Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នា​ក់ថត «​បង្អួត​ភាព​អស្ចារ្យ​» ដើរ​កាន់​អូស​ពស់វែក​ដ៏​ធំ​ប្រវែង​៤​ម៉ែត្រ នៅលើ​ផ្លូវ​ដោយ​ដៃទទេយ៉ាងឡូយ តែ​មន្ត្រី​សត្វព្រៃ​ថា​វា​ជា​ទង្វើ​…

spot_img

​​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ រូបភាព​មួយ​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ដើរ​កាន់​អូស​ពស់វែក​ដ៏​ធំ​១​ក្បាល​ប្រវែង ៤ ម៉ែត្រ នៅតាម​បណ្តោយ​ផ្លូវលំ​តូច​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​ហ្វេ​ស​ប៊ុ​ក ។ គេ​បាន​បាន​ជឿថា បុរស​នៅក្នុង​រូបនេះ​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​មានឈ្មោះ Hamdan Raja Ular ហើយ​ពស់​នេះ​ត្រូវបាន​ចាប់​នៅ Kampung Rahmat ស្ថិតក្នុង Kelantan ប្រទេស​ម៉ាឡេស៊ី ។​

​សម្រាប់​ហេតុផល​ជាក់ស្តែង រូបភាព​នេះ​ពិតជា​ធ្វើ​ឲ្យ​អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​ជំនាញ និង​ភាពក្លាហាន​ហួស​ព្រំដែន​របស់​បុរស​នោះ ក្នុងការ​គ្រប់គ្រង​ពស់​ពិស​ដ៏​វែង​បែបនេះ ។ ទោះយ៉ាងណា នាយកដ្ឋាន​សត្វព្រៃ​និង​សួនឧទ្យាន​ជាតិ (PERHILITAN) ទាមទារ​ឱ្យមាន​ការគិត​ឃើញ​ភាពខុសៗ​គ្នា ។ តាម​ការពិត នាយក​នាយកដ្ឋាន​នេះ លោក Mohd Hasdi បាន​និយាយថា ពួកគេ​កំពុង​ស្វែងរក​អ្នក​ចាប់​ពស់ ព្រោះ​វា​ប្រឆាំងនឹង​ច្បាប់ ក្នុងការ​រក្សាទុក​សត្វ​ល្មូ​ន​ដ៏​គ្រោះថ្នាក់​បែបនេះ ។​

​លោក Mohd Hasdi បាន​និយាយថា​៖ «​យើង​ចង់​ព្រមាន​ដល់​អ្នក​ចាប់​ពស់ និង​សមាជិក​នៃ​សាធារណៈជន ដែល​បង្ហាញ​ជំនាញ​ចាប់​ពស់​របស់​អ្នក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គឺជា​បទល្មើស​មួយ ។ ហើយ​អាជ្ញាធរ​នឹងមិន​ស្ទាក់ស្ទើរ​ក្នុងការ​ឃាត់ខ្លួន​មនុស្ស​ម្នាក់ ដែល​កំពុង​រក្សា​សត្វ​ល្មូ​ន​ដោយ​ខុសច្បាប់​នោះទេ ។ អ្នក​ដែល​រៀបចំ​ការតាំង​បង្ហាញ ឬ ប៉ះ​ពស់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស ក្នុងនោះ​រួមទាំង​ពស់វែក គឺ​ខុស​ទៅនឹង​ច្បាប់​។​» ៕ រក្សា​

spot_img
×