Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ប្រាប់លេខាធិការ​អចិន្ត្រៃយ៍​នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុង​ប្រើ​ភាសាបារាំង ពី​ការរីកលូតលាស់ និង​ផល​ប្រឈម​នៅ​ទីក្រុង​

spot_img

​ភ្នំពេញ ​: សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ប្រាប់ លេខាធិការ​អចិន្ត្រៃយ៍​នៃ​សមាគម​អន្តរជាតិ​នៃ​អ​ភ​បាល​ក្រុង​ប្រើ​ភាសា​បារាំង​ថា ការរីកលូតលាស់​ច្រើន និង​ផល​ប្រឈម​នៅ​ទីក្រុង​ដែល​មាន​ដូច​ជា​ការ​ប្រឈម​នៃ​ការកើនឡើង​ចំនួន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៃ​ទីក្រុង ដែល​មាន​ការកើនឡើង​យ៉ាងខ្លាំង​។

​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​មីនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្ត​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Pierre Baillet លេខាធិការ​អចិន្ត្រៃយ៍​នៃ​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​និយាយ​ភាសារ​បារាំង នៅ​វិមាន​សន្តិភាព​។

​លោក Pierre Baillet បាន​ថ្លែអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាតិ​ឲ្យ​រូបលោក និង​គណៈប្រតិភូ​ជួប​សម្តែក​ការ​គួ​សម បើទោះបីជា សម្តេច​តេជោ មាន​កម្មវិធី​មមាញឹក​យ៉ាងណាក៏ដោយ​។ លោក Pierre បាន​គោរព​ជ្រាប​ជូន​សម្តេច​តេជោ​អំពី​គោលបំណង​នៃ​គណប្រតិភូ​ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​គឺ​ដើម្បី​រៀបចំ​មហាសន្និបាត​របស់​អភិបាលក្រុងនិ​យាយ​ភាសា​បារាំង​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ដើម ខែ​ធ្នូ ឆ្នាំ ២០១៩ នៅ​រាជធានី​ភ្នំពេញ​។ លោក Pierre Baillet បាន​កោតសរសើរ​អំពី​ការរីកចម្រើន​នៃ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ និង​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ ចំពោះ​គណប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក លោក Pierre​។ ជា​ការពិត ការចង​សម្ព័ន្ឋមេត្រី​រវាង​អភិបាលក្រុងនិ​យាយ​ភាសា​បារាំង​គឺ​មាន​ការ​ទំនាក់ទំនង​គ្នា​ជា​យូរ​មក​ហើយ​កាលពី​ឆ្នាំ ១៩៨០ ដែល​ពេលនោះ​លោក​អភិបាល​ក្រុងប៉ារីស​នៃ​ប្រទេស​បារាំង បាន​បញ្ជូន​រថយន្ត​ដឹក​សំរាម​ឲ្យមក​កម្ពុជា​តាំងពី​ពេលនោះម​ក ទោះបី​ពេលនោះ ប្រទេស​បារាំង និង​កម្ពុជា មិនទាន់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​នៅឡើយ ព្រោះ​ដោយសារ​ការ​កាត់ផ្តាច់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ។

