Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល សម្រេច​រើស​ក្របខណ្ឌ​ថ្មី​ មន្ត្រីរាជការ​ស៊ីវិល​ជិត​ ៦​ ពាន់​កន្លែង​

spot_img

​ភ្នំពេញ ​៖ ក្រសួង​មុខងារសាធារណៈ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការផ្តល់​ផែនការ​ក្របខ័ណ្ឌ​ជូន​គ្រប់​ក្រសួង ស្ថាប័ន សម្រាប់​ឆ្នាំ​២០១៩ ដោយ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​បាន​យល់ព្រម​ផ្តល់ ជាគោលការណ៍​ជ្រើសរើស ក្រប​ខណ្ឌ​ថ្មី​មន្ត្រីរាជការ​ស៊ីវិល​ជិត​៦​ពាន់​កន្លែង​, មន្ត្រី​ជាប់​កិច្ចសន្យា​ជិត​២​ម៉ឺន​នាក់ និង​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​ជិត​៣​ម៉ឺន​នាក់ ដើម្បី​បំពេញ​ក្របខ័ណ្ឌ ក្នុង​ក្រសួង​ស្ថាប័ន​ចំនួន​ ៣២​ ។​

​នេះ​បើ​តាម​សេចក្តីជូនដំណឹង ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ ។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​ផ្តល់ ជាគោលការណ៍​ជ្រើស រើស​ក្រប​ខណ្ឌ​ថ្មី​មន្ត្រីរាជការ​ស៊ីវិល​ចំនួន ៥៩៩៦​កន្លែង មន្ត្រី​ជាប់​កិច្ចសន្យា​ចំនួន ១៨២៩២​នាក់ និង​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​ចំនួន ៧,៩៩៦​នាក់ គ្រូបង្រៀន​ពីរ​ថ្នាក់​ពីរ​ពេល​ចំនួន ១២,៨៩៧​នាក់ គ្រូ​បង្រៀន​ថ្នាក់​គួប​២​ចំនួន ២៥៩៨​នាក់ គ្រូ​បង្រៀន​ថ្នាក់​គួប​៣​ចំនួន ១២០​នាក់ គ្រូបង្រៀន​ជាប់​កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ​ចំនួន ២៤៧២​នាក់ និង​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​ខ្មែរឥស្លាម​ចំនួន ១៧៨​នាក់ ដើម្បី​ផ្តល់ជូន​គ្រប់​ក្រសួង ស្ថាប័ន ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​មន្ទីរ អង្គភាព​ជំនាញ​រាជធានី​-​ខេត្ត​៕ ​ដោយ​៖​កូឡាប​

 

spot_img
×