Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជាង​៧០​នាក់ ពុល​នំ​បញ្ចុក​ក្នុង​កម្មវិធី​បុណ្យសព​, សម្ដេច​ក្រឡាហោម ណែនាំ​ដល់​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន ក្នុងការ​បរិភោគ​អាហារ​

spot_img

ភ្នំពេញ​៖ នៅ​ខេត្តព្រៃវែង មាន​មនុស្ស​ ៧២ ​នាក់ បាន​ពុល​នំ​បញ្ចុក​ក្នុង​កម្មវិធី​បុណ្យសព តែ​មិន​បណ្តាល​ឲ្យ​នរណាម្នាក់​បាត់បង់​ជីវិត​នោះទេ គ្រាន់តែ​ចុកពោះ ក្អួតចង្អោរ និង​រាករូស​តែប៉ុណ្ណោះ ។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែល​បាន​ពុល​នំ​បញ្ចុក នៅ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះ​សេ្ដច និង​អ្នកជំងឺ​ទូទៅ នៅ​មន្ទីរពេទ្យបង្អែក ព្រះស្ដេច ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែមីនា ឆ្នាំ​២០១៩ ។​

​ក្នុងឱកាស​ចុះសួរសុខទុក្ខ សម្ដេច​ក្រឡាហោម បាន​ជូនពរ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ឆាប់​ជាសះស្បើយ ហើយ​សម្ដេច បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន ក្នុងការ​បរិភោគ​អាហារ​ផងដែរ​។​

​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ ដែល​ពុល​នំ​បញ្ចុក ដែល​បាន​សម្រាក​នៅ​មន្ទីរ​ព​ទ្យ​បង្អែ​កជាង ៧០​នាក់​។ នាឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ក៏បាន​ឧបត្ថម្ភ​ថវិកា មួយចំនួន​ផងដែរ សម្ដេច​ក៏បាន​អញ្ជើញ​សួរសុខទុក្ខ​អ្នកជំងឺ និង​អ្នក​សម្រាលកូន ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​នេះ ។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ កើតឡើង​កាលពី ថ្ងៃ​ចន្ទ ទី​៤ ខែមីនា ឆ្នាំ ២០១៩​ក្នុង កម្ម​ពិធី​បុណ្យសព ៧​ថ្ងៃរ​របស់​ឈ្មោះ ប៉ាន់ យ៉ាន់ ភេទ​ប្រុស នៅ​ភូមិ​ថ្កោល ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ក្នុង​កម្ម​ពិធីបុណ្យ​នេះ ម្ចាស់ដើមបុណ្យ​បានរៀបចំ​នំ​បញ្ចុក សម្រាប់​ទទួលភ្ញៀវ​។ ក្រោយពី​ភ្ញៀវ​ទទួលទាន​នំ​បញ្ចុក​រួច ស្រាប់តែ​ម្នាក់ៗ មាន​អាការ​មិន​ស្រួលខ្លួន ដោយ​ខ្លះ​ចុកពោះ ក្អួតចង្អោរ និង​រាករូស ទើប​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ រហូតមកដល់ ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ មនុស្ស​ដែល​ពុល​មាន​ចំនួន​៧២​នាក់ ក្នុងនោះ​ស្រី​៤២​នាក់ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន ជួយសង្គ្រោះ ដឹក​យកទៅ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព និង ក្រុមគ្រូពេទ្យ​ចុះទៅ​ព្យាបាល ដល់​កន្លែង​បុណ្យ​តែម្តង ។​

​មន្ត្រី​សុខាភិបាល​ស្រុក​ព្រះស្តេច បាន​ឲ្យ​ដឹងថា នំ​បញ្ចុក ដែល​ម្ចាស់​បុណ្យ ធ្វើ​ទទួលភ្ញៀវ​នេះ មាន​ជាតិ​ម្សៅ​ជូរ​ខ្លាំង គ្មាន​អនាម័យ គួបផ្សំ នឹង​ល្បោយ​លាង​ទឹក មិន​ស្អាត ទើប​បង្ក​ឲ្យ​ជាតិពុល ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×