Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន : នគរបាលជាតិ​កម្ពុជា បាន​បំពេញ​កិច្ចការ​យ៉ាងសកម្ម ក្នុងការទប់ស្កាត់បាន​នូវ​អំពើ​ភេរវកម្ម​

spot_img

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ ថា នគរបាលជាតិ​កម្ពុជា បាន​បំពេញ​កិច្ចការ​យ៉ាងសកម្ម ក្នុង​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម​បានល្អ​ប្រសើរ ជាពិសេស​ទប់ស្កាត់បាន​នូវ​អំពើ​ភេរវកម្ម​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានទទួល​ជួប​ធ្វើ​ការងារ​ជាមួយ លោក OLIVIER LEFEBVRE អនុព័ន្ធ​សន្តិសុខ​បារាំង​ប្រចាំ​ទីក្រុង​ហាណូយ ទទួលបន្ទុក​ប្រទេស​វៀតណាម កម្ពុជា ឡាវ​។ កិច្ច​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ ថា ការរីកចំរើន​របស់​ប្រទេស​កម្ពុជា ក៏មាន​ការចូលរួម​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​បារាំង រួមទាំង​កិច្ចការ​របស់​នគរបាល​ផងដែរ​។ បច្ចុប្បន្ននេះ នគរបាលជាតិ​កម្ពុជា​ក៏បាន​បំពេញ​កិច្ចការ​យ៉ាងសកម្ម ក្នុង​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម​បានល្អ​ប្រសើរ ជាពិសេស​ទប់ស្កាត់បាន​នូវ​អំពើ​ភេរវកម្ម​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​កម្ពុជា​នៅមាន​ការ​ប្រឈម​មួយចំនួន​ដូចជា​៖ ១-​បញ្ហា​បទល្មើស​ទូទៅ​សំរាប់​ឆ្នាំ​២០១៨​កន្លងទៅនេះ មានការ​កើនឡើង​ក្នុង​រង្វង់​៥% ភាគច្រើន​បទល្មើស​ម​ជ្ឈឹ​ម ប៉ុន្តែ​លទ្ធផល​បង្ក្រាប​ក៏មាន​កម្រិត​ខ្ពស់​រហូតដល់​ជិត​៩០%​។ សំរាប់​ឆ្នាំ​២០១៨​កន្លងទៅនេះ បទឧក្រិដ្ឋ​មិនមាន​បញ្ហា​ចោទ​ទេ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ចំពោះ​អំពើ​លួច ឆក់​។ ២-​បញ្ហា​គ្រឿងញៀន​មិនទាន់​មានការ​ថមថយ​នៅឡើយ​ទេ ជាពិសេស​បញ្ហា​ថ្មី​នោះ​គឺ​ការកើនឡើង​ក្នុងការ​នាំចូល​គ្រឿងញៀន​តាមផ្លូវ​អាកាស​ម​ក​ពី​អាមេរិក​កណ្តាល អាហ្វ្រិក អ៊ឺ​រុ​ប និង​ការនាំ​ចូល​តាម​កញ្ចប់​ប​ញ្ញើ​ក្រសួង​ប្រៃសណីយ៍​។ ៣-​បញ្ហា​សណ្តាប់ធ្នាប់ និង​ចរាចរណ៍ កត្តា​អាទិភាព​ចម្បង​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការអប់រំ​ច្បាប់ និង​សុជីវធម៌​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​, បញ្ជ្រៀប​ការអប់រំ​ច្បាប់​ចរាចរណ៍​ក្នុង​កម្មវិធីសិក្សា​, បញ្ជ្រៀប​ច្បាប់​ចរាចរណ៍​នៅក្នុង​សហគមន៍​តាមរយៈ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​, រឹតបណ្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​, ពង្រឹងសមត្ថភាព​បើកបរ​, បង្កើន​សមត្ថភាព​នគ​របាល​ចរាចរណ៍ និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​(​ការ​ពុះ​បែងចែក​ទ្រូងផ្លូវ​)​។​

​ក្នុងឱកាស​នោះដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ស្នើអោយ​ភាគី​បារាំង​ជួយ​បណ្តុះបណ្តាល​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ក្រុមហ៊ុន​កាស៊ីណូ ក្នុងនោះ​រួមមាន សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងការ​ស៊ី​ណូ និង​បច្ចេកទេស​ល្បែង​ដែលជា​រឿង​ថ្មី ដែល​ទាមទារ​អោយមាន​ការពង្រឹង​ធនធានមនុស្ស ដែល​អាច​ទទួល​ការ​បំប៉ន​តាមរយៈ​ពេល​ខ្លី ឬ​វែង​។​

​ក្នុងឱកាស​នោះ លោក OLIVIER LEFEBVRE អនុព័ន្ធ​សន្តិសុខ​បារាំង​ប្រចាំ​ទីក្រុង​ហាណូយ បានលើកឡើង​អំពី​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ជាការ​ឆ្លើយតប លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​បើកទូលាយ​សម្រាប់​អ្នកវិនិយោគ និង​អ្នកទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​។ កន្លងមក​ថ្វីត្បិតតែ​មាន​បញ្ហា​កើតឡើង​ខ្លះៗ ក៏ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​គ្រប់គ្រង​ស្ថាន​ការ​ទាំង​នោះបាន ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​បញ្ជូន​កម្លាំង​នគរបាល​ថ្នាក់ជាតិ​ចុះទៅ​ជួយ​ពង្រឹង​ស្ថានការណ៍​សន្តិសុខ ដើម្បី​ធានា​សុវត្ថិភាព ជូន​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ផងដែរ​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​វាយតម្លៃ​ខ្ពស់​ក្នុង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ជាមួយ​បារាំង​ក្នុង​កិច្ចការ​នគរបាល និង​គាំទ្រ​អោយ​រឹតចំណង​សាមគ្គីភាព​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ចំពោះ​ស្ថានភាព​ទូទៅ និង​ថ្លែងអំណរគុណ​ដល់​ភាគី​បារាំង​ដែល​បាន​ជួយ​កន្លងមក​ដូចជា ការបណ្តុះបណ្តាល​ដែល​ក្នុងនោះ​ក៏មាន​ការបញ្ជូន ប្រតិភូ​ទៅធ្វើ​ដក​ពិសោធន៍ និង​បាន​ជួយ​ផ្នែក​សំភារៈ​បច្ចេកទេស​ខ្លះ​ដល់​ភាគី​នគរបាល​ជា​កម្ពុជា​ផងដែរ​។​

លោក OLIVIER LEFEBVRE បាន​ស្វាគមន៍​ជានិច្ច​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​បទល្មើស​បច្ចេកវិទ្យា ដែល​បច្ចុប្បន្ន​កំពុងតែ​គ្របដណ្តប់​លើ​ជុំវិញ​ពិភពលោក ជាពិសេស គឺ​ប៉ែក​អាស៊ី​។ លោក បន្ថែមថា បារាំង​ក៏បាន​អញ្ជើញ​នគរបាលជាតិ​ទៅ​សិក្សា​ជំនាញ​នៅ​ប្រទេស​បារាំង​ផងដែរ​។ ដោយសារតែ​បញ្ហា​នេះ ជា​បញ្ហាសំខាន់​ភាគី​បារាំង​ក៏​នៅតែ​បន្ត​ជួយ​តាម​ការស្នើសុំ​ពី​ភាគី​នគរបាល​កម្ពុជា​៕ ដោយ​:​បញ្ញា​ស័ក្តិ

spot_img
×