Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស និស្សិត​ច្រើនជាង 800 នាក់ បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា & អាហារូបករណ៍​នៅ​អូស្ត្រាលី​

spot_img

​ភ្នំពេញ​៖ កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អូស្ត្រាលី ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា បាន​នាំមក​នូវ​ស្ថាប័ន​អប់រំ ចំនួន ៣៩ ទូទាំងប្រទេស​អូស្ត្រាលី​។ កម្មវិធី​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​ដឹ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ដើម្បី​ផ្តល់​ការប្រឹក្សា​ផ្ទាល់ និង​បង្ហាញ​នៅ​ជម្រើស​សិក្សា​នានា នៅ​ប្រទេស​អូស្ត្រាលី​ទៅកាន់ សិស្សានុសិស្ស និង​មាតាបិតា​។​
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់ លើ​ពិភពលោក ដែល​បាន​ដើរតួនាទី ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អា​មេ​រិច និង​អៀរ​ឡង់ ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។

“​ជាច្រើន​ទសវត្ស​មកហើយ ដែល​ប្រទេស​អូស្ត្រាលី ជា​ទិសដៅ​សិក្សា​មួយ ដែលមាន​ប្រជាប្រិយភាព សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល​កម្ពុជា សម្រាប់​ឲ្យ​ពួកគេ​ជ្រើសរើស​ទៅ​បំពេញ​ក្តី​ស្រមៃ​ការសិក្សា និង ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក អាជីព​ដែល​ពួកគេ​ប្រាថ្នា នៅពេល​ពួកគេ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ប្រទេស​អូស្ត្រាលី ផ្តល់​ឲ្យ​សិស្ស និស្សិត​នៅ​ការអប់រំ ប្រកបដោយ​ស្តង់ដារ​ពិភពលោក គ្រប់​កម្រិត និង​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​។​” ប្រសាសន៍​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ​IDP ប្រចាំ​ប្រទេស​កម្ពុជា​។

​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍ នៅ​អូស្ត្រាលី គឺជា​វេទិកា​ការសិក្សា​ដ៏​ធំ​មួយ ប្រចាំឆ្នាំ នៅ​ប្រទេស​កម្ពុជា ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន ៣៩ និង​មាន​សិ​ស្សិ និស្សិត និង​អាណាព្យាបាល​ច្រើនជាង 800​នាក់ បានមក​ជួបពិភាក្សា​ផ្ទាល់ ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី ដើម្បី​ស្វែងយល់​ព័ត៌មាន អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ព័ត៌មាន អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។ ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ​។​

“​ខ្ញុំបាទ​មាន​កិត្តិយស សូម​ធ្វើការ​ថ្លែងអំណរគុណ ដល់​ស្ថាប័ន IDP ក្នុង​ការរៀបចំ​កម្មវិធី​បែបនេះ​ឡើង​។ កម្មវិធី​បែបនេះ នៅតែ​បន្ត​ជា​ឱកាសល្អ​ប្រសើរ សម្រាប់​សិស្ស និស្សិត​កម្ពុជា និង​អាណាព្យាបាល ក្នុង​ការជួប​ជាមួយ នឹង​តំណាង​ស្ថាប័ន​ជាច្រើន​។ ខ្ញុំ​ក៏​សូម​អរគុណ ដល់​អ្នកតំណាង​ស្ថាប័ន​អប់រំ ដែលមាន​វត្តមាន​នៅទីនេះ ពីព្រោះ​កម្មវិធី​នេះ នឹង​មិនអាច​ប្រព្រឹត្តទៅបាន ប្រសិនបើ​គ្មាន​ការបន្ត​គាំទ្រ និង​ចូលរួម​របស់​អ្នកតំណាង​ស្ថាប័ន​អប់រំ​។​” ប្រសាសន៍​របស់លោក Luke Arnold, ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា នៅក្នុង​កម្មវិធី​បើក​ដំណើរការ នៃ​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍ នៅ​អូស្ត្រាលី​។

​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រឡង និង​ប្រព័ន្ធ​តេស្ត IELTS CDI ថ្មី​។​

​ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន អាចធ្វើ​ការជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ប្រព័ន្ធ​តេស្ត IELTS CDI នេះ ត្រូវបាន​គេ​រំ​ពឺ​ង​ទុក​ថា នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើ​ឲ្យ​តម្រូវការ​តេស្ត​IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើ​ឲ្យ​បេក្ខជន​ប្រឡង មាន​សមត្ថភាព​ប្រើប្រាស់ ប​ចេ្ច​ក​វិទ្យា ដែល​កំពុង​រីកចម្រើន​៕ ដោយ​៖​កូ​ឡាប​

spot_img
×