Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជិត ៥០០០​នាក់ តម្រៀបជួរ​គ្នា ក្រោម​តំណក់ទឹកភ្លៀង ពេល​ដឹង​មូលហេតុ​ធ្វើឲ្យ​រំភើប​ពុះកញ្ជ្រោល​ចង់​ធ្វើ​…​តាម​គេ​ដែរ​

spot_img

​នៅ​ថ្ងៃ​ទី ២៨ ធ្នូ ២០១៨ ក្មេងប្រុស Oscar Saxelby-Lee អាយុ ៥​ឆ្នាំ នៅ Worcoster រដ្ឋ Masachusetts អាមេរិក ត្រូវបាន​រកឃើញ​កើត​ជំងឺមហារីក​ឈាម​ប្រភេទ​កាច​សាហាវ ហើយ​គ្រូពេទ្យ​ឲ្យដឹងថា Oscar នៅ​សល់​ពេលវេលា ៣ ខែ សម្រាប់​រក​អ្នក​អាច​ផ្តល់​កោសិកា​ដើម​…​។​

​កុមារា​នេះ​ត្រូវបាន​វិនិច្ឆ័យ​ឃើញ​មាន​ជំងឺមហារីក​ឈាម ។​

​ឪពុក​ម្តាយ​របស់​ក្មេង​ក៏​ប្រញាប់​បង្កើត​យុទ្ធនាកា​រលើ​បណ្តាញ​សង្គម​មួយ​ហៅថា “​ដៃ​ក្នុង​ដៃ​ដើម្បី Oscar” ហើយ​សង្ឃឹមថា អាច​នឹង​មាន​មនុស្ស​ជួយសង្គ្រោះ​ជីវិត​របស់ Oscar ។​

​ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ ស្មាន​ពុំ​ដល់​ថា មាន​មនុស្ស​ជិត ៥០០០​នាក់ បាន​តម្រៀបជួរ​ក្រោម​តំណក់ទឹកភ្លៀង​រាប់​ម៉ោង ដើម្បី​រង់ចាំ​ការ​វិភាគឈាម ។ ទង្វើ​នេះ​ធ្វើឲ្យ​គ្រួសា​ររបស់ Oscar ពិតជា​រំភើប​គ្មាន​វាចា​ថ្លែង ។​

Oscar និង​ឪពុក​ម្តាយ ។​

​មិន​ថា​អ្នកណាៗ​ទេ ព័ត៌មាន​ដែល​គ្រូពេទ្យ​ប្រាប់​ខាងលើ​ពិតជា​សុបិន្ត​ដ៏​អាក្រក់​សម្រាប់​អ្នកជាឪ​ពុក​ម្តាយ​ទាំងឡាយ ហើយ​វេលា​នៅសល់​ក៏​ខ្លី​ណាស់​…​។​

​មនុស្ស​ជិត ៥០០០​នាក់ តម្រៀបជួរ​ក្រោម​តំណក់​ទឹកភ្លៀង ។​

​អង្គការ​សប្បុរសធម៌ ដែល​ធ្វើតេស្ត​ឈាម (DKMS) នេះ​ឲ្យដឹងថា មុនៗ​ចំនួន​មនុស្ស​ចុះឈ្មោះ​ចូល​រួម​ក្នុងករណី​ស្រដៀង​គ្នា​នេះ​មាន​ត្រឹម ២២០០ នាក់ ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​គុណធម៌​របស់​មនុស្ស​ពិត​ជា​ល្អ​ជាង​មុន ជាក់ស្តែង​អ្នកស្ម័គ្រចិត្ត​បរិច្ចាក​ខួរឆ្អឹងខ្នង​ឲ្យ​កុមារ Oscar និង​បាន​មក​ធ្វើតេស្ត​ឈាម​មាន​ចំនួន​ទ្វេដង​ប្រៀប​នឹង​ពេលមុន ។​

​សង្ឃឹមថា​នៅ​ស្រុក​យើង​ក៏​នឹង​បាន​ឃើញ​ទិដ្ឋភាព​សប្បុរសធម៌​ស្ម័គ្រចិត្ត​បែបនេះ​ដែរ​!

​ចន្ទ្រា​

spot_img
×