Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​​ក្រសួង​សេដ្ឋកិច្ច អរគុណចំពោះ​រដ្ឋាភិបាល​បារាំង ដែល​បានផ្តល់​ការជឿទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា

spot_img

​ភ្នំពេញ​ ៖ លោក​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​បានផ្តល់​ការជឿទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​ការអនុម័ត ផ្តល់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​នានា​ដល់​កម្ពុជា ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកប ដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ប្រជាជន តាមរយៈ​ការបន្ត​ធានា​សម្រេច​ឲ្យ​បាន​នូវ​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​។​

​លោក​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ វិស័យ​កសិកម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​១ ដែល​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី​-​អឺរ៉ុប (EU/Asian Investment Facility (AIF) ចំនួន​១១,៥​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ​១៣​លាន ដុល្លារ​អាមេរិក ដែល​គ្រប់គ្រង​ដោយ AFD សម្រាប់ធ្វើ​សហ​ហិរញ្ញប្បទាន​រួមគ្នា ជាមួយ​ឥណទាន​សម្បទាន​របស់ AFD ដែល​បាន​ចុះហត្ថលេខា​កាលពី​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងមក​។

​ជារួម​កម្មវិធី​នេះ នឹង​រួមចំណែក​គាំទ្រ ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ធនធានទឹក និង​ឧតុនិយម ឆ្នាំ​២០១៨-២០២៣ របស់​កម្រ​បស់​កម្ពុជា​។ ភាគី​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ខាង​ភាគី​បារាំង តំណាង​ដោយ​លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​។ កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​នេះ គឺ​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ ជាមួយនឹង​ទីភ្នាក់ងារ​បារាំង សម្រាប់​ការអភិវឌ្ឍន៍ (AFD) ហើយ​កិច្ចប្រជុំ​នេះ បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ក្រាស់ក្រែល ដល់​ទំនាក់ទំនង​ដ៏​យូរអង្វែង​ប្រទេស​ភាគី​ទាំងពីរ ដែល​បាន​គ្របដណ្តប់​លើ​ស្ទើរ​គ្រប់​វិស័យ​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​២ បាន​ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ នៅ​ទីក្រុង​ប៉ារីស​។​

​លោក​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត បាន​ថ្លែងថា កិច្ចប្រជុំ​ពិ​យោគ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៣​នេះ គឺជា​បង្គោល​ចរ​ដ៏​សំខាន់​មួយទៀត នៅក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ច​អភិវឌ្ឍ ដ៏​យូរលុង​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ហើយ​កិច្ចប្រជុំ​នេះ នឹង​កំណត់​នូវ​ទិសដៅ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ នៅ​បណ្តា​ឆ្នាំ​ខាងមុខ ដើម្បី​ដោះស្រាយ និង​បំពេញតម្រូវការ ខាង​ផ្នែក​អភិវឌ្ឍន៍​របស់​កម្ពុជា ជាមួយនឹង​ធនធាន​និង​ការគាំទ្រ​ផ្តល់​ដោយ​រដ្ឋាភិបាល​បារាំង ក៏ដូចជា​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​ដែលមាន​ស្រាប់​។​

