Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ុយ សែម ហាមអាជីវករ​រ៉ែ ក្នុង​ខេត្តកំពង់ស្ពឺ ធ្វើ​អាជីវកម្ម គ្មាន​លិខិតអនុញ្ញាត ឬ​មិនទាន់បាន​បង់​សួយ​សា​

spot_img

​កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ហាមឃាត់​ដាច់ខាត​មិនឱ្យ​មានការ​ធ្វើ​អាជីវកម្ម ក្នុងដំណាក់កាល​ស្វែង​រុករក ការដឹក​រ៉ែ​ចេញ​ដោយ​មិនមាន​លិខិតអនុញ្ញាត ឬ​មិនទាន់បាន​បង់​សួយ​សារ និង​អនុវត្ត​កាតព្វកិច្ច​ហិរញ្ញវត្ថុ​នានា ។​

​នៅ​សាលប្រជុំ​សាលាខេត្ត នា​រសៀល ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាជីវករ​រ៉ែ​សំណង់ ក្នុង​ខេត្តកំពង់ស្ពឺ​។

​ក្នុង​ពិធី​នេះដែរ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អាន​របាយការណ៍​ស្វាគមន៍ និង​ជម្រាបជូន​អង្គពិធី អំពី​គោលបំណង​សំខាន់​នៃ​កិច្ច​សំណេះសំណាល ដើម្បី​ធ្វើការ​រំលឹក​អំពី​លក្ខ​ខណ​មួយចំនួន​របស់​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ពង្រឹង​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ដូច្នេះហើយ​សូម​អង្គពិធី​ទាំងមូល មេត្តា​យកចិត្តទុកដាក់​ស្តាប់​ពីបទ​ពិសោធន៍ និង​បទ​បង្ហាញ ស្តីពី​នីតិវិធី​ព្រមទាំង​បច្ចេកទេស​សំខាន់ៗ ។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏បាន​សំណូមពរ​ដល់​អាជីវករ​រ៉ែ​សំណង់​ទាំងអស់​ត្រូវ​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់ខ្លួន នូវ​រល់​សកម្មភាព មានដូចជា ការធ្វើដំណើរ ឬ​ដឹកជញ្ជូន​ឆ្លងកាត់​តំបន់​ការពារ ដែលជា​ដី​កម្មសិទ្ធិឯកជន ឬ​កម្មសិទ្ធិ​របស់​រដ្ឋ ត្រូវមាន​ការអនុញ្ញាត ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ឬ​ម្ចាស់​កម្មសិទ្ធិ​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​កាតព្វកិច្ច និង​លក្ខខណ្ឌ​នានា​ឱ្យបាន​ម៉ត់ចត់ ហាមឃាត់​ដាច់ខាត​មិនឱ្យ​មានការ​ធ្វើ​អាជីវកម្ម ក្នុងដំណាក់កាល​ស្វែង​រុករក ការដឹក​រ៉ែ​ចេញ​ដោយ​មិនមាន​លិខិតអនុញ្ញាត ឬ​មិនទាន់បាន​បង់​សួយ​សារ និង​អនុវត្ត​កាតព្វកិច្ច​ហិរញ្ញវត្ថុ​នានា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ឬ​ប្រតិបត្តិការ​រ៉ែ​ក្រៅ​តំបន់ ដែន​អាជ្ញាប័ណ្ណ បានកំណត់ ហើយ​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​កាតព្វកិច្ច​ឱ្យបាន​ត្រឹមត្រូវ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​សង្គម និង​បរិស្ថាន​។​

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងថា ក្រសួង​រ៉ែ មិន​ចង់ឱ្យ​វិនិយោគិន និង​អា​ជីករ ដែល​មក​វិនិយោគ​ជួប​បញ្ហា​ផ្លូវច្បាប់​ទេ តែ​ក្រសួង​ជំនាញ​នេះ ចង់ឱ្យ​វិនិយោគិន និង​អាជីវករ ក្នុង​វិស័យ​រ៉ែ និង​ថាមពល​ទាំងអស់​គោរព​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​។​

​លោក ស៊ុយ សែម បាន​សំណូមពរ​ដល់​អាជីវករ​រ៉ែ​សំណង់​ទាំងអស់ ត្រូវ​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់ខ្លួន នូវ​រាល់​សកម្មភាព​មានដូចជា ការធ្វើដំណើរ ឬ​ដឹកជញ្ជូន​ឆ្លងកាត់​តំបន់​ការពារ​ដែលជា​ដី​កម្ម​សិទ្ធ​ឯកជន ឬ​កម្មសិទ្ធិ​របស់​រដ្ឋ ត្រូវមាន​ការអនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ឬ​ម្ចាស់​កម្មសិទ្ធិ​ឱ្យបាន​ត្រឹមត្រូវ ។​

​លោក​ក៏បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បំពេញ​កាតព្វកិច្ច និង​លក្ខខណ្ឌ​នានា​ឱ្យបាន​ម៉ត់ចត់ ហាមឃាត់​ដាច់ខាត​មិនឱ្យ​មានការ​ធ្វើ​អាជីវកម្ម ក្នុងដំណាក់កាល​ស្វែង​រុករក ការដឹក​រ៉ែ​ចេញ​ដោយ​មិនមាន​លិខិតអនុញ្ញាត ឬ​មិនទាន់បាន​បង់​សួយ​សារ និង​អនុវត្ត​កាតព្វកិច្ច​ហិរញ្ញវត្ថុ​នានា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ឬ​ប្រតិបត្តិការ​រ៉ែ​ក្រៅ​តំបន់​ដែន​អាជ្ញា​បណ្ណ​បានកំណត់ ហើយ​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​កាតព្វកិច្ច​ឱ្យបាន​ត្រឹមត្រូវ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម និង​បរិស្ថាន​ ៕ ដោយ​:​កូ​ឡាប​

spot_img
×