Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​អតីតមន្ដ្រី មន្ទីរ​រៀបចំ​ដែន​និង​សំណង់ ដើរ​ទារលុយ​គេតាម​ការដ្ឋាន​សំណង់​

spot_img

​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់ ជា​មន្ត្រី​ចូលនិវត្តន៍ អស់​រយៈកាល​ជាង​១០​ឆ្នាំ​មកហើយ បាន​ក្លែងបន្លំ​ខ្លួន ជា​បុគ្គលិក​មន្ទីរ​រៀបចំ​ដែន និង​សំណង់ ដើរ​ទារលុយ​គេ​តាម​ការដ្ឋាន​សំណង់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​។ នាពេល​កន្លងមក​បុរស​ចំណាស់​ខាងលើ​ធ្លាប់​ដើរ​ប្រមូល​លុយ និង​ត្រូវ​សមត្ថកិច្ច​ធ្លាប់​ចាប់ខ្លួន​ម្តង​ហើយ ប៉ុន្តែ​មិន​រាងចាល នៅ​បន្តសកម្មភាព​ដដែល ទើប​ម្ចាស់​ការដ្ឋាន​សំណង់ ប្ដឹង​កម្លាំង​នគរបាល ឲ្យ​ឃាត់ខ្លួន​ម្ដងទៀត តែ​មិន​ប្ដឹងផ្ដល់​អ្វី​នោះទេ គ្រាន់តែ​ឲ្យ​កម្លាំង​នគរបាល សាកសួរ​ធ្វើ​កិច្ចសន្យា សម្រេច​តាមច្បាប់​ចុះ​។​

​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អតីតមន្ដ្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​រាជធានី​ភ្នំពេញ បាន​ក្លែងបន្លំ​ខ្លួន​ធ្វើជា​បុគ្គលិក​មន្ទីរ​រៀបចំ​ដែនដី ដើរ​ទារលុយ​គេ តាម​ការដ្ឋាន​សាងសង់​នានា ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម ឃាត់ខ្លួន បញ្ជូនទៅ​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាមច្បាប់ កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បុរស​រូបនោះ ឈ្មោះ តៃ អេង អាយុ ៧៥​ឆ្នាំ មុខរបរ​មន្ត្រី​ចូលនិវត្តន៍ ស្នាក់នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ មាន​ស្រុកកំណើត​ភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំង​កែន ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​មុនពេល​ឈានដល់​ការឃាត់ខ្លួន​បុរស​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់ បានមក​ប្ដឹង​កម្លាំង​នគរបាល​ថា បុរស​រូបនេះ ក្លែងបន្លំ​ខ្លួន​ជា​បុគ្គលិក​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើរ​ទារលុយ​គេ ខណៈនោះ​ប៉ះចំ​ការដ្ឋាន​សាងសង់​មួយកន្លែង មាន​បងប្អូន​ធ្វើការ​ងារ​នៅ​មន្ទីរ​ដែរ ទើប​សាកសួរ​ទៅ​ប្រធាន មិនមាន​បុរស​វ័យ​ចំណាស់​ម្នាក់នេះ ធ្វើការ​នៅក្នុង​ការិយាល័យ ទើប​ប្ដឹង​កម្លាំង​នគរបាល ឲ្យ​ឃាត់ខ្លួន​មកកាន់​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​ប្រភពព័ត៌មាន​ពី​បុរស​វ័យ​ចំណាស់​នេះ បាន​ឲ្យ​ដឹងថា កាល​ដំបូង​ឡើយ រូបគាត់​បុគ្គលិក​មន្ទី​រ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ហើយ​ចូលនិវត្តន៍ អស់​រយៈកាល​ជាង​១០​ឆ្នាំ​មកហើយ ប៉ុន្តែ​ដោយសារ​ជីវភាព​គ្រួសារ ខ្វះខាត ថែមទាំង​មាន​ជំងឺ​ប្រចាំកាយ ទើប​សម្រេចចិត្ត​ដើរ​ធ្វើបែបនេះ ដើម្បី​រកលុយ​ចិញ្ចឹម​ជីវភាព​គ្រួសារ ។ បុរស​វ័យ​ចំណាស់​នេះ ត្រូវ​កម្លាំង​នគរបាល សាកសួរ​និង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការ​ខណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×