Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវាកម្ម​ដឹកជញ្ជូន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នៅ​លើ​ទូរស័ព្ទ ដៃ​ស្មា​ត​ហ្វូន សម្រាប់​ផ្ដល់​សេវា​ជូន​ដល់​អតិថិជន​កាន់តែ​ឆាប់រហ័ស​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទើបតែ​បាន​ចេញ​នូវ​បទ​ប្បញ្ញ​តិ្ត​ដែល​អនុញ្ញាត​ឲ្យមាន​ការផ្ត​ល់​សេវាកម្ម​ដឹកជញ្ជូន​ប្រភេទ​ថ្មី​Grab Cambodia​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​សេវា​ចែករំលែក​យានជំនិះ​ធ្វើដំណើរ​ដោយ​ប្រើ ប្រាស់​បច្ចេកវិទ្យា​ថ្មី​ឈាន​មុខ​គេ​ក្នុង​វិស័យ​ដឹកជញ្ជូន​ក្នុង​សតវត្សរ៍​ទី​២១​នេះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ ដឹកជញ្ជូន​សកល​នៅ​ទីក្រុង​និង​ជនបទ​។ ការដាក់ឱ្យ​ដំណើរការ សេវាកម្ម​ដឹកជញ្ជូន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នៅ​លើ​ទូរស័ព្ទ ដៃ​ស្មា​ត​ហ្វូន សម្រាប់​ផ្ដល់​សេវា​ជូន​ដល់​អតិថិជន​កាន់តែ​ឆាប់រហ័ស និង​កាន់តែ​មាន​ទំនុកចិត្ដ​នៅ​កម្ពុជា​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​ដែល ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ចែករំលែក​យានជំនិះ Grab Cambodia នៅ​ភោជនីយដ្ឋាន Topaz នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ថ្លែងថា សេវាកម្ម​ចែករំលែក​យានជំនិះ​ធ្វើ​ដំណើរ​នេះ ជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​មាន​លក្ខណៈ​ថ្មីស្រឡាង មាន​ភាព​ច្នៃប្រឌិត មាន​សុវត្ថិភាព​និង​តម្លាភាព ដែល​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ចំណូល បន្ថែម ដោយ​ការប្រើប្រាស់​យានយន្ត​ឯកជន ឬ​សម្រាប់​គ្រួសារ​របស់​ពួកគាត់​ដើម្បី​ផ្តល់​សេវា​ដឹកជញ្ជូន​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ចែករំលែក​យាន ជំនិះ​ធ្វើដំណើរ​នេះ​ចំនួន​ពីរ ដើម្បី​ចាប់ផ្តើម​សេវាកម្ម​ចែករំលែក​យានជំនិះ​ធ្វើ​ដំណើរ​នេះ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​គឺជា​ក្រុមហ៊ុន​ស្របច្បាប់​យ៉ាង​ពេញលេញ​នៅក្នុង​ទីផ្សារ​អាស៊ាន ដែល​ពួកគេ​ប្រតិបត្តិ ទាំងអស់ ដោយ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​ខ្ពស់​ក្នុងការ​ធ្វើ​ឱ្យ​ការដឹកជញ្ជូន​អាច​ប្រើប្រាស់​បាន​សម្រាប់ ទាំងអស់គ្នា និង​នាំ​អាស៊ីអាគ្នេយ៍​ចូលទៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​។​

