Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ប្រា​សាក់​ជិះ​ម៉ូតូ​បុក​ខឿន​រង្វង់​មូល​រូប​គោ​ស្លាប់​ទាំងយប់​

spot_img

​ខេត្ត​ស្វាយ​រៀ​ង ៖ ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​បគ្គ​លិ​ក​ប្រា​សាក់​បាន​ស្លាប់​ភ្លាមៗ​ខ​ណះ​ជួប​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​គួរអោយ​រន្ធត់​ខ​ណះ​ជិះ​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ទៅបុក​ខឿន​រង្វង់​មូល​រូប​គោ​យ៉ាង​ពេញទំហឹង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ទាំងយប់​។​

​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​​ថ្ងៃ សុក្រ ០៣ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ១២និង២៥​នាទី​យប់ លើផ្លូវ​ជាតិ​លេខ ០១ ចន្លោះ​គីឡូ​ម៉ែត​លេខ ១២៣​និង​១២៤ ស្ថិត​ក្នុងភូមិ រូប​គោ សង្កាត់ ព្រៃ​ឆ្លាក់ ក្រុង ស្វាយរៀង ។​

​យោងតាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​បានអោយដឹងថា​បុរស​ដែល​ស្លាប់​មានឈ្មោះ​មុំ វុទ្ធី អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិក​ប្រា​សាក់​សាខា​ស្វាយជ្រំ រស់នៅ​ភូមិ ត្បែង ឃុំ ពោធិ៍​រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង​ខ​ណះ​ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ ១២៥ ព​ណ៏ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១I ៩៨៧០​ខូចខាត​ទាំងស្រុង​។​

​បើតាម​សាក្សី​បានអោយដឹងថា​មុន​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ ១២៥ ព​ណ៏ ខ្មៅ​ផ្លូវជាតិ​លេខ ០១ ចន្លោះ​គីឡូ​ម៉ែត​លេខ ១២៣​និង​១២៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ស្រាប់តែ​ទៅបុក​រង្វង់​មូល​រូប​គោ​យ៉ាង​ពេញទំហឹង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ទាំងយប់​។​

ក្រោយមក​អ្នកភូមិ​បាន​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​មូលដ្ឋាន​មក​កន្លែងកើតហេតុ​និង​ធ្វើការ​វាស់វែង​និង​បានប្រគល់​សព​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្ដុកក្ដួល​និង​អាឡោះអាឡ័យ​បំផុត​ ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×