Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាព​ផ្កាយរណប​ចាប់បាន កូរ៉េខាងជើង​កំពុង​សាងសង់​ទីតាំង​បាញ់​រុក​កែ​ត​ឡើងវិញ ក្រោយ​ជំនួប​កំពូល​ជាមួយ​ត្រាំ បរាជ័យ​

spot_img

​រូបភាព​ចាប់​ដោយ​ផ្កាយរណប​បានបង្ហាញ​ថា ប្រទេស​កូរ៉េខាងជើង​កំពុង​សាងសង់​ទីតាំង​បាញ់​រុក​កែ​ត​ឡើងវិញ ដែល​កន្លែង​នោះ ប្រទេស​ផ្តាច់ការ​មួយ​នេះ​សន្យាថា​នឹង​រំលាយ​វា​ចោល​។​

​រូបភាព​នៃ​ការស្តារ​កន្លែង​បាញ់​រុក​កែ​ត​នេះ ត្រូវបាន​ចាប់ ២​ថ្ងៃ​ក្រោយ​ពេល មេដឹកនាំ​កូរ៉េខាងជើង និង​អា​មេ​រិច បញ្ជប់​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ ដោយ​មិន​សម្រេច​បាន​កិច្ចព្រមព្រៀង​អ្វី​ឡើយ​។​

​ទីតាំង Tongchang-ri ត្រូវបាន​កូរ៉េខាងជើង​ប្រើប្រាស់​សម្រាប់​បាញ់​បង្ហោះ​ផ្កាយរណប និង​ការធ្វើ​តេស្ត​ម៉ាស៊ីន ប៉ុន្តែ​មិន​ដែល​ប្រើប្រាស់​សម្រាប់​បាញ់​សាកល្បង​មី​ស៊ី​នោះឡើយ​។​

​របប​នេះ​បាន​ធ្វើ​ការចាប់ផ្តើម​រំលា​យ​ទីតាំង​នោះ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ក៏​បាន​បញ្ឍប់​ទៅ​វិញ ក្រោយ​កិច្ចចរចារ​ជាមួយ​អា​មេ​រិច​មិន​ដើរ​ទៅ​មុខ​។​

​ការប្តេជ្ញាចិត្ត​ក្នុង​ការរំលាយ​ទីតាំង​បាញ់​រុក​កែ​តរបស់​កូរ៉េខាងជើង ត្រូវបាន​គេ​មើលឃើញថា​ជា​វិធានការ​កសាង​ទំនុកចិត្ត​របស់​វា​ទីក្រុង​ព្យុង​យ៉ាង និង​វ៉ាស៊ីនតោន​។​

​នៅពេល​ជាមួយគ្នា​នេះ​ដែរ អា​មេ​រិច​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត ប្រសិន​កូរ៉េខាងជើង​មិន​ចាត់​វិធានការ​ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×