​លោក​បាន​បន្តថា ការសម្រេចបាន​របស់​កម្ពុជា នូវ​ការផ្លាស់ប្តូរ​ដ៏​ធំធេង​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់ខ្លួន ជាពិសេស​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​អត្រា​មធ្យម ៧,៧% ក្នុង​មួយឆ្នាំ ប្រកបដោយ គុណភាព ក្នុង​រយៈពេល​ពីរ​ទស​វត្ស​កន្លងមកនេះ គឺ​មិនអាច​កាត់ផ្តាច់​ពី​តួនាទី​ដ៏​សំខាន់ របស់​បារាំង​បានឡើយ ចាប់តាំងពី​ការកសាង​សន្តិភាព រហូតដល់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ផ្នែក​សេដ្ឋកិច្ច បច្ចេកទេស និង​ហិញ្ញ​វត្ថុ ជាពិសេស​ការគាំទ្រ​រប​ស់​បារាំង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជារ​ហូត​មក​។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩៣ រហូតមកទល់​បច្ចុប្បន្ន​, ភាគី​មិត្ត​បារាំង បានផ្ដល់​ហិរញ្ញប្បទាន​សរុប​ដល់​កម្ពុ​ជា ប្រមាណ​ជាង​៦៤១​លាន​អឺរ៉ូ ក្នុងនោះ​ឥណទាន​សម្បទាន ចំនួន​ប្រមាណ ២៩១.៥ លាន​អឺរ៉ូ​, ឥណទាន​គ្មាន​ការធានា ពី​រដ្ឋ​ចំនួន​ប្រមាណ​១៦៧​លាន​អឺរ៉ូ និង​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន​ប្រមាណ​១៨២.៥​លាន​អឺរ៉ូ​។​

​លោក វ​ង្សី វិស្សុត បាន​មានប្រសាសន៍​សំដែង​នូវ​អំណរ​សាទរ ចំពោះ​គោលនយោបាយ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) របស់​បារាំង ដែល​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ដើម្បី​សម្រេច ចក្ខុវិស័យ​ក្លាយខ្លួនជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការបង្កើន​ទំហំ នៃ​ការផ្តល់ ODA របស់​បា​រំ​ង រហូតដល់ ០.៥៥ នៃ ផសស នៅ​ឆ្នាំ​២០២២ របស់លោក​ប្រធានាធិបតី ម៉ា​ក្រុង​។​

លោក​បានស្នើ​សុំ​ដល់​ភាគី​បារាំង ក្នុង​ការបន្ត​ផ្តល់​កម្ចីសម្បទាន​អនុគ្រោះ​ដល់​កម្ពុជា​ជា​បន្តទៀត ទោះបី​កម្ពុជា​បានក្លាយ​ខ្លួន ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ទៅហើយ​ក្តី និង​ស្នើ​ភាគី​បារាំង​បង្កើន​ទំហំ នៃ​ការផ្តល់​ហិរញ្ញប្បទាន​ប្រចាំឆ្នាំ ស្របទៅនឹង​បរិការណ៍ នៃ​ការអភិវឌ្ឍ​បច្ចុប្បន្ន​របស់​កម្ពុជា ក៏ដូចជា​ដើម្បី​អនុវត្ត​គម្រោង​ធំៗ​មួយចំនួន ដែលមាន​បច្ច័យ​ធំ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ព្រមទាំង​ស​
​្នើ​សុំ​ភាគី​ជួយ​លើ​ការពង្រឹង​ភាព ប្រកួតប្រជែង និង​ប្រសិទ្ធភាព​នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។​

​នាឱកាស​នោះដែរ លោកស្រី Eva NGUYEN BINH បាន​ថ្លែងថា នៅក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ រដ្ឋាភិបាល​បារាំង បាន​បង្កើន​នូវ​ទំហំ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដល់​កម្ពុជា​គួរ​ឲ្យ​កត់សម្គាល់ រហូត​ឡើងដល់​កម្រិត ១០០ លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​។ លោកស្រី​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា បារាំង​នឹង​បន្ត​ផ្តល់នូវ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដល់​កម្ពុជា​ជា​បន្តទៅទៀត ហើយ​លោកស្រី​សង្ឃឹមថា កម្ពុជា​នឹងមាន​លទ្ធភាព​ស្រូបយក ហិរញ្ញប្បទាន​អភិវឌ្ឍន៍​កាន់តែច្រើន​ថែមទៀត ពី​គោលនយោបាយ​បង្កើន​ទំហំ​នៃ​ការផ្តល់ ODA របស់​បា​រំ​ង រហូតដល់​០,៥៥ នៃ ផសស នៅ​ឆ្នាំ​២០២២ របស់​ប្រធានាធិបតី ម៉ា​ក្រុង ​៕ ​ដោយ​:​បញ្ញា​ស័ក្តិ​

spot_img
×