Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូ​ទីន​ថា រុស្សី​បាន​បញ្ឍប់​ការធ្វើ​ចារក​ម្ម​លើ​រុស្សី​ចំនួន​ជិត ៦០០ ​កាលពី​ឆ្នាំមុន​

spot_img

​ប្រធានាធិបតី​រុស្សី Vladimir Putin បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ភ្នាក់ងារ​សន្តិសុខ​រុស្សី បាន​បញ្ឍប់​ភ្នាក់ងារបរទេ​ស និង​បុគ្គលិក​ចារកម្ម​ចំនួន​ជិត ៦០០ ដោយ​លោក​បញ្ជាក់ថា បច្ចាមិត្ត​ទាំងនោះ​ព្យាយាម​ជ្រៀតចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រុស្សី​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នៃ​ភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុស្សី (FSB) លោក​បាន​និយាយថា “​ភ្នាក់ងារ​ប្រឆាំងនឹង​ចារកម្ម​បានធ្វើ​កិច្ចការ​យ៉ាង​មាន​ប្រសិទ្ធភាព​កាលពី​ឆ្នាំមុន​។ ដោយសារ​ប្រតិបត្តិការ​ពិសេស បុគ្គលិក​ចំនួន ១២៩​នាក់ និង​ភ្នាក់ងារ​បរទេស​ចំនួន ៤៦៥ ត្រូវបាន​បញ្ឍប់​”​។​

​លោក​បន្ថែម​ទៀត​ថា ភ្នាក់ងារ​ចារកម្ម​បរទេស​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការបង្កើត​សកម្មភាព​របស់​ពួកគេ​ទូទាំង​រុស្សី ដើម្បី​ព្យាយាម​លុកលុយ​ចូល​យក​ពត៌មាន​ស្តី​ពី​សេដ្ឋកិច្ច ការ​រ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់ រុស្សី​។​

“​ដូចជា​ពេល​មុន ហើយ​ប្រហែល​ឥឡូវ ពួកគេ​ព្យាយាម​ធ្វើឲ្យ​មាន​ឥទ្ធិពល​លើ​ដំណើរការ​នយោបាយ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ពួកយើង​។ ដូច្នេះ ភ្នាក់ងារ​ចារកម្ម​ត្រូវ​ធ្វើការ​ឲ្យមាន​ប្រសិទ្ធភា​ព ធ្វើ​រាល់​ថ្ងៃ និង​ផ្អែកទៅលើ​វិធីសាស្ត្រ​ទំនើប​ក្នុងការ​ធ្វើ​កិច្ចការ​”​។​

​សូម​រំលឹក​ថា កាលពី​ឆ្នាំមុន ភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុស្សី​បាន​ចាប់ខ្លួន​ពលរដ្ឋ​អា​មេ​រិច​កាំ​ង​ម្នាក់​ឈ្មោះ Paul Whelan ដោយ​សង្ស័យថា​បាន​ធ្វើ​ចារ​កម្ម​។ ចំណែក​មេធាវី​របស់​លោក បាន​ថ្លែង​ប្រាប់ CNN កាលពី​ខែ​មករា​កន្លងទៅ​ថា កូនក្តី​របស់​លោក​ត្រូវបាន​រកឃើញ​ថា មាន​ឯកសារ​សម្ងាត់​ជាច្រើន នៅ​ពេល​គាត់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​មូ​ស្កូ​វ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×