Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​កាកបាទក្រហម ខេត្ត​តៃនិញ និង​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ក្រុង​ហូជីមិញ ប្រទេស​វៀតណាម មក​ពិនិត្យ​ព្យាបាល​ជម្ងឺ និង​ចែក​អំណោយ​មនុស្សធម៌​ដល់​ចាស់ជរា ៣០០ នាក់ ក្នុងស្រុក​រំដួល​

spot_img

​ខេត្តស្វាយរៀង​៖ លោក សរ វណ្ណា នាយក​សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា សហការ​​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ទីក្រុង ហូជីមិញ ដឹកនាំ​ដោយ​លោក ឡេ ខ្វាង​ទ្រុង ប្រធាន​សមាគម​កាកបាទ​ក្រហម​ខេត្ត​តៃនិញ​ ។ ​នៅ​ថ្ងៃ​ពុធ ១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៩ នេះ​បានមក​ពិនិត្យ​ជម្ងឺ​ទូទៅ ផ្តល់​ថ្នាំ​ព្យាបាល​ដោយ​ឥតគិតថ្លៃ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ចាស់ជរា ជនពិការ ស្ត្រី​មេម៉ាយ ចំនួន ៣០០ នាក់ មកពី ៤ ឃុំ​ក្នុងស្រុក​រំដួល គឺ​ឃុំ កំពង់​ចក ពងទឹក សង្កែរ និង​ឃុំ​ស្វាយចេក ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រំដួល​ខេត្តស្វាយរៀង​។​

ក្នុងឱកាស​នោះ​លោក សរ វណ្ណា បាន​ថ្លែងថាៈ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​សមាគម​កាកបាទក្រហម​ខេត្ត​តៃនិញ និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ទាក់ទង​ទៅនឹង​វិស័យ​សុខភាព​សាធារណៈ លោក​សូម​សំដែង​នូវ​ការអបអរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​សមាគម​កាកបាទក្រហម​ខេត្ត​តៃនិញ និង​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ទីក្រុង​ហូជីមិញ ដែល​បានមក​បំពេញ​បេសកម្ម​មនុស្សធម៌ នៅលើ​ទឹកដី​កម្ពុជា នៃ​ខេត្តស្វាយរៀង​ដើម្បី​ធ្វើការ​ពិនិត្យ​ព្យាបាល​ជម្ងឺ ផ្តល់​ថ្នាំ​ព្យាបាល ជូន​ចាស់ជរា ជនពិការ ស្ត្រី​មេម៉ាយ នាពេលនេះ ។

​លោកនាយក​សាខា ជំនួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត និង​កាកបាទក្រហម​ខេត្ត​តៃនិញ ដែល​បានមក​ពិនិត្យ​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ។ លោកនាយក​សាខា​បាន​ពាំ​នាំនូវ​បណ្តាំ​ផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ចំពោះ​បងប្អូន​ទាំងអស់​ដែល​មក​ពិនិត្យ​ជម្ងឺ​នាពេលនេះ​ដោយ​ក្តី​នឹករលឹក និង​ជូនពរ​ឲ្យ​ឆាប់​បានជា​សះស្បើយ​បន្ទាប់ពី​បាន​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​រួច​ត្រូវ​លេបថ្នាំ​តាម​វេជ្ជបញ្ជារ និង​ត្រូវ​ប្រុង​ប្រ​យ​ត្ន័​ក្នុងការ​ការពារ​សុខភាព​ពិសេស​កុមារ​ត្រូវ​ដេក​ក្នុង​មុង ដើម្បី​កុំ​ឲ្យ​មូស​ខាំ​ជៀសវាង​កើត​ជម្ងឺគ្រុណចាញ់ ត្រូវ​ពិសារ​ទឹក​ដាំ​ពុះ​ដើម្បី​ការពារ​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ​ដែល​បណ្តាលមកពី​ការ​កង្វះ​អនាម័យ ។ បន្ទាប់ពី​ពិនិត្យ​ជម្ងឺ​ក៍បាន​ចែក​ថ្នាំ និង​អំណោយ​មនុស្សធម៌​ដល់​ចាស់ជរា ជនពិការ ស្ត្រី​មេម៉ាយ ៣០០ នាក់ ក្នុង​ម្នាក់​ទទួលបាន អង្ករ ១០ គ​.​ក្រ មី ១ កេស អំបិល ១ គ​.​ក្រ មុង ១ ទឹកស៊ីអ៊ីវ ១ ដប ស្មា​យួរ​ខោអាវ ១ ឡូ ។ ដោយ ៖ វ៉ៃ​កូ​

spot_img
×