Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ជំនាញ​

spot_img

ខេត្ត​ព្រះសីហនុ ​៖ ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​អប់រំ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​មន្ត្រីនគរបាល​ជំនាញ នៅតាម​មូលដ្ឋាន ដើម្បី​ឈានទៅ​ចុះ​អនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព​ថែមទៀត​នា​ថ្ងៃ​អនាគត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៉ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​សណ្ដាប់ធ្នាប់ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ ១៥​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពង្រឹង​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដល់ នាយ នាយរង​ប៉ុស្តិ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ចំនួន ៣៥​នាក់​។​

​លោក​បន្តថា ខ្លឹមសារ នៃ​ការផ្សព្វផ្សាយ​នោះ​រួមមាន​៖

១-​ផ្សព្វផ្សាយ​បទបញ្ជា​លេខ ០០១​ប​ជក របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការជំរុញ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។

២-​ផ្សព្វផ្សាយ​បទបញ្ជា និង​ផែនការ របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​។

៣-​ជំរុញ​សហការ ជាមួយ​អធិការរង​ទទួលបន្ទុក ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ និង ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ឲ្យ​គោរព​ច្បាប់​ទាំងអស់គ្នា ។

៤-​រាល់ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង សមត្ថកិច្ច​មូលដ្ឋាន ត្រូវការពារ​កន្លែងកើតហេតុ ជួយសង្គ្រោះ​ជនរងគ្រោះ និង​រាយការណ៍​បន្ទាន់​នៅ​លោក​អធិការ និង​អធិការរង ទទួលបន្ទុក ដើម្បី​ឲ្យ​គាត់​រាយការណ៍​បន្ត​។​

​លោក អ៉ី សុខា បន្ថែមថា គោលបំណង នៃ​ការបន្ត​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​កម្លាំង​នគរបាល​តាម​មូលដ្ឋាន​នៅពេលនេះ ដើម្បី​ឈានទៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នា​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា អោយ​ថយចុះ​ចំនួន​នា​បណ្តា​ឆ្នាំ​ខាងមុខ​៕ ដែន សីមា​

spot_img
×