Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ប្រាប់​ឲ្យ​មន្ត្រី​គយ​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន​ទប់ស្កាត់​ទំនិញគេចពន្ធ ​ដែល​ជនខិលខូច​លួច​នាំ​ទំនិញ​ចេញចូល​តាម​ច្រករបៀង​

spot_img

​​តាកែវ ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសា​ស​ន៏​បន្តថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ការចំណាយ​របស់​រដ្ឋាភិបាល​មានការ​កើន​ឡើងជា​លំដាប់ ដូច្នោះ​មន្ត្រី​គយ​ដែលមាន​ភារកិច្ច​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ ត្រូវធ្វើ​យ៉ាងណា​រក​ចំណូល​ចូល​ថវិការ​ជាតិ​ឲ្យ​បាន​កាន់តែ​ច្រើនឡើង តាមរយៈ​ការប្រមូល​ពន្ធ​លើ​ទំនិញ​នាំចេញ នាំចូល​តាម​ច្រកទ្វា​អន្តរជាតិ​នេះ​ប្រកបដោយ​តម្លាភាព គ​ណេ​យ្យ​ភាព​និង​ការប្រមូល​ពន្ធ​ប្រកបទៅដោយ​ស្តង់ដា​វិជ្ជាជីវៈ​ត្រឹមត្រូវ ជាពិសេស​ត្រូវធ្វើ​ការទប់ស្កាត់​រាល់​ទំនិញគេចពន្ធ​ដែល​ពួក​ឈ្មួញ​ខិលខូច​លួច​នាំ​ទំនិញ​ចេញចូល​តាម​ច្រករបៀង​នានា​ឲ្យ​បានជា​ដាច់ខាត​។

ថ្លែង​បែបនេះ​នៅក្នុង​ពិធី​កាត់​ខ្សែរ​បូស​ម្ភោ​ធ​អាគារ​ស្នាក់នៅ​របស់​ការ​រិ​យា​ល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន​ខេត្តតាកែវ កាលពី​ថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៨ នេះ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានធ្វើ​ការណែនាំ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន​ត្រូវ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​មានការ​កើនឡើង​ព្រោះ​គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ផងដែរ​។

ក្រៅពី​បាន​ណែនាំ​ដល់​មន្ត្រី​គយ​ឲ្យ​បន្ត​ប្រឹងប្រែង​ប្រមូល​ចំណូល​ថវិការ​ជាតិ លោក​បណ្ឌិតសភា​ចា​រ្យ អូន មុនី​រ័ត្ន ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​គយ​ដែល​ប្រចាំការ​នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន ត្រូវ​ចេះ​សហការ​ជាមួយ​សមត្ថកិច្ច អាជ្ញាធ​មូលដ្ឋាន​ជាពិសេស​ត្រូវ​សហការ​ជាមួយ​មន្ត្រី​វៀតណាម​ដែល​នៅ​ច្រកទ្វា​ព្រំដែន​ជិតគ្នា ព្រោះ​ការចេះ​សហការគ្នា​ល្អ​វា​ក៏​ជា​ប្រភព​ដែល​នាំ​ឲ្យ​មានការ​ប្រមូល​ចំណូល​ពន្ធ​ជូន​ជាតិ​បាន​កាន់តែ​ច្រើនឡើង​ផងដែរ​។ នៅក្នុង​ឱកាស់​នោះ​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏បាន​ជម្រុញ​ឲ្យ​អង្គភាព​គយ​នៅ​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ត្រូវ​បន្ត​អភិវឌ្ឍ​ន៏​កន្លែង​ស្នាក់នៅ​របស់​មន្ត្រី កន្លែងធ្វើការ​របស់​ម​ន្ត្រី​ឲ្យ​មាន​ភាពសមរម្យ​ជាពិសេស​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នក​ចូលមក​បង់ពន្ធ​កាន់តែ​រហ័ស​ ៕ ដោយ ៖ ​តាកែវ​

  

spot_img
×