Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន ៣៩៧ គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ធ្វើ​ការដុត​កម្ទេចចោល​

spot_img

(​ខេត្តបន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ពុធ ១៥​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បានធ្វើ​ការដុត​កម្ទេច​ចោល​ទំនិញ​ចម្រុះ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន ៣៩៧ គីឡូក្រាម នៅក្បែរ​មន្ទីរពិសោធន៍​ខ្នាតតូច​ក្នុង​ក្រុង​ប៉ោយប៉ែត ដែលមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ផងដែរ ។

​សូម​ជម្រាប​ផងដែរ​ថា ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ត្រួត​ពិនិត្យឃើញ និង​រឹបអូស​បាន​ពី​តាម​បណ្តា​ផ្ទះ​លក់ទំនិញ ម៉ា​ត និង​ផ្សារ​នានា នៅក្នុង​បន្ទាយមានជ័យ ក្នុង​រយៈពេល ៤ ដោយ​គិត​ចាប់ពី ខែវិច្ឆិកា ឆ្នាំ​២០១៨ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងមកនេះ​៕ ដោយ​:​បញ្ញា​ស័ក្តិ​

spot_img
×