​បច្ចុប្បន្ន​នេះ​កម្ពុជា ក្លាយជា​ប្រទេស​ទី​៨​នៅក្នុង​តំបន់​អាស៊ាន ដែល​មាន​ក្រុមហ៊ុន Grab បានផ្តល់ សេវាកម្ម ប្រភេទ​នេះ ហើយ​សព្វថ្ងៃ​ក្រុមហ៊ុន Grab កំពុង​ប្រតិបត្តិការ​របស់​ខ្លួន​នៅក្នុង​ទីក្រុង​របស់​អាស៊ាន ចំនួន​១៥៦ ដោយមាន​អ្នកបើកបរ​ជាង​២.១ លាន​នាក់ ដែល​ធ្វើឱ្យ​ពលរដ្ឋ​មាន​ភាពងាយស្រួល​និង​បង្កើត ការងារ​ធ្វើ​ដល់​អ្នកបើកបរ​ផងដែរ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន GRAB ដើម្បី​ធ្វើ ការរួម​គ្នា​ជួយ​វិភាគ​អំពី​ការគ្រប់គ្រង​ចរាចរណ៍​ដោយ​ប្រើ​ចំណុច​គោលដៅ​រថយន្ត​តាម​ប្រព័ន្ធ GPS របស់ ក្រុមហ៊ុន​Grab ដើម្បី​ជួយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​យើង​។​

GRAB និង UNDP​កម្ពុជា កំពុង​ស្វែងយល់​ផងដែរ​ពី​ភាព​ជា​ដៃគូ ដែល​មាន​សក្តានុពល​ដើម្បី​លើកកម្ពស់ ប្រព័ន្ធ និង​ច្ចេក​វិទ្យា និង​វិធានការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​ប្រកបដោយ​និរន្តរភាព ក្នុង​គោលបំណង​កាត់បន្ថយ ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​(GHG) ទាក់ទង​នឹង​ការដឹកជញ្ជូន និង​លើកកម្ពស់​ស្តង់ដារ​គុណភាព​នៃ​ការ រស់នៅ​ក្នុង​តំបន់​ទីក្រុង​។​

​លោក ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា “​ការបើក​ដំណើរការ​ប្រព័ន្ធ​ថ្មី​នេះ ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅ​ទូទាំង​ពិភពលោក ដែល​ផ្ដល់​សេវា​លឿន​ឆាប់រហ័ស ហើយ​មាន​ការ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ព្រមទាំង​ជួយ​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត​”​។​លោក បាន​បន្ដថា ការសម្រេច​ចុះ​អនុស្សរណៈ​ជាមួយ​ក្រុមហ៊ុន Grab​នេះ ដោយសារ​តែ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី និង​សេវាកម្ម​ថ្មី​តាម​អន​ឡាញ ដែល​បាន​ចូល រួម​សន្សំសំចៃ​ពេលវេលា ការផ្ដល់​នូវ​ទំនុកចិត្ត​ដល់ ប្រជាពលរដ្ឋ កាត់បន្ថយ​ការ ចំណាយ​ថវិកា​ផងដែរ​។​

​លោក បាន​បន្ថែមទៀតថា សេវាកម្ម​ដឹកជញ្ជូន​ថ្មី​នេះ ក៏​ផ្តល់​ភាព​ងាយ ស្រួល​ផងដែរ ដែល​អាច​ឱ្យ​អ្នក​ធ្វើ ដំណើរ​កក់​សេវាកម្ម​ដោយ​ប្រើប្រាស់​កម្ម វិធី​បច្ចេកវិទ្យា នៅ លើ​ទូរស័ព្ទ ស្មា​ត​ហ្វូន ដែល​ធ្វើឱ្យ​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​ថែម​ទៀត​។​

​លោក Wee Tang Yee នាយក​ក្រុមហ៊ុន Grab ប្រចាំ​កម្ពុជា និង​ថៃ បានឱ្យដឹងថា ការពង្រីក​សេវា ដឹកជញ្ជូន​តាម​អន​ឡាញ​នៅ​កម្ពុជា​នេះ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​បញ្ហា ដែល​បណ្ដាល​មកពី​មធ្យោបាយ​ធ្វើដំណើរ និង​ផ្ដល់​ភាពងាយស្រួល​ប្រកបដោយ សុវត្ថិភាព ដើម្បី​ផ្ដល់​ជា​ជម្រើស​ដល់​ប្រជាជន​កម្ពុជា ក៏​ដូចជា​ក្នុង​តំបន់​ផងដែរ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×