Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កៃ​ច្នៃ​ផាវ​គ្រាប់បែក ផ្ទុះ របួស កំបុត​កដៃ​ឆ្វេង និង​របួស​លើ​ផ្ទៃមុខ​

spot_img

​​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​៨ មីនា ២០១៩ វេលា​ម៉ោង​១៥:៣០​នាទី នៅ​ចំណុច​ភូមិ​ស្រែ​សោម​ចាស់ ឃុំ​កំពាន់ ស្រុក​មេមត់ មាន​ករណី​គ្រោះថ្នាក់​មួយ​កើតឡើង (​កៃ​ច្នៃ​ផាវ​គ្រាប់បែក​) បង្កដោយ​ជនរងគ្រោះ​ចំនួន ២​នាក់​: ១- ឈ្មោះ ឌឹ​ម ដេ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ បណ្តាល​ឲ្យ​របួស​កំបុត​កដៃ​ឆ្វេង និង​របួស​លើ​ផ្ទៃមុខ ២- ឈ្មោះ បិ ខ្វិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិ រងរបួស​ស្រាល ទាំង​២​នាក់​នៅ​ភូមិ ឃុំ​ខាងលើ​ជាមួយគ្នា ។

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​បញ្ជាក់ថា ​មូលហេតុ គឺ​ជនរងគ្រោះ​ខាងលើ បាន​យក​ផាវ​គ្រាប់បែក ១​ប្រអប់ ដាក់​ក្នុង​កំប៉ុង​ជ័រ​កៃ​ច្នៃ ដើម្បី​យកទៅ​បោក​យក​ត្រី បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង ។ បច្ចុប្បន្ន​កម្លាំង​ជនរងគ្រោះ​ទបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ស្រុក​មេមត់ ដើម្បី​ព្យាបាល ។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​សំណូមពរ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថា មិនត្រូវ​កែច្នៃ​ផាវ​គ្រាប់បែក​បំ​រ៉ុង យកទៅ​បោក​យក​ត្រី​ឡើយ ព្រោះ​វា​អាច​ផ្ទុះ​បណ្តា​ឲ្យ​រងរបួស​ខ្លួនឯង​ទៅវិញ ៕ ដោយ​:​កូ​ឡាប​

spot_img
×