន ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជាតិ​ខ្មែរ​រស់នៅ​ភូមិ​មុខ​ក្រាស់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​គ្មាន​របួស​) ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×