Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ថៅកែ​រកស៊ី​ឈើ គុយ ហាន នៅ​ខេត្ត​ព្រៃ​វេ​ង

spot_img

(​ព្រៃវែង​)៖ ​ថោ​កែ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ធំ​ម្នាក់ នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​តុលាការចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ ចំនួន​២​លើក​មកហើយ​នោះ តែ​មេ​ឈ្មួញ​ឈើ​រូបនេះ​មិនបាន​ចូល​បំភ្លឺ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩ ។​

​មន្ត្រី​អាវុធហត្ថ​ខេត្តព្រៃវែង បាន ឲ្យ​ដឹងថា ឈ្មួញ​ឈើ​រូបនោះ​ឈ្មោះ គុយ ហាន ហៅ ហឿន​ហាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ជា​ថៅកែ​រកស៊ី​លក់​ឈើ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​ពារាំង ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន យោងតាម​ដីការ​ឲ្យ​ចូលខ្លួន លេខ ០០៣ អ​.​យ /១៩ ដោយ​លោក សូ សុវិទ្យា តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តកណ្តាល​។ ការចាប់ខ្លួន​ថៅកែ​ឈើ​រូបនេះ ដោយសារ មិន​ព្រម​ចូលមក​បំភ្លឺ ឬ​បង្ហាញខ្លួន តាម​កាលកំណត់​តាម​ដីកា​រកោះ រហូតដល់​ទៅ​២​លើក​។ លើក​ទី​១ ចុះ​នៅ​ថ្ងៃទី​២០ ខែ​វិច្ចិកា ឆ្នាំ​២០១៨ និង​លើក​ទី​២ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ របស់​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល​។​

​ការឃាត់ខ្លួន​នេះ​ពាក់ព័ន្ធ និង​ការដឹកឈើ​ខុសច្បាប់ ហើយ​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​ស្រុក​ពារាំង កំពុង​រៀបចំ​នីតិវិធី​ធ្វើការ​បញ្ជូន​បន្តទៅ​តុលាការ​ចាត់ការ​បន្តទៀត​។

​សូមបញ្ជាក់ថា លោក គុយ ហាន កន្លងមក​តែងតែ​ដឹកឈើ ពី​ខេត្តកំពង់ធំ ដើម្បី​មក​ដាក់លក់​នៅ​ដេប៉ូ​ខ្លួន បើក​តាមផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៨​។​ ​ហើយ​ក៏បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច តាម​ដងផ្លូវ​រហូត ជាពិសេស​គឺ​សមត្ថកិច្ច​មេព្រៃ​ខេត្តកណ្ដាល និង​ស្រុក​មុខកំពូល​។​លុះ​ប្រហែលជា ៦​ខែ​មុន លោក គុយ ហាន បាន​ដឹកឈើ​ពី​កំពង់ធំ​មកទៀត ។​ ​ក៏ត្រូវ​បាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​មុខកំពូល ចាប់​រថយន្ត​របស់លោក នៅ​ជិត​គល់ស្ពាន​ព្រែក​តា​មាក់​ទាំងយប់​។​

​ដោយពេល​នោះ​មាន​ព្រះរាជអាជ្ញារង​ម្នាក់ ចុះ​ចាប់​ផ្ទាល់​ជាមួយ​មេព្រៃ​និង​ប៉េអឹម ហើយក៏​បាន​ប៉ះ​ទ​ង្គិ​ត​ពាក្យសម្ដី គ្នា​រវាង​ព្រះរាជអាជ្ញា​និង​លោក ហាន ។​ ​ខណៈ​លោក ហាន បាន​និយាយ​ទៅកាន់​ព្រះរាជអាជ្ញា​ថា​៖ ខ្ញុំ​បង់លុយ​ឲ្យ​មេព្រៃ​រាល់​លើក​គឺ​ក្នុង​១​ឡាន អស់​៧០​ម៉ឺន​រៀល ក្នុង​១​ជើង​ហេតុ​អី​នៅតែ​ចាប់​ឡាន​ខ្ញុំ​ទៀត​? ។​

​ជាមួយគ្នា​នោះ​លោក គុយ ហាន បាន​បញ្ជាក់ថា បង់​ឲ្យ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកណ្ដាល ៣០​ម៉ឺន​រៀល នាយផ្នែក ២០​ម៉ឺន​រៀល និង​នាយ​សង្កាត់រដ្ឋបាល​ស្រុក​មុខកំពូល ២០​ម៉ឺន​រៀល​ជា​កំហិត សរុប​៧០​ម៉ឺន​រៀល​ក្នុង​១​ជើង​។​

​លោក​និយាយប្រាប់​អ្នកកាសែត​មុន​ថ្ងៃ​ចាប់ខ្លួន លោក​បាន​លើកឡើងថា ការដែល​មេព្រៃ​ចាប់​ឡាន​ខ្ញុំ​នៅ​ជិត​គល់ស្ពាន​ព្រែ​កតា​មាក់​នោះ មូលហេតុ​មកពី​លោក និង​មេព្រៃ​ស្រុក​មុខកំពូល ឈ្លោះ​គ្នា​រឿង​បង់លុយ​មុន​និង​ក្រោយ​។​

​ខណៈ​មេព្រៃ​គេ​កំណត់​ឲ្យ​បង់​១​ជើង​ម្ដង ប៉ុន្តែ​លោក ថា បី​បួន​ជើង​ចាំ​បង់​សរុបទៅ គឺ​ពិបាក​ណាស់​បង់​រាល់​ជើង​មិន​ស្រួល​ទេ ហើយក៏​មានទំនាស់​កុង​កាច់​គ្នា ទើប​ឈាន ដល់​មេព្រៃ​ដាក់​កំលាំង ជាមួយ​បេ​អឹម​ស្រុក​មុខកំពូល និង​ព្រះរាជអាជ្ញា ចុះ​ចាំ​ចាប់​ឈើ​លោក ទាំងយប់​តែម្ដង​។ ហើយ​ពេល​ចាប់​នោះ គឺមាន​ភាព​ចំ​រ៉ូង​ចម្រាស់ រវាង​សមត្ថកិច្ច​និង​លោក ហាន ទើប​សំណុំ​រឿងនេះ​ត្រូវ​បញ្ជូនទៅ​តុលាការ ខេត្តកណ្ដាល​ទាំង​តក់ក្រហល់​៕ ដោយ ៖ កូឡាប

spot_img
×