Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​កីឡា​ពន្យល់​ពី​រឿង​ប្រាក់រង្វាន់​កី​ឡករ​កាយ​វប្បកម្ម​

spot_img

ភ្នំពេញ​ ៖ បន្ទាប់ពី​មានប្រតិកម្ម និង ការ​លើកឡើងថា​ប្រាក់រង្វាន់​មេដាយមាស​របស់​កីឡា​កាយ​វប្បកម្ម​កម្ពុជា​​ត្រូវ​ក្រសួង​អប់រំ​យុវជន និង កីឡា​ស៊ីដាច់​អស់​១០០​លាន​រៀល​នោះ​លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កី​​ឡា​បានធ្វើ​សន្និសីទកាសែត​មួយនា​ល្ងាច​ថ្ងៃទី​៨​កី​នា​ដើម្បី​ពន្យល់​ពី​បញ្ហា​នេះ ។​

​លោក Shally D Toun​ដែលជា​គ្រូបង្វឹក កីឡាករ​កាយ​វប្បកម្ម​ហើយ ក៏​ជា​កីឡាករ​កាយ​វប្បកម្ម​ផងដែរ នៅ​ថ្ងៃទី 8 ខែមីនា​ឆ្នាំ 2014 បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវកា​រ្ម ពាក់ព័ន្ធ​នឹង​ប្រាក់រង្វាន់​កីឡាករ​កាយ​វប្បកម​របស់​កម្ពុ​ជាមួយ​រូប ដែល​បានឈ្នះ​មេដាយមាស​ពិភពលោក នៅ​ប្រទេស​ថៃ​េ ដោយ​មិន​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពេញលេញ 120 លាន​រៀល បែរជា​បានត្រឹមតែ 20 លាន​រៀល​ប៉ុណ្ណោះ ដោយ​ក្រសួង​អប់រំ​ថា​មេដាយមាស​នេះ មិនមាន​លក្ខណៈ​ពេញលេញ​ដូច​មេ​ដោយ​មាស​អ្នកផ្សេងៗ​ទៀត ដោយ​លោក​បាន​លើកឡើងថា បើ​ក្រសួង​ធ្វើបែបនេះ និង​លែងមាន​កីឡាករ​ណា ទៅ​ប្រកួត​យក​មេដៃ​ដើម្បី​ជួយ​ជាតិ​នោះទេ ព្រោះ​ប្រាករង្វាន់​ត្រូវបាន​បាត់បង់​ស្ទើរ 100 ភាគរយ​ព្រោះ​ក្រសួង​អប់រំ​ចេះតែ​ភ័ន្តច្រឡំ​រហូត ហើយ​បើ​ភ័ន្តច្រឡំ​របៀបនេះ​តើ​អោយ​កីឡាករ​រំពឹង​អ្វី​។​

​លោក​បាន​បន្តថា​ ​ទោះជា​យ៉ាងណា ខ្ញុំ​ក៏​ជា​គ្រូបង្វឹក និង​ជា​កីឡាក​មួយ​ដែរ សូម​មាន​យោបល់​ខ្លះ​! ព្រោះ​ជាជាង​ផ្តល់​ដំណោះស្រាយ​មួយ​ជូន​កីឡាក បែ​ជា​ព្យាយាម​រក​ការបកស្រាយ​ដែល​ពុំមាន​ភាពច្បាស់លាស់​។ ឈ្មោះថា មេដាយមាស​ដូចគ្នា តែ​វិញ្ញាសារ​ខុសគ្នា ខាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានដឹង​ច្បាស់​ពី​ហេតុផល​នេះ​ណាស់​! សូម្បីតែ​ម៉ូតូ​សា​រ៉ែ​ន ១​គ្រឿង​ទៅ​ទទួល​ក៏​គ្មាន​ដែរ​។ ក្រសួង​ថា​មិន​ធ្លាប់​ដឹង ពី​សេចក្តីប្រកាស​អន្តរក្រសួង បើ​ចឹ​ង​តាម​អ្វីដែល​កីឡាករ​និយាយ ថា​ឆ្នាំ ២០១៦ ឆ្នាំ​២០១៧ គឺ​ពុំមាន​បញ្ហា ហើយ​ខ្លួន​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពេញលេញ​ក្រោយ​ទទួលបាន​មេដាយមាស​របស់ខ្លួន តើ​ហេតុអ្វី​ក៏​សេចក្តីប្រកាស ហើយ​ក្រសួង​មិនដឹង​!? ក្រសួង​អប់រំ​គ្រាន់តែ​និយាយ​ក៏​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ផង គ្មាន​៥១​វិញ្ញាសារ​ទេ​។ បើតាម​ការសំភាសន៍ live របស់កីឡាករ​សុភ័ណ​នោះ ​។ ហើយ​តាម​រៀបរាប់ គឺ​វិញ្ញាសារ​ខុសពី​អ្វីដែល​ក្រសួង​និយាយ​។​

