Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតក​ដែល​សម្លាប់​នារី ខេ​រ៉ា​អូ​ខេ​ដឹ​ឃ្វី​ន ត្រូវ​សមត្ថកិច្ច​ចាប់បាន​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ដែល​ជា​ឃាតក​សម្លាប់​នារី ខេ​រ៉ា​អូ​ខេ​ដឹ​ឃ្វី​ន ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​មាន​ការសហការ​រវាង​កម្លាំង​នគរបាល ក្រុង​ដូន​កែវ និង​ផែន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ុយ មេសា ហៅ​លូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លក់​អាវ​ជ​ជុះ ស្នាក់នៅ​ភូមិ​ត្រាំ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ពីបទ ឃាតកម្ម ប្រព្រឹត្ត​កាលពី ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ នៅផ្ទះ​ជួល​លេខ ១០២. ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​សកម្មភាព​សម្លាប់​ជនរងគ្រោះ ឃាតក​រូប​បាន​គេច​ខ្លួន​រហូតដល់​ខេត្តតាកែវ​។ ជនរងគ្រោះ​ឈ្មោះ សេន ស៊ីយ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ បុគ្គលិក KTV ដឹ​ឃ្វីន ស្នាក់នៅ​ភូមិ សង្កាត់ កើតហេតុ​ខាងលើ ។​

​បច្ចុប្បន្ន ជនសង្ស័យ បាន​ប្រគល់​ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​។ ប៉ុន្តែ​ទោះ​យ៉ាងណា សមត្ថកិច្ច​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ឃាតក​សម្លាប់​ជនរងគ្រោះ​នោះ​ទេ​៕ ដោយ ៖ កូឡាប​

 

spot_img
×