Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​គាំទ្រ​ការរស់នៅ​ក្នុង​បរិស្ថាន​ឲ្យ​ប្រសើរឡើង និង​កសាង​សមត្ថភាព​សម្រាប់​ការពារ​គ្រោះមហន្តរាយ​នៅ​កម្ពុជា ជប៉ុន​ផ្តល់ ថវិកា ១០០​លាន​យ៉េន​

spot_img

​ភ្នំពេញ ​: ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា លិខិត​ប្តូរ​សារ​អំពី​ជំនួយ​ឥត​សំណង​សម្រាប់ “​គម្រោង​គាំទ្រ​ការរស់នៅ​ក្នុង​បរិស្ថាន​ឲ្យ​ប្រសើរឡើង និង​កសាង​សមត្ថភាព​សម្រាប់​ការពារ​គ្រោះមហន្តរាយ​នៅ​កម្ពុជា​” ដែល​មាន​ទឹកប្រាក់​១០០​លាន​យ៉េន (​ប្រមាណ​ជា ៨៨២,០០០ ដុល្លារ​អាមេរិក​) ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ឯកអគ្គរាជទូត ហូ​រីណូ​អ៊ុជិ និង លោក សុខ វណ្ណា ប្រធាន​កម្មវិធី​អង្គការសហប្រជាជាតិ​សម្រាប់​លំនៅ​ឋាន​មនុស្ស​ជាតិ ប្រចាំ​កម្ពុជា ក្រោម​វត្តមាន​ដ៏​ខ្ព​ង​ខ្ពស់​របស់​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ជា​សាក្សី​។​

នៅ​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចសហការ​ជាមួយ​UN-Habitat យើង​អាច​មើលឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​វិជ្ជមាន​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ទាក់ទង​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​។ កាលពី​ខែ​កញ្ញា ឆ្នាំ 2018 រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​”​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី 4″ ដែល​កំពុង​ផ្តោតទៅលើ​ការធានា​និរន្តរភាព​បរិស្ថាន​និង​ប្រតិកម្ម​ទុកជាមុន​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​។​

យើង​ជឿជាក់ថា​ជំនួយ​នេះ​នឹង​រួមចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​និង​កាត់បន្ថយ​ផលប៉ះពាល់​ដែល​កិច្ចការ​ទាំង​ពីរ​នេះ​គឺ​ចាំបាច់​ណាស់​សម្រាប់​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​៕​ ដោយ ​៖ កូឡាប​

spot_img
×