​លោក Pierre សប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ឃើញ​ទីក្រុង​ភ្នំពេញ​មានកា​រីកចម្រើន​យ៉ាង​លឿន ហើយ​ទីក្រុង​នេះ ក៏​ជា​ទីក្រុង​សមាជិក​នៃ​ប្រទេស​ដែល​និយាយ​ភាសារ​បារាំង​ផងដែរ​។ លោក Pierre បន្ត​ពិត្យ​មើល​ទៅលើ​គម្រោង​នានា​ដែល​បាន​អនុវត្ត​កន្លងមក និង​គម្រោង​សម្រាប់​ថ្ងៃ​អនាគត ជាមួយ​ជំនួយ​ដែល​បានមក​ពី​សហគមន៍​និយាយ​ភាសារ​បារាំង ក្នុងនោះ​ក៏​មាន​មូលនិធិ Bill Gates ផងដែរ ដើម្បី​ជួយ​ដល់​ការកែលំអរ ស្តារ​ប្រព័ន្ធ​លំអ​ទីក្រុង បរិស្ថាន កាក​សំណល់ ទឹកស្អុយ និង​ទឹក​ដក់​នៅតាម​ផ្លូវ​ជាដើម​។ លោក Pierre បាន​គោរព​ជម្រាបជូន សម្តេច​តេជោ បន្តទៀតថា ប្រទេស​កម្ពុជា ពិសេស​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​សៀមរាប អា​ជា​ទីក្រុង​គំរូ សម្រាប់​ការអភិវឌ្ឍ​គម្រោង​នេះ ដល់​ទីក្រុង​នៃ​បណ្តា​ប្រទេស​ជិតខាង មាន​ទីក្រុង​នៃ​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​ជា​អាទ៌​។ លោក Pierre ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​តេជោ ផងដែរ​ថា សមាគមន៍​នេះ នឹង​គ្រោង​រៀបចំ​ធ្វើ​មហាសន្និបាត​របស់​សមា​គ​មន៍​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាល​ក្រុងប៉ារីស​ផងដែរ នៅ​ថ្ងៃ​ទី ៣-៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប ដែល​ឱកាស​នោះ​នឹង​បាន​ពន្លិច​ឲ្យឃើញ​នូវ​គម្រោង​អភិវឌ្ឍនា​នា​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​សៀមរាប ហើយ​ក៏​បង្ហាញ​ឲ្យ​សមាជិក​ពី​ទ្វីប​ទាំង ៥ នៃ​ពិភពលោក​នេះ​អញ្ជើញ​មក​ចូលរួម​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វា​ពិតជា​កិត្តិយស​សម្រាប់​ព្រះរាជា​ណ​ចក្រ​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ​ដែល​ជា​ទីក្រុង​សមាជិក​មួយ​នៃ​សមាគមន៍​នៃ​ទីក្រុង​ដែល​ប្រើប្រាស់​ភាសា​បារាំង ។ ទន្តឹម​នឹងនេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការរីកលូតលាស់​ច្រើន និង​ផល​ប្រឈម​នៅ​ទីក្រុង​ដែល​មាន​ដូច​ជា​ការ​ប្រឈម​នៃ​ការកើនឡើង​ចំនួន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៃ​ទីក្រុង ដែល​មាន​ការកើនឡើង​យ៉ាងខ្លាំង​។ ជាក់ស្តែង​ក្រុង​ព្រះសីហនុ គឺ​ជួប​បញ្ហា​កង្វះ​ភ្លើង ទឹកស្អុយ ដែល​យើង​មិន​មាន​ប្រព័ន្ធ​សម្រាប់​ចំរោះ​ទឹកស្អុយ​ទាំងនោះ​បាន​មុន​ហូរ​ចូល​សមុទ្រ តែ​ពេល​នេះ រាជរដ្ឋាភិបាល​កំពុង​តែ​ខិតខំ​រៀបចំ​ប្រព័ន្ធ​នេះ​។ ទន្ទឹមនឹងនេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ត្រៀម​ថវិកាបដិភាគ​សម្រាប់​រៀបចំ​គម្រោង​នេះ​ឲ្យទទួល​បាន​ជោគជ័យ​។​

​សម្តេច​តេជោ ហ៊ុន សែន រីករាយ​ស្វាគមន៍​ជានិច្ច​ចំពោះ គម្រោង​នានា ពី​ការជួយ​របស់​សមាគម​ន៍​នៃ​ប្រទេស​និយាយ​ភាសារ​បារាំង​។​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ប្រទេស​ដែល​និយាយ​ភាសារ​បារាំង​ភាគច្រើន ជា​ប្រទេស​ក្រីក្រ មិន​អភិវឌ្ឍ​ដូច​ប្រទេស​ដែល​និយាយ​ភាសារ​អង់គ្លេស​នោះទេ​។ ពិត​ប្រាកដ​ណាស់ ប្រទេស​ដែល​និយាយ​ភាសារ​បារាំង​នេះ​គឺ​មាន​ស្មារតី​សហកា​ររ​ជា​សហគមន៍​មួយ ដែល​បាន​ជួយ​គ្នា​ទៅវិញទៅមក​។ ជាក់ស្តែង កន្លងមកនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ដើម្បី សន្តិភាព​របស់​អង្គការសហប្រជាជាតិ ទៅ​បណ្តា​ប្រទេស​ដែល​និយាយ​ភាសារ​បារាំង​ដូចជា​ប្រទេស ម៉ាលី លី​បង់ និង​អាហ្វ្រិក​កណ្តាល មួយចំនួន​ផង​ដែរ​។​សម្តេច​តេជោ បាន​មានប្រសាសន៍​ផងដែ​ថា កម្ពុជា​ក៏​បាន​យកចិត្តទុកដាក់​ទៅលើ​ភាសារ​បារាំង ដែល​ពេល​នេះ កម្ពុជា​ក៏​បាន​ហ្វឹកហ្វឺន​គ្រូ សម្រាប់​បង្រៀន​ភាសារ​បា​រាំង នៅក្នុង​សាលា មហាវិទ្យាល័យ ពិសេស​ភាសារ​បារាំង​ត្រូវបាន​ប្រើប្រាស់​ក្នុង វិទ្យាស្ថាន​បច្ចេក​ទេ​សតិ​ក​ណូ និង​ផ្នែក​វិជ្ជសាស្ត្រ នៅក្នុង​មហាវិទ្យាល័យ​ពេទ្យ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ និង​មាន​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​សន្និត​បាត​រប​
​ស់​សមាគមន៍​អភិបាល​ក្រុង ដែល​និយាយ​ភាសារ​បារាំង ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ ប្រកប​ដោយ​សង្ឃឹម ជាមួយ​ស្មារតី​សាមគ្គីភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​រឹងមាំ​ថែម​ទៀត​៕ ដោយ​:​កូឡាប​

 

spot_img
×