Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​កំពុង​ឆេះ​ផ្ទះសំណាក់ 88 ​នៅ​ស្រុកអង្គស្នួល​

spot_img

កំពង់ស្ពឺ ​: ​នាយកដ្ឋាន​នគរបាល ពន្លត់​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា​ ​មាន​​​ករណី​អគ្គីភ័យ​មួយ​បាន​ឆេះ​ផ្ទះសំណាក់ 88​នៅ​ស្រុក អង្គស្នួល ខេត្ត​កំពុងស្ពឺ នៅ​រសៀល​ថ្ងៃ​ទី ៧ ខែ​មីនា​ឆ្នាំ​២០១៩ នេះ​។​

​បើតាម​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​បានឲ្យដឹងថា​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ជួយ​អន្ដរាគមន៍ ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ករណី​អគ្គិភ័យ​ឆាបឆេះ​នៅ​ទឹកដី​ស្រុក​អង្គ​ស្នូល ខេត្ត​កណ្ដាល ។​

​សកម្មភាព​ចេញ​ជួយ​អន្ដរាគមន៍ ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ករណី​អគ្គិភ័យ​នៅ​ផ្លូវ​ជាតិ​លេខ ៥១ ក្នុង​ភូមិសាស្ត្រ ជាប់​ព្រំប្រទល់​រវាង ខេត្ត​កំពង់ស្ពឺ និង​ខេត្ដ​កណ្ដាល កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ ករណី​អគ្គិភ័យ​បាន​កំពុង​ឆាបឆេះ​ផ្ទះសំណាក់ យីហោ AS 88 ស្ថិតនៅ​ជិត​ផ្សារ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​ដោយសារ​ស្ថានភាព​ចំ​ពេល​ថៃ្ង​ក្ដៅ​ធ្វើអោយ​អគ្គិភ័យ​មិន​ថមថយ កាន់តែ​រាលដាល​ធំ​ឡើងៗ​រហូត​កំលាំង​អគ្គិភ័យ​ស្រុក​អង្គ​ស្នូល ខេត្ត​កណ្ដាល មិន​អាច​ទប់ស្កាត់​ស្ថានការណ៍​នេះ​បាន ទើប​មាន​កិច្ច​ជួយ​អន្ដរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ចំនួន ៣​គ្រឿង កិច្ចការ​នេះ​គឺជា​ការ​សហ​ប្រតិ​បត្ដ​ការ​រវាង​ខេត្ដ​ជាប់​ព្រំប្រទល់​គ្នា​និង​ការធានា​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​។​

​តាម​ការបញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ កន្លងមក ខេត្ដ​កណ្ដាល ខេត្ត​កំពង់ឆ្នាំង បញ្ជាការដ្ឋាន​អន្ដរាគមន៍ ង​៧០ និង​អង្គភាព​ផ្សេងៗ​មួយចំនួន​ទៀត​តែងតែ​បើក​ប្រតិ​ប​ត្ដិ​ការជួយគ្នា​ទៅវិញទៅមក ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ប្រឈម​គ្រោះថ្នាក់​អគ្គិភ័យ​ទប់ស្កាត់​កុំ​អោយ​ឆេះ​រាលដាល​ដល់​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ អាយុជីវិត​មនុស្ស​
​រួម​គ្នា​បង្កា​ទប់ស្កាត់​គ្រោះមហន្ដរាយ​កុំអោយ​កើត ទៅ​ជា​បញ្ហា​ធំ​៕ ដោយ ​:​ កូឡាប​

spot_img
×