​ហើយ​ហេតុអ្វី​បានជា​មិន​ពេញលេញ​សម្រាប់តែ​កីឡាករ​កម្ពុជា សំបូរ សុភ័ណ​? ចុះ​ប្រទេស​៥០​ទៀត​ហេតុអ្វី​បានជា​ពួកគេ​ពេញលេញ​?

​ទង់ជាតិ និង​ភ្លេងជាតិ​កម្ពុជា​បាន​បន្លឺឡើង​ក្រោយពេល​កីឡាករ​សំបូរ សុភ័ណ ត្រូវបាន​ប្រកាសថា​ជា​ម្ចាស់​មេដាយមាស​។ តើ​សម​ទេ​ដែល ភ្លេងជាតិ និង​ទង់ជាតិ​កម្ពុជា​យើង បន្លឺឡើង និង​បក់​រវិច​លើ​ឆាក​អន្តរជាតិ ជាង​៥០​ប្រ​ទេ អបអរ​សារ​ទរ ហើយ​បកស្រាយ​ថា​ម្ចាស់​មេដាយមាស​មិន​ពេញលេញ​នោះ​??? តើ​ក្រសួង​អប់រំ និយាយ​បែបនេះ​កំពុង​លើកតម្កើង​ជាតិ​សាសន៍​របស់ខ្លួន ឬក៏​កំពុង​បន្តុះបង្អាប់​ជាតិ​សាសន៍​របស់​ខ្លួនឯង​?
​បើសិនជា​ឯកសារ​ខាង​ក្រសួង​នេះ​ជាការ​ពិត នោះ​ហេតុអ្វី​ក្រសួង​ចាំបាច់​ប្រើពាក្យ​ថា​ទាល់តែ​សុំ​ប្រាក់​ឧបត្ថម​ជាពិសេស​ទើបបាន​១២០​លាន​រៀល​ធ្វើ​អ្វី​?

​ហេតុអ្វី​ក្រសួង​ហ៊ាន​វាយតម្លៃ​មេដាយមាស​ពិភពលោក​ជា​លក្ខ​ណះ​ក្នុងស្រុក​បន្ថែម​លើ​មេដាយមាស​ដែល​ពិភពលោក​រៀបចំ និង​ផ្តល់ជូន​ជា​សកល​រួចហើយនោះ​?

