Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Huawei ប្តឹង​រដ្ឋាភិបាល​អា​មេ​រិច​ជុំវិញ​ការហាម​មិនឲ្យ​ប្រើសប្រាស់​ផលិតផល​ខ្លួន​នៅ​អា​មេ​រិច​

spot_img

​ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​ចិន Huawei បាន​ដាក់ពាក្យ​ប្តឹង​រដ្ឋាភិបាល​អា​មេ​រិច​ជុំវិញ បំរាម​ដែល​ដាក់​កំហិត​ដល់​គ្រប់​ភ្នាក់ងា​រអា​មេ​រិច​ទាំង​អស់​ពី​ការប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​។​

​នៅក្នុង​សេចក្តីប្រកាស Huawei បានបញ្ជាក់​ថា “​សភា​អា​មេ​រិច​បរាជ័យ​ក្នុង​ការរក​ភស្ថុតាង​ដើម្បី​គាំទ្រ​ដល់​ការដាក់កំហិត​លើ​ការ​ប្រើប្រាស់​ផលិតផល​ Huawei​ ។ ពួកយើង​បង្ខំចិត្ត​ក្នុង​ការចាត់វិធានការ​ច្បាប់​នេះ ដែល​វា​គឺជា​ការពឹងផ្អែក​សមរម្យ និង​ចុងក្រោយ​” ។​

​ក្រុមហ៊ុន​យក្ស​នេះ​ថ្លែង​ទៀតថា “​ការ​ហាម​មិន​ឲ្យប្រើ​ផលិតផល Huawei មិន​ត្រឹមតែ​ល្មើ​ច្បាប់​នោះទេ វា​ថែមទាំង​ដាក​កំហិត​ដល់​ក្រុមហ៊ុន​មិនឲ្យ​ចូលរួម​ក្នុង​ការប្រកួតប្រជែង ដោយ​យុត្តិធម៌​ទៀត ហើយ​ទីបំផុត​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​អា​មេ​រិច​”​។​

​ចំណែក​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ អ្នកស្រី Meng Wanzhou ក៏​បាន​ធ្វើ​ការប្តឹង​រដ្ឋាភិបាល​កាណាដា​ផង​ដែរ ជុំវិញ​ការចាប់ខ្លួន​អ្នកស្រី​តាម​សំណើរ​របស់​អា​មេ​រិច​។​

​សូមបញ្ជាក់​ថា មាន​ប្រទេស​ចំនួន ២​ហើយ ដែល​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិច រួមមាន អូស្ត្រាលី និង​ញ៉ូវ​ហ្សឺ​ឡែន បាន​ហាម និង​រាំងខ្ទប់​ក្រុមហ៊ុន Huawei មិនឲ្យ​មាន​ការ​ផ្គ​ត់​ផ្គង​ផលិត​ផលិត​អនាគត​ជំនាញ​ចុងក្រោយ គឺ G5 ដោយសារ​មាន​ការព្រួយបារម្ភ​ពី​សន្តិសុខ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×