Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សិស្ស​វិទ្យាល័យ​ស្វាយរៀង ​ចំនួន ​៣០០ ​នាក់​ ចូលរួម​រំលឹក​ខួប​លើក​ទី ​១០៨​ នៃ​ទិវា​អន្តរជាតិ​ ៨ ​មីនា ​ឆ្នាំ​ ២០១៩​ ក្រោម​ប្រធានបទ ការលើក​កំពស់​សមភាព​យេនឌ័រ​ដើម្បី​អភិវឌ្ឍន៍​ឬ​សម​តុល្យភាព​ដើម្បី​អភិវឌ្ឍន៍​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អា​ស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​(AHF) អ្នកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​(AHF)​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​១០៨​ នៃ​ទិវា​អន្តរជាតិ​ ៨ ​មីនា ​ឆ្នាំ​ ២០១៩​ ក្រោម​ប្រធានបទ ការលើក​កំពស់​សមភាព​យេនឌ័រ​ដើម្បី​អភិវឌ្ឍន៍​ឬ​សម​តុល្យភាព​ដើម្បី​អភិវឌ្ឍន៍ ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​របស់​វិទ្យាល័យ​ស្វាយរៀង​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត អុឺង សឹង​កង តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត តំណាង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត លោក​ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ក្រុង​ស្វាយរៀង លោកនាយក នាយករង​វិទ្យាល័យ​ស្វាយរៀង ព្រមទាំង​ប្អូនៗ​សិស្សានុសិស្ស​វិទ្យាល័យ​ស្វាយរៀង​ចំនួន​៣០០​នាក់​។​

​អ្នកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​(AHF)​បានឱ្យដឹង​ថា ៖ សំរាប់​ទិវា​អន្តរជាតិ​នារី​នាពេលនេះ​គឺ​ចង់ឱ្យ​ថ្នាក់​ដឹកនាំ​មនុស្ស​ទូទៅ​យល់​ថាៈ​ការផ្តល់​ការគាំ​ទ្រ ដល់​ស្ត្រី​និង​កុមារ​ទទួលបាន​ព័ត៍មា​នគ្រ​ប់​ជ្រុងជ្រោយ​ពី​ការសម្រេចចិត្ត​និង​ការថែទាំ​សុខភាព​គឺ​ជា​គោលដៅ​ចំបង​ក្នុង​ការអភិវឌ្ឍ​។ ស្ត្រី​ត្រូវ​តែ​បាន​ផ្តល់​អំណាច​និង​គាំទ្រ​គ្រប់​ទីកន្លែង​និង​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ហើយ​យើង​កំពុង​ធ្វើ​ការងារ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ធានា​ឱ្យបាន​ថា​ស្ត្រី​និង​កុមារ​មាន​លទ្ធភាព​ទទួលបាន​ព័ត៍មា​នគ្រ​ប់​ជ្រុងជ្រោយ​ពី​ការបង្ការ​មេរោគ​អេដស៍​សេវា​ថែទាំ​លើ​ការ​ធ្វើ​តេស្ត ឈាម​រក​មេរោគ​អេដស៍​ការបង្ការ​និង​ការព្យាបាល​ដោយ​មិន​គិតថ្លៃ​។​

​លោក វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អា​ស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​(AHF)​បាន​មានប្រសាសន៍​ឱ្យដឹងថាៈ ទិវា​អន្តរជាតិ​នារី​៨​មីនា​ជា​រៀងរាល់​ឆ្នាំ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​រំលឹក​ពី​វីរភាព​នៃ​ការតស៊ូ​របស់​នារី​ទូ​ទាំង​សកលលោក​ក្នុង​ការទាមទារ​ឱ្យមាន​ការលើកកម្ពស់​សិទ្ធសេរីភាព​ប្រជាធិបតេយ្យ​និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស​និង​ស្ត្រី​នៅក្នុង​សង្គម​។

