Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រូម្នាក់នេះពិតជាអស្ចារ្យ ទោះបីមានសិស្សតែម្នាក់ក៏នៅ…បង្រៀនដែរ!

spot_img

នៅកោះតូចមួយចម្ងាយប្រមាណ ៨,៥ km ពីទីក្រុងចេងឌូ ភាគខាងត្បូងប្រទេសចិន បច្ចុប្បន្នមានមនុស្សរស់នៅប្រមាណ ៦៥០នាក់ ។ នៅកោះនោះ មានសាលាបឋមសិក្សាពិសេសមួយព្រោះតែវា មានគ្រូម្នាក់ សិស្សម្នាក់ប៉ុណ្ណោះ ។

សាលាបឋមសិក្សាដែលមានគ្រូ១ សិស្ស១ ប៉ុណ្ណោះ ។

ទោះបីមានតែគ្រូម្នាក់ និងសិស្សម្នាក់ក្តីតែសាលារៀននេះ ប្រព្រឹត្តទៅតាមកាលវិភាគដូចធម្មតា ។ ក្រៅពីការរៀនសូត្រ នៅរៀងរាល់ព្រឹកថ្ងៃចន្ទ សាលានេះតែងអនុវត្តពិធីគោរពទង់ជាតិដោយអ្នកគ្រូជាអ្នកបង្ហូតទង់ ហើយសិស្សម្នាក់នោះឈរគោរពព្រមទាំងច្រៀងភ្លេងជាតិ ។

អនុវត្តពិធីគោរពទង់ជាតិនៅដើមសប្តាហ៍ ។

មុននេះសាលាក៏មានសិស្សច្រើនគួរសមដែរ ប៉ុន្តែក្រោយពីពលរដ្ឋស្នាក់នៅកោះធ្លាក់ចុះ អ្នកខ្លះផ្ទេរទៅសាលាផ្សេង ខ្លះទៀតចូលអនុវិទ្យាល័យទើបសល់តែសិស្ស…ម្នាក់គត់ ។

អ្នកគ្រូវ័យ ២៩ឆ្នាំ ត្រកូលទៀក បានសម្រេចបន្តការបង្រៀន ទោះបីជាមានសិស្សតែម្នាក់ ព្រោះថា ៖ ជាការទទួលខុសត្រូវក្នុងនាមជាគ្រូ ។

អ្នកគ្រូទៀក ។

អ្នកគ្រូចែករំលែកបន្ត ៖ ខ្ញុំបង្រៀនគ្រប់មុខវិជ្ជា រួមទាំងកីឡា ហាត់ប្រាណ ។ ពួកយើងរក្សាបានបរិយាកាសរីករាយ ។ ចំពោះខ្ញុំ ខ្ញុំបានបង្រៀនប្អូនៗមុនគេឲ្យចូលអនុវិទ្យាល័យ ហើយឥឡូវនេះសល់ម្នាក់ក៏ត្រូវប្រឹងប្រែងឲ្យគេបានឆ្លងផុតវគ្គអប់រំបឋមសិក្សា ។

ពិតជាមានស្មារតីទទួលខុសត្រូវមែន! ៕ ចន្ទ្រា

spot_img
×