រឿង​ច្រឡំ​គឺ​ពិត​ជាមាន តែ​ក្នុង​ឋា​នះ​ជា​ក្រសួង មិនគួរ​ប្រើពាក្យ​ថា​ច្រឡំ​ឡើយ​លើ​ករណីបែបនេះ ហើយ​ច្រឡំ​រាប់​ឆ្នាំ​ទៀត ព្រោះ​ប្រាក់​លើកទឹកចិត្ត ពី​១២០​លាន​រៀល មក​២០​លាន​រៀល គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​។ បើ​រវល់​តែ​ច្រឡំ​បែបនេះ តើ​អោយ​កីឡាករ​កម្ពុជា​យើង​ទុកចិត្ត​ម្តេចទៅ​នៅពេល​ក្រោយៗ​? គួរ​មាន​គណៈកម្មការ​ចំរុះ និង​ធានា​ឲ្យ​បាន​យុត្តិធម៌​ដល់​កីឡាករ​កម្ពុជា​!​។​

សូមបញ្ជាក់ថា​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែលមាន​ឈ្មោះថា 10th
WBPF World Competition 11-17December 2018 Chiangmai city Thailand ដោយ​កីឡាករ​កម្ពុ​ជាមួយ​
​រូប​ឈ្មោះ​សំបូរ សុ​ភណ្ឌ​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​Men Sports Physique Up to 175 Cm ។​ ជាមួយនឹង​ជ័យជំនះ​នេះ​កី​ឡរ​រូបនេះ និង គ្រូបង្វឹក​គឺ​លោក​ស៊ឹម សុភមង្គល​រស្មី​ដែលជា​ប្រធាន​សហព័ន្ធ​ផង​
​នោះ​បានទទួល​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ។​

មេដាយមាស​នៃ​ព្រឹត្តិការណ៍​នេះ​បានទទួល​រង្វាន់​លើកទឹកចិត្ត​ចំនួន​២០.០០០.០០០​រៀល ឯ គ្រូបង្វឹក​ក៏បាន​ការ​
​លើកទឹកចិត្ត​២០.០០០.០០០​រៀល​ដែរ ។

បន្ទាប់ពី​បានទទួល​រង្វាន់​ហើ​នោះ​ទាំង​គ្រូបង្វឹក​ដែលជា​ប្រធាន​សហ​ព​៧​ន្ធ​ផង​នោះ និង កីឡាករ​សំបូរ សុភ​ណ្ឌ​
​បាន​ប្រតិកម្ម​ថា​ក្រសួង​អប់រំ​កឹម​កេង​លុយ​រង្វាន់​របស់​ពួកគេ​អស់​១០០.០០០.០០០​រៀល​ព្រោះ​រង្វាន់​របស់​ពួកគេ​ដែល​​ត្រូវបាន​នោះ​មាន​ចំនួន​១២០.០០០.០០០​រៀល​ឯណោះ ។​ ជាមួយនឹង​ប្រតិកម្ម​បែបនេះ​បានធ្វើ​ឲ្យ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​បន្ទរ​តាម​ទាំង​មិនបាន​ដឹងថា​តើ​ការ​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បែបណា​បានទទួល​រង្វាន់​ប៉ុណ្ណាៗ​នោះ ។ លោក​អ៊ុ​កិ សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា​បាន​កោះហៅ​​សហព័ន្ធ រួមជាមួយ​សមាជិក​ប្រតិបត្តិ និង សាមី​កីឡាករ​ផ្ទាល់​មក​បំភ្លឺ​តែ​អ្វីៗ​ហាក់ដូចជា​មិនទាន់​ស្ងប់​នៅឡើយ ។​

នៅ​ចំពោះមុខ​អ្នកកាសែត​លោក​អគ្គនាយក​កីឡា​បាន​ពន្យល់ថា​នៅក្នុង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ស្ដីពី​ការផ្ដល់​ប្រាក់រង្វាន់​ចំពោះ​ជ័យលាភី និង ប្រាក់ឧបត្ថម្ភ​ចំពោះ​គ្រ​បង្វឹក​ក្នុងការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អ្នតរជាតិ​លេខ​៥៣២ អន​​ក្រ​-​បក ចុះ​ថ្ងៃទី​២៥​វិច្ឆិកា​ឆ្នាំ​២០១៣​ដែល​ស៊ី​ញ៉េ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ពុំ​មានចែង​ស្ដីពី​ការ​​ផ្ដល់​រង្វាន់​ចំពោះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​បែបនេះ​ទេ ។​គឺមាន​ចែង​តែ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(SEA Games) ការប្រកួត​កីឡា​អាស៊ី​រដូវក្ដៅ និង​រដូវរងា ​(ASIAN Games) និង​កីឡា​អូឡាំពិក​ទាំង​រដូវក្ដៅ និង​រងា​(Olympic Games)​តែប៉ុណ្ណោះ ។​

