Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ដាក់​ផែនការ​ ៥​ ចំណុច​ ដល់​មន្ត្រីក្រោមឱវាត​ត្រូវ​បន្ត​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នាពេលខាងមុខ​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេ​ត្នា​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩​នេះ បានធ្វើការ​ជម្រុញ​ឱ្យ​មន្ត្រី​នានា​នៅក្រោម​ឱវាត​ត្រូវអនុវត្ត​ផែនការ​ចំនួន​៥​ចំណុច​ធ្វើយ៉ាងណា​អនុត្ត​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តស្វាយរៀង​ដែល​បាន​ប្រព្រឹត្តទៅ​នៅសាលប្រជុំ​ន​ន្ទី​អគារ ខ សាលាខេត្ត ។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​តំណាង​កងកម្លាំង​ទាំង​៣ នាយក​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​/​អង្គភាព​នានា និង​លោក​អភិបាលក្រុង​-​ស្រុក​ទាំង​៨ ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​-​អង្គភាព រដ្ឋបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត ​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ មួយចំនួន​ដូចខាងក្រោម ៖

​ទី​១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ កម្មវិធី ​សង្ក្រាន្ត​ស្វាយរៀង និង​មាន​វិធានការ​ការពារ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក នាពេលខាងមុខ​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ រលូន​ល្អប្រសើរ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។​

​ទី​២. ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀមលក្ខណៈ​ក្នុងការ​ថែរក្សា​ទឹក​ទុក​ក្នុង​រដូវប្រាំង​ឆ្នាំនេះ និង​ត្រៀមកម្លាំង​ក្នុង​គណៈបញ្ជាការ​ឯកភាព​ចុះ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​ដែល​អាច​កើតឡើង​ជាយថាហេតុ ។

​ទី​៣. ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែមទៀត​ ។​

​ទី​៤.​រដ្ឋបាល​ក្រុង​-​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​អប់រំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជួល​ដី​នៅតាម​តំបន់​ព្រំដែន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេសជិតខាង ។​

​និង​ទី​៥.​ទន្ទឹមនឹង​ពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់​ក៏ត្រូវ​បង្កើន​ការ​ក្ដាប់​សភាពការណ៍ និង​ត្រូវ​អន្តរាគមន៍ ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​បាន​នូវ​រាល់​បទល្មើស​ដែល​បាន​កើតឡើង​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×