Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងការពារជាតិ បាន​យកចិត្តទុកដាក់ និង​កំពុងធ្វើការ​កែទម្រង់​ស៊ីជម្រៅ លើ​យន្តការ​ពង្រឹងសមត្ថភាព ព្រមទាំង​ធនធាន​សម្រាប់​វិស័យ​ការពារជាតិ​

spot_img

​ភ្នំពេញ​: ​នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស​នៅ​ថ្ងៃទី 7 មីនាឆ្នាំ 2019 នេះ​បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ល​ទ្ឋ​ផល​សកម្មភាព​ការងារ​យោធា​ឆ្នាំ​២០១៨​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​របស់​យោធភូមិភាគ​ពិសេស​ក្រោម​អធិបតី​លោក ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ព្រហ្ម ឌិន​រដ្ឋលេខា​ក្រសួងការពារជាតិ​។​ព្រមទាំង​មានការ​ចូលរួម​ពី​បណ្តា​អាជ្ញាធរ​ពាក់ព័ន្ធ​និង​អង្គភាព​ចំណុះ​ឲ្យ​យោធភូមិភាគ​ពិសេស​ជាច្រើន​នាក់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ពូ សា​ប៊ុត​ឌី​មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​ស្តីទី​យោធភូមិភាគ​ពិសេស បាន​មានប្រសាសន៍​ស្វាគមន៍ និង​រាយ​ជូន​គណៈអធិបតី​អំពី​សកម្មភាព​ការងារ​ក្នុង​ឆ្នាំ 2018 កន្លងមក​យោធភូមិភាគ​ពិសេស​បានសម្រេច​នូវ​ស្នាដៃ​ការងារ​បានល្អ​ប្រសើរ​។ ក្នុងនោះ​ការងារ​បើក​វគ្គ​បំប៉ន​បណ្ដុះបណ្ដាល​និង​ហ្វឹកហ្វឺន​ដល់​យោធិន​ដែល​នៅ​អង្គភាព​ចំណុះ​ឲ្យ​យោធភូមិភាគ​ពិសេស​។ លោក ឧ​ត្ត​ម​សេនីយ៍​ទោ​មេបញ្ជាការ​ស្តីទី​យោធភូមិភាគ​ពិសេស បាន​បន្តទៀតថា ស្នាដៃ​ដែល​បានសម្រេច​ក្នុង​ឆ្នាំ​កន្លងទៅនេះ យោធភូមិភាគ​ពិសេស​បាន​ចូលរួម​នូវ​សកម្មភាព​ការការពារ​សន្តិសុខ ជូន​ដល់​ថ្នាក់ដឹកនាំ​ព្រមទាំង​ធ្វើ​ទំនាក់ទំនង​ល្អ ជាមួយ​បណ្តាល​ប្រទេស​ជា​មិត្ត​នៅតាម​ជាប់​ព្រំដែន​គ្នា​និង​បាន​សហប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដែល បាត់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​ក​សួង​ការពារជាតិ បាន​មានប្រសាសន៍ថា ក្រសួងការពារជាតិ​ក៏ដូចជា​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​និង​កំពុងធ្វើការ​កែទម្រង់​ស៊ីជម្រៅ លើ​យន្តការ​ពង្រឹងសមត្ថភាព ព្រមទាំង​ធនធាន​សម្រាប់​វិស័យ​ការពារជាតិ​ក៏​ដូច​ជ​បណ្ដុះបណ្ដាល​ហ្វឹកហ្វឺន​ជំនាញ ដល់​កងយោធពល​ខេមរៈភូមិន្ទ មាន​និរន្តរភាព​ពង្រឹង​សក្តានុពល​ការពារជាតិ​។

លោក​​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​លើកឡើង​ផងដែរ ចំពោះ​គោលនយោបាយ​ការយកចិត្តទុកដាក់ ដល់​អតីត​យោធិន​ព្រមទាំង​ដោះស្រាយ​ទាន់​ពេ​វេលា និង​លើកសរសើរ​ដល់​អតីត​យុ​ទ្ឋ​ជន​ផងដែរ​។ ជាមួយគ្នានេះដែរ អង្គភាព​ចំណុះអោយ​យោធភូមិភាគ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​អាវុធ​យុ​ទ្ឋោ​បក​រណ៍​អោយបាន​ល្អ អប់រំ​ចិត្តសាស្ត្រ​រៀនសូត្រ​ជំនាញ​គោរព វិន័យ កងទ័ព​សាមគ្គី​ពង្រឹង​ផ្ទៃក្នុង​សហ​កាណ៍​ល្អជា​មួយ​បណ្តាល​ប្រទេស​ជា​មិត្ត​ព្រំដែន​សន្តិភាព ព្រមទាំង​ការពារ​នូវ​សន្តិភាព​និង​ការពារ​រាជរដ្ឋាភិបាល ដែល​ប្រសូត្រ​ចេញពី​ការបោះ​ឆ្នោត តាម​ល​ទ្ឋិ​ប្រជា​ធិ​ប​តេ​យ្យុ ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ផ្ដាំផ្ញើ​ទៅដល់​នាយ និង​ពលទាហាន​ឲ្យ​រួបរួម​សម​គ្គី​គ្នា​សាមគ្គី​ផ្ទៃក្នុង ដើម្បី​សម្រេច​ការងារ​ឲ្យ​បាន​ជោគជ័យ​។ នៅក្នុង​ឱកាស​ពិធី​ផ្សព្វផ្សាយ​ល​ទ្ឋ​ផល​ការងារ នេះ​ក៏បាន​បំពាក់​សក្តិ​ជូន​នាយ និង​ពល​ទា​ហ៊ាន​ព្រម​បំពាក់​ផ្តល់​គ្រឿង​ឥស្សរិយយស ប័ណ្ណសរសើរ ដល់​អង្គ​ភាពជា​ច្រើ​នាំ ដែលមាន​ស្នាដៃ​ចំណុះ អោយ​យោធភូមិភាគ​ពិសេស ព្រម​ទង​ផ្តល់​ថវិកា ពូជ​គោ​និង​គ្រាប់ពូជ​បន្លែ សម្ភារៈ​មួយចំនួន​ផងដែរ​៕ ដោយ ៖ កូឡាប

spot_img
×