Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ទទួលបាន​រង្វាន់​មេដាយមាស​កីឡា​កាយ​វប្បកម្ម សហព័ន្ធ​ថា​ដោយសារ​យើង​មិន​ធ្លាប់​ដឹង ពី​សេចក្តីប្រកាស​អន្តរក្រសួង

spot_img

​ភ្នំពេញ​: ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ នៅ​យប់​ថ្ងៃទី 7 ខែមីនា ឆ្នាំ 2019 នេះ​បានចេញ​​សេចក្តីប្រកាស​ព័ត៌មាន​ថា​​សហព័ន្ធ​សូម​ជំរាប​ដំណឹង ជូន​សាធារណជន​អោយបាន​ជ្រាបថា ចំពោះ​បាតុភាព​ដែល​បាន​កើតឡើង ក្នុងពេល​បច្ចុប្បន្ន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយសារ​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ ដែល​ក្រសួង​អនុម័ត​ផ្តល់​ក្នុងពេល​ថ្មីៗ​នេះ កម្រិត មេដាយមាស​ពិភពលោក មាន​ចំនួន​ត្រឹមតែ​២០​លាន​រៀល​តែប៉ុណ្ណោះ​។

​សហព័ន្ធ​កីឡា កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ បាន​បញ្ជាក់ថា​​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មិនបាន​កាត់​យកប្រាក់​រង្វាន់​ទេ ដោយសារ​សហព័ន្ធ មិន​ធ្លាប់​ដឹង ពី​សេចក្តីប្រកាស​អន្តរក្រសួង កាលពី​លើក​មុន​មក ដូចនេះ​ទើប​ធ្វើ​ឲ្យ​យើង​មានការ​ភាន់ច្រឡំ​។​

​សូម​រំលឹក​ឡើងវិញ​ថា នាពេល​កន្លងមក​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ កីឡាករ​កាយ​វប្បកម្ម​របស់​យើ​ងី បានទទួល​ប្រាក់​លើកទឹកចិត្ត ក្នុង​ល័ក្ខខ័ណ្ឌ​ពិសេស​ពរ​លើក​ពី​រាជរដ្ឋាភិបាល ក្នុងនោះ​មេដាយមាស​ពិភពលោក ទទួលបាន​ចំនួន​១២០​លាន​រៀល ដោយឡែក​ស​ម្រា ប់​ឆ្នាំ​២០១៨​នេះ កីឡាករ សំបូរ សុ​ភ័​ណ្ឌ បានទទួល​មេដាយមាស​ពី​កម្មវិធី ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក​ម​លើក​ទី​១០ នៅ​ទីក្រុង​ឈៀង​ម៉ៃ ព្រះរាជាណាចក្រ​ថៃ​។ ក្រសួង​មិនបាន​ស្នើសុំ​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពិសេស យោងតាម​អនុ​ក្រឹ​ត​លេខ ៥៣២ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ វិច្ឆិកា ២០១៣ ទៀត​ទេ ដូចនេះ​កីឡាករ​ត្រូវ​ទទួលបាន​ប្រាក់​លើក​ទឹក​តាម​សេចក្តីប្រកាស​អន្តរក្រសួង លេខ ៧១៦ សហវ​.​ប្រក ចុះ​ថ្ងៃទី​០៧ កក្កដា ២០១៥​។​

​សារជាថ្មី​ម្តងទៀត ក្រសួង​មិនបាន​កាត់​យកប្រាក់​រង្វាន់​នោះឡើយ ដោយសារ​យើង​មិន​ធ្លាប់​ដឹង ពី​សេចក្តីប្រកាស​អន្តរក្រសួង កាលពី​លើក​មុន​មក ដូចនេះ​ទើប​ធ្វើ​ឲ្យ​យើង​មានការ​ភាន់ច្រឡំ​។

