Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតី​ត​ប្រធាន​គ្រប់គ្រង​យុទ្ធនាការ​របស់លោក ដូ​ណា​ល់ ត្រាំ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុន ៤៧​ ខែ ពីបទ​បន្លំ​ពន្ធ​

spot_img

លោក Paul Manafort អតីត​អ្នកគ្រប់គ្រង​យុទ្ធនាការ របស់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤៧​ខែ​ពីបទ​បន្លំ​ពន្ធ និង​ធនាគារ​ ។​

​គាត់​ត្រូវបាន​កាត់ទោស​កាលពីរ​ដូ​វ​ក្តៅ ក្រោយពេល​បាន​លាក់​ប្រាក់ចំណូល​រាប់លាន​ដុល្លា ដែល​បានមកពី​ការប្រឹក្សា​ផ្នែក​នយោបាយ​ជុំវិញ​បញ្ហា​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​គាត់​ក៏នឹងត្រូវ​កាត់ទោស​ក្នុងករណី​ផ្សេងទៀត​ដែរ​នៅ​សប្តាហ៍​ក្រោយ​ជុំវិញ​ការបញ្ចុះ​បញ្ចូល​ខុសច្បាប់​។​

​ការចោទប្រកាន់​លើ​លោក Paul Manafort កើតឡើង​មកពី​ការស៊ើបអង្កេត​លើ​សំណុំរឿង ថា​តើ​យុទ្ធនាការ​របស់លោក ដូ​ណា​ល់ ត្រាំ​មានការ​រួមគំនិត​ជាមួយនឹង​ប្រទេស​រុស្សី​ឬ​យ៉ាងណា ដើម្បី​ឈ្នះ​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១៦​។​

​លោក Paul Manafort ក៏ត្រូវ​តុលាការ​ឲ្យ​បង់ប្រាក់​សំណង​ចំនួន ២៤​លាន​ដុល្លា​ផងដែរ និង​ប្រាក់​ពិន័យ​ចំនួន ៥០.០០០​ដុល្លា​រ ។​

​លោក ត្រូវបាន​គេ​រកឃើញថា បាន​លាក់​លុយ​ចំនួន ៥៥​លាន​ដុល្លា​នៅ​ធនាគារ​មួយ​នៅ​សា​ធា​រៈ​រដ្ឋ​ស៊ី​ប្រូស (Cyprus) ដែល​លុយ​ទាំងនោះ​គាត់​រកបាន​តាមរយៈ​ការធ្វើជា​អ្នក​ប្រឹក្សា​ផ្នែក​នយោបាយ​អោយ អ្នកនយោបាយ​គាំទ្រ​រុស្សី​អ៊ុយ​ក្រែ​ន (pro-Russian Ukrainian politicians) ​។​

​ព្រះរាជអាជ្ញា​និយាយថា លោក Paul Manafort មិនបាន​បង់ពន្ធ​ចំនួន​ជាង ៦​លាន​ដុល្លា​រ ។​

​សូមបញ្ជាក់ថា លោក Paul Manafort ធ្លាប់បាន​ធ្វើជា​អ្នកគ្រប់គ្រង​យុទ្ធនាការ​របស់លោក ដូ​ណា​ល់ ត្រាំ​បាន​រយៈពេល ៣​ខែ ចាប់ពី​ខែមិថុនា ដល់​ខែសីហា ឆ្នាំ ២០១៦ មុនពេល​គាត់​ត្រូវបាន​គេ​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង ក្រោយ​មានការ​ពិនិត្យឃើញ​ពី​ការងារ​មុន​របស់លោក នៅក្នុង​ប្រទេស​អ៊ុ​ក្រែ​ន​ ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×