Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ការប្រកួត​កីឡា​ជ្រើសរើស​ជើង​ឯក​សិស្ស​បឋម​ទូទាំង​ខេត្ត​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ ​រកឃើញ​ក្រុមកីឡា​ដែល​មកពី​ស្រុក​ទ្រាំង ​បាន​ចំណាត់ថ្នាក់​លេខ​ ១ លើ​ ៣​ វិញ្ញាសារ​ផ្សេងគ្នា​

spot_img

តាកែវ ​៖ ក្រោយ​ធ្វើ​ការប្រកួត​កីឡា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ០៤ ខែ​មីនា មកដល់​រសៀល​ថ្ងៃ​ទី ០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ រកឃើញ​ក្រុម​កីឡាករ​កីឡាការិនី​ដែល​ជា​កុមារា និង​កុមារី នៅក្នុង​ស្រុក​ទ្រាំង ទទួលបាន​ជ័យ​លី​ភី​ចំណាត់ថ្នាក់​លេខ​១ ចំនួន ៣​វិញ្ញាសារ​ផ្សេងៗ​គ្នា ច្រើន​ជាង​ស្រុក​ផ្សេងៗ​ក្នុង​ខេត្ត​តាកែវ ខណៈ​ដែល​លេខ​រៀង​បន្ទាប់​ពី​ស្រុក​ទ្រាំង​គឺ​ស្រុក​បាទី និង​ស្រុក​កោះអណ្តែត បាន​ទទួល​ជ័យ​លី​ភី​ជាប់​ចំណាត់ថ្នាក​លេខ ១ ចំនួន ២​វិញ្ញាសារ​ផ្សេងៗ​គ្នា ដោយឡែក​តែ​ក្រុមកីឡា​មកពី​ស្រុក​សំរោង គឺ​មិន​ទទួលបាន​ចំណាត់ថ្នាក់ លើ​វិញ្ញាសារ​ណាមួយ​ឡើយ ត្រូវបាន​លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ ជំរុញ​អោយ​គណៈ​គ្រប់គ្រង​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​ត្រូវ​តែ​ពី​និត្យ​មើល និង​ពង្រឹង​គុណភាព​របស់​ក្មួយ​ឡើងវិញ ដើម្បី​សម្រាប់​ប្រកួត​នៅ​ឆ្នាំ​សិក្សា​ក្រោយៗ​ទៀត យកជ័យ​លី​ភី​អោយបាន ដោយ​មិន​ត្រូវអោយ​បាត់បង់​នូវ​ចំណាត់​ថ្នាក់​នេះ​តទៅ​ទៀត​ឡើយ ។​

​លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្ត​ថា នេះ​ជា​លទ្ធផល​មួយ​ដែល​ធ្វើអោយ​យើង​បាន​ដឹង​ច្បាស់​ថា តើ​ការ​អន់ថយ និង​ការកើនឡើង​នៃ​វិស័យ​កីឡា​នៅតាម​ស្រុក​មួយចំនួន គឺ​មាន​ការ​អន់​ថយចុះ​ច្រើន ដូច្នេះ​ដើម្បី​ពង្រឹង​ការងារ​កីឡា​នេះ​ឡើងវិញ គណៈ​គ្រប់គ្រង​នៅ​ការិយាល័យ​អប់រំ​ស្រុក​ទាំងអស់ ត្រូវតែ​ជម្រុញ​ដល់​ការលេង​កីឡា នៅ​តាម​សាលារៀន​អោយបាន​ផុល​ផស​ឡើង ពីព្រោះ​ការលេង​កីឡា បាន​ជួយ​អោយ​រាងកាយ​របស់​ក្មួយ​មាំមួន មាន​សុខភាព​ល្អ និង​បាន​ជៀស​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ និង​គ្រឿងញៀន​បាន ។​

​ទ​ន្ទឹម​នឹង​មាន​ការ​ជម្រុញ​នេះ​ដែរ​ លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ ក៏​បាន​ធ្វើការ​កោ​ក​សរសើ​ដល់​ក្រុម​កីឡាករ​កីឡាការិនី ដែល​ជា​កុមារា​កុមារី ដែល​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជ័យ​លី​ភី​ជាប់​ជា​ចំណាត់ថ្នាក់​ល្អ​ក្នុងថ្ងៃនេះ ។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្មួយៗ​ទាំងអស់​នៅ​មាន​ភាព​វ័យក្មេង នៅ​មាន​អនាគត​វែងឆ្ងាយ​ត​ទៅ​មុខ​ទៀត ដូច្នេះ​ក្មួយៗ​ទាំងអស់នេះ​ហើយ គឺជា​ធ្នាល ជា​ទំពាំង​ស្នង​ឬ​ស្សី របស់​ក្រុម​កីឡាករ កីឡាការិនី​របស់​យើង​ទៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជាមិនខាន ហើយ​នៅ​មិន​យូរ​ទេ ប្រទេស​កម្ពុជា និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅក្នុង​ឆ្នាំ ២០២៣​នេះ ។ អញ្ចឹង​ដើម្បី​ជួយ​ដល់​ក្មួយៗ​ដែល​ជា​កីឡាករ​ឆ្នើម សូមអោយ​លោក​គ្រូបង្ហាត់ ត្រូវតែ​បន្ត​បង្វឹក និង​បង្ហាត់​ពួកគាត់​អោយបាន​ល្អ បន្ថែមទៀត អំពី​បច្ចេកទេស​លេង និង​ច្បាប់​លេង​កីឡា ព្រោះ​ការលេង​កីឡា បើសិនជា​យើង​ចេះ​តែ​លេង មិន​បាន​យល់​ពី​ច្បាប់​កីឡា​នោះទេ វា​ក៏​ជា​ឧ​ប​ស័ក្គ​មួយ​សម្រាប់​ពួកគាត់​ផង​ដែ​រ ៕ ដោយ ៖ តាកែវ​

 

spot_img
×