​លោក​វេជ្ជបណ្ឌិត​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖ ​អង្គការ​មូលនិ​ធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ ​(AHF)​ ដែលជា​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​សកល​ដ៏​ធំ​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​៤៣​ប្រទេស​កំពុង​រៀបចំ​ដើម្បី​អបអរ​ទិវា​អន្តរជាតិ​៨​មីនា (IWD) ​ដែល​ជា​ការរួម​បញ្ចូល​គ្នា​នៃ​ថ្ងៃ​ឈប់សំរាក​ទូទាំង​ពិភពលោក​ជាមួយនិង​យុទ្ធនាការ​ជំរុញ​និង​រំលឹក​ដ​សមិទ្ធផល​ដែល​ទទួលបាន​ពី​វិស័យ​សង្គម សេដ្ឋកិច្ច វ​ប្បធ​ម៍​និង​នយោបាយ​របស់​ស្ត្រី​។ ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ទី​៨​ខែ​មីនា​ការតស៊ូ​មតិ​រួម​គ្នា​ជុំវិញ​ទិវា​អន្តរជាតិ​នារី​របស់​រដ្ឋាភិបាល​អង្គការ​និង​ស្ថាប័ន​នានា​ត្រូវបាន​ធ្វើឡើ​ង​ដើម្បី​ជំរុញ​ដល់​ការផ្លាស់ប្តូរ​ពី​សមភាព​យេនឌ័រ​។ សមភាព​យេនឌ័រ​ការពង្រឹង​ភាព​អង់់់់់អាច​

​ដល់​ស្ត្រី​និង​ក្មេង​ស្រី​និង​ក្រុម​ងាយ​រងគ្រោះ​គឺជា​កត្តា​ដ៏​ចាំបាច់​បំផុត​ដើម្បី​ធានាបាន​នូវ​ភាព​រីកចំរើន​របស់​សង្គមជាតិ​ទាំងមូល​។

​មាន​ស្ត្រី​និង​ក្មេង​ស្រី​ជិត​១៩​លាន​នាក់​នៅលើ​សកលលោក​ដែល​កំពុងតែ​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ហើយ​ក្នុងនោះ​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន​៨៧​មុឺន​នាក់​ជា​រៀងរាល់ឆ្នាំ​ហេតុដូច្នេះ​ហើយ​ទើប​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​(AHF)​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​និង​ជាមួយ​អង្គការ​ជា​ដៃគូរ​បាន​យកចិត្តទុកដាក់​ទៅលើ​ស្ត្រី​និង​ក្មេង​ស្រី​ដែល​កំពុង​តែ​រងគ្រោះ​និង​ប្រឈមមុខ​ទៅ​និង​ការឆ្លង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ដើម្បី​ឱ្យ​ពួកគាត់​មាន​សិទ្ធិ​ស្មើ​គ្នា​និង​មាន​សិទ្ធិ​ក្នុង​ការទទួលបាន​សេវា​ថែទាំ​សុខភាព​ដែល​ពួកគេ​ត្រូវការ​ក៏ដូចជា​ធានា​ឱ្យ​ស្ត្រី​និង​ក្មេង​ស្ត្រី​ទាំងនោះ​មាន​សុវត្ថិភាព​និង​លទ្ធភាព​ទទួលបាន​នូវ​សេវា​ធ្វើតេស្ត រក​មេរោគ​អេដស៍ ការបង្ការ​និង​ព្យាបាល​ដោយ​មិន​គិតថ្លៃ​។​ដូច្នេះ​ហើយ​សូម​ប្អូនៗ​ទាំងអស់គ្នា​យក​ចំណេះដឹង​ដែល​ទទួលបាន​នៅ​ក្នុង​ថ្ងៃនេះ​ក៏​ដូចជា​ថ្ងៃ​កន្លងមក​ដើម្បី​ធ្វើការ​ចែករំលែក​ដល់​មិត្តភក្តិ​ក៏ដូចជា​ស្ត្រី​និង​ក្មេងស្រី​ផ្សេងៗ​ទៀត​ផង​ដែរ​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×