Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ខ្លះ​មាន​លុយ​តែ​អន់​ចរិក ៖ ស្ត្រី​ម្នាក់​ចំណាយលុយ ១០.០០០​យ័ន ដើម្បី​តែ​ភ្នែកឆ្មា​ឲ្យមាន​ស្រទាប់​ភ្នែក​២​ជាន់ ពុំ​យល់​ថា​បែប​នេះ​ចំពោះ​សត្វ​វា​ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មួយ​… (​វីដេអូ​)

spot_img

​ជាធម្មតា​មនុស្ស​ស្រី​ខ្លះ​ចង់​មាន​កែវភ្នែក​ធំៗ ត្របកភ្នែក ២ ជាន់​…​។​ល​។ វា​ជា​រឿង​ធម្មតា​ទេ ។ ទាស់​ត្រង់​ស្ត្រី​ម្នាក់​បែរជា​ចង់​ឲ្យ​ឆ្មា​របស់​ខ្លួន​មាន​ត្របកភ្នែក​…២​ជាន់​ដែរ ។​

​បើ​តាម​ស្ថានីយ៍​ទូរទស្សន៍​ប្រចាំខេត្ត Jiang Su ផ្អែក​តាម​សំណូមពរ​របស់​ស្ត្រី​ម្នាក់​នៅ​ណា​ជី​ង ដែល​ហ៊ាន​ចំណាយ​ប្រាក់ ១០.០០០​យ័ន ដើម្បី​ចង់ឲ្យ​ភ្នែកឆ្មា​របស់​ខ្លួន​ធំ​ជាង​មុន ហើយ​ត្របកភ្នែក “​ឌុប​” តាម​ក្រុម​គ្រូពេទ្យ​បាន​ប្រើ “​កាំបិត​” ដើម្បី​ឆូត​បន្ថែម​បង្កើត​ជា​ត្របកភ្នែក​១​ជាន់​ទៀត​ឲ្យ​ឆ្មា ។​

​រឿង​នេះ​កំពុង​ពេញ​និយម​ចំពោះ​ក្រុម​អភិជន​ចិន​ដែល​ចូលចិត្ត​បង្អួត​សត្វ​ចិញ្ចឹម មាន​សម្រស់ “​ស្អាត​” ។​

​ប៉ុន្តែ​ពួកគេ ពុំបាន​ដឹង​ថា​បែប​នេះ​គឺជា​ទណ្ឌកម្ម​ក្នុង​រយៈពេល​មួយ​វែង​ចំពោះ​ពពួកសត្វ -​វា​ពិតជា​ពិបាក​ទ្រាំ​ណាស់​! ។​

​ក្រោយពេល​បង្ហោះ​រូបភាព​ទាំងនេះ​លើ​បណ្តាញ​សង្គម ស្ត្រី​ខាងលើ​បាន​ទទួល​ការរិះគន់​ខ្លាំងៗ​ជាអាទិ៍ ៖

-​ចិញ្ចឹម​ឆ្មា (​ឬ​សត្វ​) ត្រូវ​ស្រឡាញ់​វា ទោះ​វា​អា​ក្រក់ក្តី តែ​នេះ​ដើម្បី​ខ្លួន “​ឡូយ​” គ្មាន​គិត​អើពើ​អ្វី​ទាំងអស់ ។​

-​កោតតែ​ពេទ្យ​លើកដៃ​វះកាត់​រួច វា​ពុំ​មែន​ជា​ឆ្មា​ទៀត​ទេ តែ​គឺជា​ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ​មួយ​! ។​

-​លក្ខណៈ​ធម្មជាតិ​នៃ​ភ្នែក​របស់​សត្វ​ពុំ​ដូច​មនុស្ស​ទេ ធ្វើ​បែបនេះ​វា​ពិតជា​ពិបាក​ទ្រាំទ្រ ហើយ​លទ្ធផល​គឺ “​ម្ចាស់​រីករាយ​” -​តើ​សក្តិសម​ដែរឬទេ​? ។​

​ប្រិយមិត្ត​យល់​បែបណា​ដែរ​!

​ចន្ទ្រា​

spot_img
×