Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាលខេត្ត​សៀមរាប សុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​យកចិត្តទុកដាក់​ខ្ពស់ ការងារ​ចរាចរណ៍ ការទប់ស្កាត់​បង្ក្រាប​គ្រឿង​ញៀន​

spot_img

​ខេត្តសៀមរាប ​៖ អភិបាលខេត្ត​សៀមរាប បានធ្វើការ​ក្រើនរំលឹក​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​បង្កើន​យកចិត្ត ទុកដាក់ ពង្រឹង​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង ដោយ​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ការធ្វើ​ចរាចរ​គ្រឿងញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរ និង ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ឲ្យ​ខាងតែបាន ព្រោះ​ជា ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវទេសចរ មកពី​គ្រប់​មជ្ឈដ្ឋាន​លើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ។

​មានប្រសាសន៍​នៅក្នុង​ឱកាស​បិទ​អង្គសន្និបាត​បូកសរុប​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិ​ប​តិ្ត​ការ​ឆ្នាំ​២០១៨​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​សៀមរាប លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានធ្វើការ​ក្រើនរំលឹក​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​បង្កើន​យកចិត្ត ទុកដាក់ ពង្រឹង​លើ​ការងារ​សន្តិ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង ដោយ​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​ការធ្វើ​ចរាចរ​គ្រឿងញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរ ដែល​កម្លាំង​សមត្ថកិច្ច​ជំនាញ​ត្រូវធ្វើ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ឲ្យ​ខាងតែបាន លើ​បញ្ហា​គ្រឿងញៀន​ក្នុង​ខេត្ត និង ឆ្លងកាត់​ខេត្ត ដោយ​ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវទេសចរ មកពី​គ្រប់​មជ្ឈដ្ឋាន​លើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ។ ម្យ៉ាងទៀត​វិស័យ​ទេសចរណ៍​នេះ គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែលជា ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​ជាតិ និង ប្រជាពលរដ្ឋ ។ កត្តា​សំខាន់​ចំពោះមុខ​នោះ កងកម្លាំង​ទាំងអស់ ក៏ត្រូវ​ត្រៀម​ឲ្យ​បាន​នូវ​គ្រប់ លក្ខណៈ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដោយ​រដូវ​នេះ​ជា​រដូវប្រាំង មានការ​ក្តៅ​ហួតហែង និង អាច​ជួប​នូវ​ប្រធាន​ស័ក្តិ​កើតឡើង ដើម្បី ងាយ​ស្រួយ​ក្នុងការ​ចុះជួយ​អន្តរាគមន៍​ទាល់​ពេល សំខាន់​ដោយ​យោងតាម​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង ឧតុនិយម បាន​ឲ្យ ដឹងថា នៅ​រយៈពេល​ពីរ​បី​ខែ​ខាងមុខនេះ នៅតាម​តំបន់​មួយចំនួន នឹង​ជួប​នូវ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ។ ដូច្នេះ​ចំពោះ​មធ្យោបាយ សម្ភារៈ ដែល​កងកម្លាំង​មាន​ស្រាប់ ត្រូវធ្វើ​ការត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ ក្នុង​ភាពងាយស្រួល​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​ផងដែរ ។ ក្នុងនោះដែរ លោក ក៏បាន​សង្កត់ធ្ងន់​ផងដែរ ចំពោះ​មន្ត្រី​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការពាក់ព័ន្ធ បញ្ហា​គ្រឿងញៀន និង បញ្ហា​បទល្មើស​ផ្សេងៗ​ផងដែរ ។​

​មានប្រសាសន៍​ក្នុងឱកាស​ពិធី​បិទ​សន្និបាត​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ បាន ថ្លែង​ការកោតសរសើរ​ដល់ក​ង​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ត​សៀមរាប ដែល​បាន​បំពេញ​តួនាទី​និង​ភារកិច្ច​របស់ខ្លួន ធ្វើ​ឲ្យ​បទល្មើស​មានការ​ថយចុះ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំកន្លងមក ។ លោក នាយ​ឧ​ត្ត​ម​អគ្គ​ស្នងការរង ក៏បាន​ជម្រុញ​ឲ្យ​មន្ត្រីនគរបាល​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត​នូវ​តួនាទី​របស់ខ្លួន ក្នុងការ​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​ច្បាប់​និង​ក្រមសីលធម៌​វិជ្ជាជីវ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់ គ្មាន​ការភ័យខ្លាច​អំពី​ភាពអសន្តិសុខ ។ ភាពសុខសាន្ត​ដែលមាន​រហូតមកដល់​សព្វថ្ងៃ គឺ​អាស្រ័យ​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គិ​ត្តិ​បណ្ឌិត​។ កត្តា​នេះ​ធ្វើ​ឲ្យ​កងកម្លាំង​នគរបាល ត្រូវ​បន្ត​ខិតខំ​ការពារ​ថែរក្សា​នូវ​សុខសន្តិភាព ស្ថេរភាព​ដោយ​អនុវត្ត​ច្បាប់​ជាធំ​និង​បម្រើសេវា​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ។ ទន្ទឹមនឹងនោះ​កងកម្លាំង​យើង​ត្រូវ​បង្កើន​ការតាមដាន​ក្តាប់​ព័ត៌មាន​ដើម្បី​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​ជនខិលខូច​មួយចំនួន ដែល​ញុះញង់​បំភ្លៃ​ការពិត​បំពុល​ព័ត៌មាន​ក្នុងសង្គម និង មួលបង្កាច់​ចោទប្រកាន់ មកលើ​សមត្ថកិច្ច​នគ​របាល​យើង​ទាំង​ក្នុង​បណ្តាញ​សង្គម និង ជួរ​ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរ​មន្ត្រីនគរបាល​ត្រូវ​បន្តធ្វើ​ការផ្សព្វផ្សាយ​នៅ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ និង ធ្វើការ​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​មិន​ឲ្យ​កើតមាន ដូចជា​ចោរលួច ចោរឆក់ ការជួញដូរ​មនុស្ស ការរីក​រាលដាល​នៃ​គ្រឿងញៀន និង ការពារ​សុវត្ថិភាព​សន្តិសុខ ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ឲ្យ​មាន​សន្តិសុខ សុវត្ថិ​ភាពល្អ និង មាន​តម្លាភាព​ស្របតាម​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​យើងទាំងអស់គ្នា​កំពុងតែ​អនុវត្ត ៕​ ដោយ​ :​ កូ​ឡាប​

   

spot_img
×