Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ​ល្អប្រសើរ , មានឱកាស​បាន​ជួប​ដៃគូ​ដ៏​មាន​សក្តានុពល​ឈានទៅ​ពង្រីក​បុព្វហេតុ​ជោគជ័យ​។ ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​របស់​អ្នក​យូរ​ឬ​ឆាប់​ក៏​គង់​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ការលំបាក​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ភាព​ឯកោ​ក៏​ជា​បទ​សោធន៍​ដ៏​មានតម្លៃ​មួយ សម្រាប់​ជីវិត​របស់​អ្នក​ទៅ​ថ្ងៃ​ខាងមុខ​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ អាស្រ័យ​ដោយ​សមត្ថភាព និង​ឆន្ទៈ​របស់ខ្លួន​អ្នក​ត្រូវបាន​ថ្នាក់លើ​ជឿទុកចិត្ត អ្នក​រួម​ការងារ​គាំទ្រ​។ វិនិយោគ​មានការ​ប្រែប្រួល ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​នឹងមាន​ឱកាស​បាន​ជួប​គូ​និស្ស័យ អ្នក​រៀបការ​ហើយ​មាន​ក្តី​សុខ​សុភមង្គល ក្នុង​ក្រុមគ្រួសារ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​សភាព​វឹកវរ ពិបាក​អាច​ស្ងប់ស្ងាត់ ត្រូវ​នឹងនរ​ប្រឈមមុខ​នឹង​គ្រប់​ស្ថានការណ៍​។ អ្នកវិនិយោគ​ភាគហ៊ុន​ត្រូវ​ប្រយ័ត្នប្រយែង ចៀសវាង​ការ​ឆេវឆាវ នឹង​ទទួល​បរាជ័យ​ធ្ងន់ធ្ងរ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​អាច​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ប៉ុន្តែ​ត្រូវ​ម្ចាស់ការ​ក្នុង​ទំនាក់ទំនង​នេះ​ទើប​ទទួលបាន​លទ្ធផល​ដូច​បំណង​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រមូលផ្តុំ​ជាង​ក្នុង​ការងារ យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ជុំវិញខ្លួន ពិសេស​ជាមួយ​មនុស្ស​ឆ្នាំម្សាញ់​។ ថ្ងៃនេះ​ពុំ​ល្អ​សម្រាប់​ការបណ្តាក់ទុន​។ មនោសញ្ចេតនា ចង់​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ខ្លួនឯង​ជាមុន ទើប​អ្នក​អាច​ឈានទៅ​មាន​ភាព​សិ្ន​ទ្ធ​ស្នាល​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន​។ រកស៊ី​ធ្វើ​ជំនួញ​ជួញដូរ​សុទ្ធតែ​បាន​ផលចំណេញ​ច្រើន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​កុំ​អង្គុយ​នៅតែ​ផ្ទះ ចូរ​ចេញ​ក្រៅ​ជួបជុំ​មិត្តភក្តិ​អ្នកនឹង​មានឱកាស​បាន​ជួប​គូស្នេហ៍​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ អាស្រ័យ​ដោយ​ភាព​ឆ្នើម​ក្នុង​ការងារ អ្នកនឹង​មានឱកាស​បាន​ទទួល​ភារកិច្ច​សំខាន់ៗ​។ ថ្ងៃនេះ​អាច​បណ្តាក់ទុន​រកស៊ី​ជោគជ័យ​ចំណូល​កើនឡើង​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ចូរ​សកម្ម​ក្នុង​រាល់​ទំនាក់ទំនង ទើបបាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ​ប្រឈមមុខ​នឹង​ការស្តីបន្ទោស​របស់​អ្នកដទៃ​អ្នកនឹង​មាន​អារម្មណ៍​នឿយណាយ ចង់​ព្រលែង​ដៃ ប៉ុន្តែ​ចង់​បញ្ជាក់​សមត្ថភាព​ខ្លួន​អ្នក​ត្រូវ​បន្ត​អត់ធ្មត់​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​បាន​ជួប​អ្នកមាន​ឥទ្ធិពល គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​ដោយ​ងាយស្រួល​។ អាស្រ័យ​ដោយមាន​សមត្ថភាព​ក្តាប់​ឱកាស​វិនិយោគ វិភាគ​ទីផ្សារ​ល្អ ហេតុនេះ​អ្នក​អាច​បន្ថែម​ខ្ទង់​ចំណូល​បាន​យ៉ាង​ពេញចិត្ត​។ មនោសញ្ចេតនា អ្នកមាន​គូ ឬ​បាន​រៀបការ នឹង​មានរឿង​រីករាយ​ស្មាន​មិន​ដល់​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ​ទំនាក់ទំនង​សហប្រតិបត្តិ​ការជួប​ភាពស្មុគស្មាញ​អាចមាន​ហានិភ័យ​ប្រេះឆា ត្រូវ​នឹងនរ​ដោះស្រាយ​។ ចាយវាយ​ច្រើន​ជ្រុល ត្រូវ​សន្សំសំចៃ​មកវិញ​។ មនោសញ្ចេតនា កុំ​ដោយសារតែ​ពាក្យ​ចំអែចំអន់​លេងសើច​របស់​អ្នកដទៃ នាំ​ឲ្យ​កើតការ​សង្ស័យ​ចំពោះ​គូស្នេហ៍ នាំ​ឲ្យ​កើត​ទំនាស់​នឹង​គ្នា​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ឡើង​ខ្ពស់​។ ដោយ​ស្មារតី​ម្ចាស់ការ​សកម្ម នឹង​ការងារ​អាចជួយ​អ្នកដោះស្រាយ​កិច្ចការ​គ្រប់យ៉ាង​បាន​យ៉ាង​លឿន និង​ប្រសិទ្ធភាព​។ ថ្ងៃនេះ​ទោះ​រកស៊ី​របរ​អ្វី​ក៏​ចំណេញ​យ៉ាង​គាប់ចិត្ត​។ មនោសញ្ចេតនា ជា​ថ្ងៃមួយ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​ល្អ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​បំពេញ​កិច្ចការ​ឲ្យ​បានល្អ កុំ​ឲ្យ​រង​ការស្តីបន្ទោស​ពី​ថ្នាក់លើ​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​ច្រើន​នូវ​លុយកាក់ ឬ​របស់របរ​មានតម្លៃ​។ មនោសញ្ចេតនា គឺ​អាកប្បកិរិយា​មិន​ច្បាស់លាស់​របស់​អ្នកធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍​។ ទិស​ល្អ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ ងាយ​មាន​ភាព​ប្រកែកប្រណាំង​គ្នា​ជាមួយ​ដៃគូ​សហការ ត្រូវ​អត់ធ្មត់ ប្រយ័ត្នប្រយែង​ពាក្យសម្តី​។ ថ្ងៃនេះ​ដោយសារតែ​រឿង​លុយកាក់​ប្តី​ប្រពន្ធ​អាច​ឈ្លោះប្រកែក​គ្នា​។ មនោសញ្ចេតនា ត្រូវ​ចេះ​គោរព​និង​ជឿជាក់​គ្នា ទើប​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​២ អាច​រក្សាបាន​គង់​វង់​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង ។ ពណ៌​គាប់ប្រសើ ពណ៌​ស​។ អ្នកយក​អាសា​ឆ្នាំ រកា​៕​

spot_img
×