តែ​នៅក្នុង​មាត្រា​ទី​៧​នៃ​អនុក្រឹត្យ​នោះបាន​ចែងថា​ជាតិ​ក្រៅពី​ការប្រកួត​ដូច​មានចែង​ក្នុង​មាត្រា​៣​ដែលមាន​(​ស៊ី​ហ្គេម កីឡា​អាស៊ី និង កីឡា​អូឡាំពិក​)​ត្រូវបាន​ផ្ដល់ប្រាក់​​រង្វាន់​តាម​ប្រកាស​អន្តរក្រសួង​ស្ដីពី​គោលការណ៍​សម្រាប់​ហ្វឹកហាត់​និង​ការប្រកួត​កីឡា​ជា​ផ្លូវការ​គ្រប់​ប្រភេទ​ប្រចាំ​​ឆ្នាំ​) ។​ នៅក្នុង​សេចក្ដីប្រកាស​អន្តរក្រសួង​លេខ​៧១៦​សហវ​-​ប្រក​ស្ដីពី​គោលការណ៍​សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​ ​ក្រុម​ជម្រើសជាតិ និង ការប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​ប្រចាំឆ្នាំ​ចុះ​ថ្ងៃទី​៧​កក្កដា​ឆ្នាំ​២០១៥​ចុះហត្ថលេខា​ដោយ​​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ហង់​ជួន ណា​រ៉ុ​ន និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​អូន ព័ន្ធមុនីរ័ត្ន​ត្រង់​ចំ​​ណុ​ច​(​ខ​)​ស្ដីពី​ប្រាក់រង្វាន់​លើកទឹកចិត្ត​កីឡាករ​-​កីឡាការិនី​ជើងឯក​តាម​ប្រភេទ​កីឡា​(Championship)​ត្រង់ចំណុច​ (​ខ​១)​ស្ដីពី​ការប្រកួត​ជើងឯក​ពិភពលោក​បាន​បញ្ជាក់ថា​រង្វាន់​មេដាយមាស​បាន​២០.០០០.០០០​រៀល មេដាយប្រាក់​ ​បាន​១៦.០០០.០០០​រៀល និង មេដាយសំរិទ្ធ​បាន​១៣.០០០.០០០​រៀល ។​

រង្វាន់​២០.០០០.០០០​រៀល​គឺជា​រង្វាន់​ដែល​កីឡាករ​សំបូរ សុ​ភណ្ឌ​បានទទួល​ដោយ​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​តាម​
​រយៈ​សេចក្ដីប្រកាស​អន្តរក្រសួង​នេះ ។​

លោក​អ៊ុក សិទ្ធិ​ជាតិ​អះអាងថា​នេះ​ជា​រង្វាន់​របស់​រដ្ឋាភិបាល​ដែល​ផ្ដល់​តាម​សេចក្ដីប្រកាស​អន្តរក្រសួង​រូប​
​លោក និង ក្រសួង​អប់រំ​យុវជន និង កីឡា​ធ្វើ​អ្វីៗ​ស្របទៅតាម​គោលការណ៍​ដែល​កំណត់​ទាំងអស់​មិនមែន​ក្រសួង​អប់​​រំ​យុវជន និង កីឡា​លេប​ប្រាក់រង្វាន់​កីឡាករ​រូបនេះ​អស់​១០០.០០០.០០០​រៀល​នោះទេ ៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×