Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជួញដូរ​មនុស្ស និង​រំលោភបំពាន​លើ​កុមារ នៅ​កម្ពុជា ជនល្មើស​ប្រើ​រូបភាពជា​អ្នកជំនួញ គ្រូបង្រៀន អង្គការ​ស្ម័គ្រចិត្ត​

spot_img

​ភ្នំពេញ ៖ ក្នុងជំនួប​ជាមួយ​ប្រតិភូ​នគរបាល​អឺរ៉ុប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុល ភិ​ធេ​យ្យ បាន​ថ្លែងថា អ្វីដែល​សំខាន់​នៅក្នុង​បច្ចុប្បន្ននេះ ការជួញដូរ​មនុស្ស និង​រំលោភបំពាន​លើ​កុមារ ក្នុង​រូបភាព​នៅ​ប្រទេស​កម្ពុជា គឺ​ជនល្មើស​ប្រើ​រូបភាព ជា​អ្នកជំនួញ គ្រូបង្រៀន ឬក៏​ជា​អ្នក​អង្គការ​ស្ម័គ្រចិត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុល ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​នគរបាល​អឺរ៉ុប (EURPOL) នា​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ក្នុងជំនួប​ពិភាក្សា​នេះ ភាគី​ទាំង​បាន​ផ្តោត​សំខាន់ ទៅលើ​កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ការប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស ពិសេស​អំពើ​អនាចារ​លើ​កុមារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុល ភិ​ធេ​យ្យ បាន​លើកឡើងថា ចំពោះ​ស្ថានភាព​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​បញ្ហា​កុមារ មានការ​ឆ្លងកាត់ ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ​។ “​បច្ចុប្បន្ននេះ ស្ថានភាព​ជួញដូរ​មនុស្ស និង​រំលោភ​បំពារ បំពាន​លើ​កុមារ ក្នុង​រូបភាព នៅ​ប្រទេស​កម្ពុជា គឺមាន​ពីរ​ជាសំខាន់ អ៊ីចឹង ជន​ដែល​ប្រ​ពឹ​ត្ត​បទល្មើស គឺ​មិនមែន​មានតែ​មកពី​ប្រទេស​នៅ​អឺរ៉ុប​នោះទេ មានមក​តាំងពី​អាមេរិក អូស្ត្រាលី ឬក៏​ប្រទេស​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​កុមារ​។ រូបភាព ដែល​ជនល្មើស មក​ធ្វើ​សកម្មភាព នៅ​កម្ពុជា គឺមាន​២​ប្រភេទ ទី​១.​តាម​រូបភាព​ទេសចរណ៍ និង​ទី​២.​តាម​រូបភាព​មក​ស្នាក់នៅ​បណ្តោះអាសន្ន ប្រកប​របរ​រកស៊ី ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​អូសទាញ​កុមារ រកស៊ី​តាម​ដងផ្លូវ ឬក៏​កុមារ ដែលមាន​ជីវភាព​ខ្វះខាត ដោយ​ផ្តល់​ការទុកចិត្ត ដូចជា ឲ្យ​លុយ និង​នាំ​ដើរលេង​ជាដើម ប៉ុន្តែ​បញ្ហា​នេះ វា​មិន​កើតឡើង​ច្រើន​នោះទេ​” លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្ថែម​យ៉ាង​ដូច្នេះ​។​

​លោក​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា ចំពោះ​បទពិសោធន៍ នៃ​កិច្ចសហការ របស់​នគរបាលជាតិ​កម្ពុជា ក្នុង​កិច្ចការងារ​បង្ក្រាប ប្រឆាំងនឹង​អំពើ​បំពារបំពាន​លើ​កុមារ កន្លងមកហើយ​នេះ យើង​ក៏មាន​កិច្ចសហការ​ពី​អង្គការ​សង្គម​ស៊ីវិល (NGO) ជា​ដៃគូ នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស ជា​មិត្ត ដូចជា បារាំង FBI អូស្ត្រាលី ជាដើម​។ ប៉ុន្តែ​កន្លង​ហើយ ក៏មាន​ប្រធាន​អង្គការ​មួយ ដែល​ធ្វើការ​ជាមួយ​កុមារ បាន​រំលោភបំពាន​លើ​កុមារ ដែល​សមត្ថកិច្ច ចាប់​បញ្ជូនទៅ​តុលាការ​ផងដែរ​។​

​លោក​ប្រធាន​នាយកដ្ឋាន បាន​បន្តទៀតថា “​ចំពោះ​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​ទៅ​ថ្ងៃមុខ សង្ឃឹមថា នឹង​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​រួមគ្នា​បង្ការ ទប់ស្កាត់ អំពើ​ជួញដូរ​មនុស្ស ពិសេស​អំពើ​អនាចារ​លើ​កុមារ​”៕ ដោយ​៖​កូ​ឡាប​

spot_img
×