Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មេខ្លោង ជួញដូរ​ថ្នាំញៀន​ជនជាតិ​ឡាវ​ម្នាក់ ដកហូត​ថ្នាំ​ជិត​៨​ពាន់​គ្រាប់ ពេល​ជួញ​គ្រឿងញៀន​ឆ្លងដែន​

spot_img

(​ស្ទឹងត្រែង​)៖ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ បង្ក្រាប​មេខ្លោង ជួញដូរ​ថ្នាំញៀន​ជនជាតិ​ឡាវ​ម្នាក់ ដកហូត​បាន​ថ្នាំ​ប្រភេទ​គ្រាប់ ជិត​៨,០០០​គ្រាប់ នៅ​ចំណុច​ស្ពាន​ទី​២ ភូមិ​ខាំ​ផាន់ ស​ង្គា​ត់​សាមគ្គី ក្រុង​ស្ទឹងត្រែង បន្ទាប់ពី​ជនសង្ស័យ បាន​លួច​ឆ្លងដែន​នាំយក គ្រឿងញៀន​ចូលមក​ប្រទេស​កម្ពុជា ក្នុងភូមិ​សាស្ដ្រ​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩​នេះ ។​

​ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន ឈ្មោះ ប៊ុន ម៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​បាន​ដន ស្រុក​ផូ​ន​ហូ​ង ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។ ចាប់យក​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ចំនួន​៣៩​កញ្ចប់ ស្មើ​៧៦៨៣​គ្រាប់ មាន​ទម្ងន់​សុទ្ធ​៧៩៣,៣​ក្រាម​, លុយ​ដុល្លារ​១០០​ដុល្លារ​ក្លែងខ្លាយ​រហែក​១​សន្លឹក​, លុយ​បាត​ថៃ​៣០០០​បាត​, ទូរស័ព្ទ​អិន​ចុច​ពិល​២​គ្រឿង ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×