Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ថៃ​រំលាយ​បក្សប្រឆាំង​ថៃ​ចោល ក្រោយ​បានតែងតាំង​ព្រះ​នាង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ចំណែក​សមាជិក​បក្ស​នេះ​ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ ១០​ឆ្នាំ​

spot_img

​តុលាការ​ជាន់ខ្ពស់​ថៃ បាន​រំលាយ​គណបក្ស Thai Raksa Chart ក្រោយពេល​បក្សប្រឆាំង​នេះ​បានតែងតាំង បុត្រី​អតីតព្រះមហាក្សត្រ​ថៃ​គឺ​ព្រះ​នាង Ubolratana ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។​

​ចំណែក​អ្នកនយោបាយ​របស់​បក្ស Thai Raksa Chart ត្រូវបាន​តុលាការ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ ចំនួន ១០​ឆ្នាំ​។ បក្ស Thai Raksa Chart ត្រូវបាន​គាំទ្រ​ដោយ អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin Shinawatra ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ២០០៦​។​

​អ្នកវិភាគ​និយាយថា ការរំលាយ​បក្សប្រឆាំង​នោះ​វា​នឹងធ្វើ​ឲ្យ​មានការ​ពិបាក​ខ្លាំង​ដល់​អ្នកគាំទ្រ​លោក Thaksin ក្នុងការ​ឈ្នះ​សម្រាប់​ការបោះឆ្នោតជាតិ​នៅ​ចុងខែ​មីនា​នេះ​។​

​តុលាការ​ធម្មនុញ្ញ​ថៃ ដែល​បាន​រំលាយ​បក្សប្រឆាំង​ខាងលើ​ចោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​និយាយថា ការ​តែងតែ​ព្រះ​នាង Ubolratana បាន​គំរាមកំហែង​ដល់​ភាព​អ​ព្យា​ក្រិ​ត្យ​របស់​រាជាធិបតេយ្យ​។​

​ចៅ​ក្រុម Nakharin Mektrairat បាន​ថ្លែង​នៅក្នុង​សេចក្តីសម្រេច​ថា “​រាជាធិបតេយ្យ​គឺ​ស្ថិតនៅលើ​នយោបាយ និង​ដើម្បី​រក្សា​អ​ព្យា​ក្រិ​ត្យ​ភាព​នយោបាយ​។ ព្រះមហាក្សត្រ ម្ចាស់​ក្ស​ត្រី និង​ព្រះអង្គម្ចាស់ មិនអាច​ប្រើប្រាស់​សិទ្ធិ​នយោបាយ​តាម​ការបោះឆ្នោត​ឡើយ​”​។​

​សូមបញ្ជាក់ថា ប្រទេស​ថៃ​នឹងធ្វើ​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី ២៤ ខែមីនា​ខាងមុខនេះ បន្ទាប់ពី​ត្រូវ​គ្រប់គ្រង​ដោយ​របប​យោធា​តាំងពី​ឆ្នាំ ២០១៤​មក​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×