Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​បំបែកសំណុំរឿង​ឃាតកម្ម​រំលោភ​សម្លាប់ នៅក្នុង​ក្រុង​ដូន​កែវ​

spot_img

​តាកែវ ​៖ រយៈពេល ២​ថ្ងៃ ប៉ុណ្ណោះកំ​ម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តតាកែវ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​កក្រើត​ក្រុង​ដូនកែ​វ សម្លាប់​នារី​ម្នាក់​នៅ​ក្នុង​ផ្ទះសំណាក់ ប៉ា​អ៊ី ម៉ាក់​អ៊ី​ហើយ ក្រោយ​ឃាតករ​បាន​រត់គេចខ្លួន​បាន​រយៈពេល​ពីរ​ថ្ងៃ ។​

បើ​តាម​ការ​អោយ​ដឹង​ពី​លោក​អធិការ​ក្រុង​ដូន​កែវ លោក​ឥន្ទ មណ្ឌល់ បានអោយដឹងថា ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ​គឺ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី ០៤ ខែ​មីនា ២០១៩ ឋិត​នៅក្នុង​ផ្ទះសំណាក់​ប៉ា​អ៊ី ម៉ាក់​អ៊ី ភូមិ​ស្នោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដោយ​ក្នុង​ថ្ងៃ​នោះ​ដែរ កំលាំង​នគរបាល​ជំនាញ បាន​ចុះ​ធ្វើ​កោសល្យវិច្ច័យ ភ្លាមៗ ដោយ​បាន​សន្និដ្ឋានថា ករណី​នារី​វ័យក្មេង​ដេកស្លាប់​នៅក្នុង​ផ្ទះសំណាក់​នេះ គឺជា​ករណី​ឃាតកម្ម ដោយ​ឃាតករ​ធ្វើ​សកម្មភាព​រំលោភ​រួច មូ​លករបំបាក់​តែម្តង ។ ក្រោយពេល​ពិនិត្យ​និង​ធ្វើ​កោសល្យវិច្ច័យ​រួច សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​ការកំណត់​មុខសញ្ញា​បាន​ភ្លាមៗ តែ​នៅ​មិនទាន់​អោយ​រឿង​នោះ​បែក​ចេញ​ក្រៅ​ឡើយ ពី​ព្រោះ​ក្លាច​ជនសង្ស័យ​ដឹង​ខ្លួន​រត់​គេចខ្លួន មាន​ការពិបាក​ក្នុង​ការ​តាម​ចាប់ខ្លួន ។ លុះ​មកដល់​រសៀល​ថ្ងៃទី ០៥ ខែ​មីនា ២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន វេលា​ម៉ោង​១៦​និង​៣០​នាទី ត្រង់​ចំណុច​ភូមិ​ថ្នល់​បែក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដោយ​កម្លាំង​ជំនាញ​ស្នងការ​ខេត្ត​តាកែវ​សហការណ៍​និង​កម្លាំង​ជំនាញ​ស្នងការ​ខេត្ត​កំពង់ស្ពឺ​ទើប​អាច​ចាប់​ខ្លួន​ជនសង្ស័យ​បាន ជនសង្ស័យ​មាន​ឈ្មោះ សុខ ច​ន្ធ​លីដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។

ក្រោយពេលដឹងចម្លើយសារភាពរបស់ជនសង្ស័យជាឃាតករឈ្មោះ សុខ ចន្ទលីដា បានសារភាពប្រាប់ប៉ូលីសថា
រូបគេរួមជាមួយនឹងនារីរងគ្រោះបានធ្លាប់ស្គាល់គ្នានោះមានរយៈពេល ៣ដងមកហើយ ដោយលើកទី០១ និងលើកទី០២ នោះរូបគេមិនបានធ្វើអ្វីទេ គ្រាន់តែហៅផឹកស៊ី និងដឹកដើរលេងទេ លុះមកដល់ការណាត់ជួបនិងហៅនាងមកដេកនៅក្នុងផ្ទះសំណាក់ប៉ាអ៊ីម៉ាក់អ៊ីនេះ គឺជាលើកទី៣ ទើបរូបគេសម្លាប់នាងចោល
ដោយសារតែទាស់ពាក្យសម្តីគ្នា ក្នុងពេលដែលកំពុងតែរួមភេទ ព្រោះក្នុងពេលដែលកំពុងដំណើរការបាន ២ទៅ៣នាទីនោះ ស្រាប់តែមានគេ(ជាសង្សារ)ខលទូរស័ព្ទមកនារីរងគ្រោះ និយាយមិនបានប៉ុន្មានផង និងមិនទាន់ចប់សព្វគ្រប់នោះ បែរជានារីរងគ្រោះ ប្រាប់ជនសង្ស័យថា បានហើយប៉ុណ្ណឹង នាងប្រញាប់ទៅជួបគេទៀត ដល់ពេលរូបគេជាជនសង្ស័យ លឺសម្តីរបស់នារីរងគ្រោះនិយាយបែបនោះ ទាំងខ្លួនកំពុងតែរួមរ័កជាមួយនាងមិនទាន់ចប់ផងនោះ រូបគេក៏កើតចិត្តមួយខឹងសម្បារយ៉ាងខ្លាំង ដោយឃាត់រូបនាងមិនអោយទៅណាទេ ចាំរួចរាល់ហើយចាំទៅ តែនារីរងគ្រោះហាក់បីដូចជាមិនស្តាប់ ហើយគម្រាមជនសង្ស័យវិញថា បើមិនអោយនាងទៅនាងនិងខាំអណ្តាតសម្លាប់ខ្លួន ទើបរូបគេជាជនសង្ស័យចាប់ផ្តើមធ្វើសកម្មភាពយកកែងដៃសង្កត់ករនាងរហូតនាងលែងរើបម្រាស់ ក៏ដកដៃចេញ រួចយកម្រាមដៃរបស់ខ្លួនទៅដាក់នៅរន្ធចម្រុះនាង
លែងមានដង្ហើមដក រូបគេបានងើបចេញពីខ្លួននាង ហើយស្លៀកពាក់ខោអាវចេញពីផ្ទះសំណាក់ រត់គេចខ្លួនតែម្តងទៅ ៕ ដោយ ៖ តាកែវ​

 

spot_img
×