Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប្រើ​ត្រា​ក្លែងក្លាយបោះ​លើ​លិខិតឆ្លងដែន ដើម្បីពន្យារ​សុពលភាពឲ្យ​ពលករ​ខ្មែរ ធ្វើការ​នៅ​ថៃ​

spot_img

​បន្ទាយមានជ័យ ៖ បុរស​ម្នាក់ ប្រើ​ត្រា​ក្លែងក្លាយ បោះ​លើ​លិខិតឆ្លងដែន​ពិតប្រាកដ ដើម្បី​ពន្យារ​សុពលភាព ឲ្យ​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​នគរបាល ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្រុង​ប៉ោយប៉ែត​។​

​ជនសង្ស័យ ឈ្មោះ ពេជ្រ រិ​ទ្ឌ បម្រើ​ការងារ​នៅ​ក្រុមហ៊ុន B S R O នាំ​ពលករ​ស្របច្បាប់​ទៅ​ប្រទេស​ថៃ ។​

​លោក​វរសេនីយ៍ឯក ធិ​នែ ស៊ិន​ដេ​ត អធិការ នៃ​អធិការ​ដ្ឋ​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ត បាន​បញ្ជាក់ថា សមត្ថកិច្ច​នគរបាល នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត និង​មានការ​សម្របសម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​បន្ទាយ​មាន​ជ័​យុ បាន​ឃាត់ខ្លួន​បុរស​ម្នាក់នេះ ពិតប្រាកដ​មែន ក្នង​ករណី​ក្លែង​ត្រា និង​បោះត្រា​ពន្យារ​សុពលភាព យកប្រាក់​ពី​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយសារ​តម្រួត​ថៃ ពិនិត្យឃើញ​ត្រា​ក្លែងក្លាយ និង​មាន​ភាពមិនប្រក្រតី ដែល​វាយ​នៅលើ​ប៉ាស​ស្ព័​រ​ ​ហើយ​បាន​ចាប់​ឃាត់ខ្លួន ពលករ​ខ្មែរ​ជាច្រើន​នាក់ តែ​ត្រូវបាន អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ សុំ​ធានា​មកវិញ ហើយ​ទំនាក់ទំនង​មក​នគរបាល ទើប​លោក​ដាក់ កម្លាំង​ស្រាវជ្រាវ​អស់​រយៈពេល​មួយខែ ទើប​រកឃើញ​មុខសញ្ញា​នេះ​។ បច្ចុប្បន្ន​មុខសញ្ញា ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​គួរ​បញ្ជក់​ថា កាលពី​ថ្ងៃ​៨ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នគរបាល បានទទួល​ជនរងគ្រោះ ពី​ស្ថាន​អង្គ​កុងស៊ុល ប្រចាំខេត្ត ស្រះកែវ ប្រទេស​ថៃ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពី​ករណី​ប្រើប្រាស់ លិខិតឆ្លងដែន​ពិតប្រាកដ តែ​ត្រា​ពន្យារ​សុពលភាព​ក្លែងក្លាយ ឈ្មោះ ខាត់​នី ផល្លី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​សល់ ឃុំ​ចំនោម ស្រុក​មង្គលបុរី បន្ទាយមានជ័យ ។ ខណៈនោះ​ជនរងគ្រោះ​បានដាក់​បណ្តឹង​ប្តឹង ឈ្មោះ ពេជ្រ រិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ​។​

​ក្រោយពេល​ទទួល​បណ្តឹង​ហើយ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​រកឃើញ ឈ្មោះ ពេជ្រ រិ​ទ្ធ ដើម្បី​សាកសួរ ដោយ​សាមីខ្លួន​បាន​ប្រាប់ថា ខ្លួន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន B S R O នាំ​ពលករ​ស្របច្បាប់​ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន​នៅ​ភ្នំពេញ បាន​ផ្ញើលិខិត​ឆ្លងដែន​មួយ​ក្បាល ឈ្មោះ ខាត់​នី ផល្លី ដើម្បី​ពន្យារ​សុពលភាព ហើយ​ខ្លួន​បាន​យក​លិខិតឆ្លងដែន​ឲ្យ​ទៅ ឈ្មោះ ណា​វ៉ា​ត់ ហើយ ណា​វ៉ា​ត់ ថា ចាំ​យកមក​ឲ្យ​ឈ្មោះ ភ​ស្ជ័ បោះត្រា​ឲ្យ ហើយក៏​ប្រគល់​ប៉ាស​ស្ព័​រ និង​លុយ​១០០០​បាត​។​

​ក្រោយ​ការសាកសួរ ឈ្មោះ នូ ណា​វ៉ា​ត់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​បាន​និយាយថា ខ្លួន​ពិតជា​បានទទួល​លិខិតឆ្លងដែន ឈ្មោះ ខាត់​នី ផល្លី អាយុ​៣១​ឆ្នាំ យកមក​ឲ្យ ឈ្មោះ ភ​ស្ជ័ ពន្យារ​ពិតមែន​។ ទើប​នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ ម៉ោង​៩​ព្រឹក បាន​ហៅ ឈ្មោះ អ៊ឹម ស​ម្ផ័​ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ បាន​សារភាពថា ខ្លួន​ពិតជា​មាន​ត្រា ពន្យារ ប៉ាស​ស្ព័​រ និង​បាន​បោះត្រា​ពន្យារ​មួយរយៈ​កន្លងមក​បាន​ប្រហែល​៣០​ក្បាល ក្នុងនោះ​ក៏បាន​យក​ត្រា​មក​ប្រគល់ជូន​សមត្ថកិច្ច ប៉ោយប៉ែត​ផងដែរ​។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ចាត់កា​រ​ទៅតាម​ច្បាប់​៕ ​ដោយ​:​កូ​ឡាប​

spot_img
×