Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ជំរុញ​ឲ្យ​ក្រសួងការបរទេស ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​នានា​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ជាតិ​

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជំរុញ និង​ការអភិវឌ្ឍ ទៅលើ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ ជាមួយ​បណ្ដា​ប្រទេស​នានា ក្នុង​ការពង្រឹង និង​កសាង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ជាតិ ។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​សន្និបាត​នេះ​មាន​រយៈពេល ២​ថ្ងៃ​កន្លង​មក​ហើយ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​មាន​ការចូលរួម​ដោយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ក្រសួង ក៏ដូចជា ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។ កម្ពុជា​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជាមិ​ត្ដ​ចំនួន ១៧២ ប្រទេស និង​មាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​សរុប​ចំនួន ៦០​។​

​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​នេះ គឺជា​កាលានុវត្តភាព​សម្រាប់​អ្នកការទូតក​ម្ពុ​ជា ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ ឧទ្ទេស​នាម​ដោយ​វាគ្មិន​សំខាន់ៗ លើ​បញ្ហា​ជា​សារវ័ន្ត​ពាក់ព័ន្ធ​នឹង “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​” “​ការជំរុញ​ការទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​” និង “​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​” ដែល​នឹង​លើកកម្ពស់​បន្ថែមទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង ធ្វើ​ឲ្យ​ស៊ីជ​ម្រៅកម្រិត​វិភាគ និង​ការយល់ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុង​ការបំពេញ​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តីរីករាយ​ចំពោះ​ការអញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នាពេលនេះ ដែល​ជា​ក្រសួង​មួយ​ដែល​សម្ដេច​ធ្លាប់​បម្រើ​ការងារ​ជា​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​ក្រោយ​ការដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​សម្តេច​តែងតែ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បូកសរុប​ការងារ​របស់​ក្រសួងការបរទេស​ជា​បន្តបន្ទាប់​។ សម្តេច​តេជោ តែង​បាន​យក​ឱកាស​នេះ ដើម្បី​ផ្តល់​នូវ​បទពិសោធន៍ និង​អនុសាសន៍​សំខាន់​ជូន​ដល់​មន្ត្រី​ការទូត​របស់​កម្ពុជា​។ សម្តេច​ថ្លែង​បន្តថា​កិច្ចការបរទេស គឺជា​រឿង​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​បស់​ខ្លួន​ទៅ​កាន់​ឆាក​អន្តរជាតិ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គសន្និបាត ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើឡើង​រយៈពេល​ពី​រ​ថ្ងៃ កន្លងមកនេះ ដែល​បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជំរុញ និង​ការអភិវឌ្ឍ ទៅលើ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ ជាមួយ​បណ្ដា​ប្រទេស​នានា ក្នុង​ការពង្រឹង និង​កសាង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដើម្បី​ទទួលបាន​ផលប្រយោជន៍ រួម​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​៕ ដោយ​ ៖​ កូឡាប​

spot_img
×