Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យកសត្វតោព្រៃមកចិញ្ចឹម ចុងក្រោយត្រូវហែកសាច់ក្នុង…ទ្រុង

spot_img

តាម AP ហេតុការណ៍នេះកើតឡើងនៅភូមិមួយ ភាគបូព៌ាសាធារណៈរដ្ឋឆេក គេបានទូរស័ព្ទហៅប៉ូលិសឲ្យមកភូមិ Zdechov វេលាព្រឹកព្រលឹមថ្ងៃទី ៥ មីនា បន្ទាប់ពីគេឃើញបុរសម្នាក់បានត្រូវហែកហួរស្លាប់ក្នុងទ្រុង ដែលមានតោ ២ក្បាល ។

ក្រោយពីវាយតម្លៃស្ថានភាពជាក់ស្តែង នឹងប្រឹក្សាយោបល់ជាមួយអ្នកជំនាញការ នៃសួនសត្វក្បែរៗនោះ ប៉ូលិសបានបាញ់សម្លាប់ គោឈ្មោលអាយុ ៩ឆ្នាំ ដែលជា “ជនដៃដល់” និងគោញី ដើម្បីយកសាកសពចេញ ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ Michal Prasek អាយុ ៣៣ឆ្នាំ ជាម្ចាស់របស់តោ ២ក្បាលខាងលើ ។ សមត្ថកិច្ចឲ្យដឹងថា គេបានបដិសេធសំណើរសុំច្បាប់ចិញ្ចឹមតោរបស់គាត់ តែគាត់នៅបន្តរក្សាទុកតោញីឈ្មោល ២ក្បាល បំណងបន្តពូជ ។

ឪពុករបស់ Presck ដែលជាអ្នកឃើញហេតុការណ៍មុនគេនិយាយថា ពុំដឹងហេតុអ្វីបានជាទ្វាទ្រុងត្រូវបានដាក់សោពីក្នុង ។

ជារឿយអង្គការអភិរក្សសត្វព្រៃពិភពលោក (WAP) តែងទូន្មានមិនឲ្យមនុស្សចិញ្ចឹមសត្វយកមកពីព្រៃ ធ្វើជាសត្វចិញ្ចឹម ព្រោះមានហានិភ័យខ្ពស់ណាស់ចំពោះជីវិតខ្លួន ៕ ចន្ទ្រា

spot_img
×