​សេចក្តីប្រកាស​នេះ ចាត់ទុកជា​ការជូនដំណឹង ដល់​សាធារណជន​ជូនជ្រាប​។​

​សូមបញ្ជាក់ថា ​ព័ត៌មាន​ដ៏​រសើប​ក្រោយពី កីឡាករ​កាយ​វប្បកម្ម​ឈ្មោះ សំបូរ សុភ​ណ្ឌ ដ​ង្ហើ​យ​សុំ​ឲ្យ​សម្តេច​តេ​ជោ​ជួយ​រក​យុ​ត្តិ​ធ​ម៍ ក្រោយ​ប្រកួត​បាន​មេដាយមាស​លំដាប់​ពិភពលោក ត្រូវបាន​ក្រសួង​ទម្លាក់​ប្រាក់រង្វាន់​ឲ្យ​ត្រឹមតែ​២០​លាន​រៀល​។ ក្នុងនោះ​ខាង​ក្រសួង​អប់រំ​បាន​បកស្រាយ​ថា ពុំមាន​ការបាត់​លុយ​រង្វាន់​អ្វី​នោះទេ គ្រាន់តែ​មានការ​ភ័ន្តច្រឡំ​និង​មិនបាន​ដឹង អំពី​ដំណើររឿង​នៃ​ការផ្តល់​ប្រាក់រង្វាន់​តែប៉ុណ្ណោះ និង​បាន​បញ្ជាក់ថា​ក្រសួង​មិនបាន​ចាត់​មេដាយមាស​នេះ ជា​មេដាយមាស​ពិភពលោក​ពេញលេញ​ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​១២០​លាន​រៀល​។​ ​ជាមួយនឹង​ការបកស្រាយ​របស់​ក្រសួង កីឡាករ​លោក សំបូរ ន​ន់ ជា​បងប្រុស​បង្កើត​រប​ស់​កីឡាករ សំបូរ សុភ​ណ្ឌ បាន​ប្រតិកម្ម​ថា​៖ “​ពួក​ខ្ញុំ​មិនបាន​យល់ច្រឡំ​នោះទេ ពីព្រោះ​អស់លោក​មិនបាន​ប្រាប់​ពួក​ខ្ញុំ​មុន តែបើ​ពួក​ខ្ញុំ​ដឹង​មុន​ថា​ប្រាក់រង្វាន់​បាន ២០​លាន​រៀល​និង​១០០​លាន​រៀល​ទៀត ចាំ​ស្នើរ​សុំ​ពិសេស​នោះ​ពួក​ខ្ញុំ​ក៏​មិន​រករឿង​និង​អោយមាន​បញ្ហា​នេះ​កើតឡើង​ដែល​។ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ថាបើ​ចាំ​ស្នើរ​សុំ​ពិសេស​កុំថាឡើយ ១០០​លាន​រៀល ៥០០​លាន​រៀល​ក៏​ពួក​ខ្ញុ​មិន​ប្រកួត​ដែល ហើយ​ម្យ៉ាងទៀត​អស់លោក​ថា​មេដាយ​មិន​ពេញលេញ​អស់លោក​យក​អ្វី​មក​បញ្ជាក់​បាទ​”​។​

​ក្រោយពី​ផ្ទុះ​រឿង​ដ៏​រសើប​នេះ លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដែលជា​សេនាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​បកស្រាយ​ថា ពុំមាន​ការបាត់​លុយ​ប្រាក់រង្វាន់​អី​នោះទេ គ្រាន់តែ​មានការ​ភាន់ច្រឡំ និង​មិន​បានដឹង​អំពី​ដំណើររឿង​នៃ​ការផ្តល់​ប្រាក់រង្វាន់​តែប៉ុណ្ណោះ ។ លោក​ថា ប្រាក់រង្វាន់​ចំនួន​២០​លាន​រៀល​នោះ​គឺ​កើតចេញពី​គោលការណ៍​ស្នើសុំ​ពិសេស ដើម្បី​តម្រូវ​ទៅលើ​មេដាយ​សំបូរ សុ​ភ័​ណ្ឌ ដណ្តើមបាន មិនមែន​កំណត់​១២០​លាន​រៀល​ដូច​ទៅនឹង​អនុក្រឹត្យ​នោះទេ ។​

​លោក​បាន​ពន្យល់​ទៀតថា ករណី​មេដាយ​របស់​សំបូរ សុ​ភ័​ណ្ឌ ដណ្តើមបាន​ពី​ប្រទេស​ថៃ គឺមាន​វិញ្ញាសា​ច្រើន​រហូតដល់​ទៅ​៥១​វិញ្ញាសា ហើយ​មេដាយ​ខ្លះ​ប្រកួត​ពី​ពីរ​ទៅ​បី​ប្រកួត​ក៏​ទទួលបាន​មេដាយ​ដែរ ។ ហេតុនេះ​ក្រសួង​មិនបាន​ចាត់​មេដាយ​នេះ​ជា​មេដាយមាស​ពិភពលោក​ពេញលេញ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​១២០​លាន​រៀល​នោះទេ ដោយ​ក្រសួង​បាន​ប្រជុំ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ដោយ​ផ្តល់ប្រាក់​រង្វាន់​ប្រមាណ​ជា​២០​លាន​រៀល​តែម្តង ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​របស់​កីឡាករ​ ។​

​បន្ថែម​ពីលើ​នេះ​ទៀត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដដែល​ក៏បាន​លើក​ឧទាហរណ៍​ភ្ជាប់​ទៅនឹង​កីឡា​ប៉េតង់​ផងដែរ ដែលជា​ប្រភេទ​កីឡា​ធ្លាប់​ដណ្តើមបាន​មេដាយមាស​ពិភពលោក​ច្រើនជាងគេ ហើយ​តែង​ទទួលបាន​នូវ​ប្រាក់រង្វាន់​១២០​លាន​រៀល​ពេញ​ថា ប៉េតង់​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ម្តងៗ​មាន​ប្រទេស​ចូលរួម​ច្រើន ហើយ​វិញ្ញាសា​ត្រឹមតែ​៣​ទៅ​៤​វិញ្ញាសា​ប៉ុណ្ណោះ ទម្រាំ​ដណ្តើមបាន​មេដាយមាស​១ កីឡា​ប៉េតង់​ត្រូវ​ឆ្លងកាត់​ការប្រកួត​ច្រើន តែបើ​ធៀប​នឹង​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ ដណ្តើមបាន​មេដាយ​ខាងលើ​គឺ​ខុសគ្នា ។​

​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ គណបក្សប្រឆាំង បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​យប់​ថ្ងៃទី 7 ខែ​មិនា​ឆ្នាំ 2019 នេះ​ថា​” នេះ​សម្ដី​ដែល​គ្មាន​ការទទួលខុសត្រូវ ក្នុងនាម​ស្ថាប័ន​តែម្ដង​”៕ ដោយ​:​កូ​ឡាប​

spot_img
×