Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​របស់​ស្ត្រី​អង់គ្លេស ដែល​រត់​ចោល​ប្រទេស​ទៅ​ចូលរួម​នឹង​ក្រុម ISIS បាន​ស្លាប់​ហើយ​

spot_img

​កូនប្រុស​ដែល​ទើប​នឹង​កើត របស់​ស្ត្រី​អង់គ្លេស​ឈ្មោះ Shamima Begum ដែល​បាន​ចាក​ចេញពី​ទីក្រុង​ឡុង​ដើម្បី​ទៅ​ចូលរួម​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម (ISIS) ក្នង​ប្រទេស​ស៊ី​រី បាន​ស្លាប់​ហើយ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​។​

​ទារក​ដែល​មាន​អាយុ តិចជាង ៣​អាទិត្យ​នោះបាន​ស្លាប់​ដោយសារ​រោគ​រលាក​សួត បើ​យោង​តាម​ការបញ្ជាក់​របស់​ពេទ្យ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយថា ការស្លាប់​របស់​កុមារ​គ្រប់រូប​គឺជា​រឿង​គួរ​អោយ​ខ្លោចផ្សារ និង​ជា​រឿង​ឈឺចាប់​សម្រាប់​គ្រួសារ​។​

​អ្នកនាំពាក្យ​ដដែល​និយាយថា រដ្ឋាភិបាល​អង់គ្លេស​បាន​ដាស់តឿន​យ៉ាង​ជាប់លាប់ ប្រឆាំង​ទៅនឹង​ការធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ស៊ី​រី ហើយ​រដ្ឋាភិបាល​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អាច​ធ្វើបាន ដើម្បី​រារាំង​មិន​ឲ្យ​ប្រជាជន​ពី​ការអូសទាញ​ឲ្យ​ធ្លាក់​ចូល​ក្នុង​អំពើ​ភេ​វរ​កម្ម និង​ការធ្វើដំណើរ​ទៅកាន់ តំបន់​មាន​ជម្លោះ​ដ៏​គ្រោះថ្នាក់​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​សូមបញ្ជាក់​ថា ស្ត្រី​វ័យក្មេង​ស​ញ្ញាតិ​អង់គ្លេស​ខាងលើ បាន​ចាកចេញ​ពី​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ ២០១៥ ជាមួយនឹង​មិត្តភក្តិ ២​នាក់​ទៀត ហើយ​នាង​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ជំរុំ​ភៀសខ្លួន ស៊ី​រី នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ​។​

​នាង​ចង់​ត្រឡប់​មក​កាន់​ប្រទេស​អង់គ្លេស​វិញ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​ដក​ស​ញ្ញាតិ​របស់​នាង​។​

​ប្តី​របស់​នាង ដែល​ជា​ពួក​សកម្មប្រយុទ្ធ IS ជនជាតិ​ហូ​ឡង់ ដែល​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​គុក​ក្បែរ​នាង ក៏​ត្រូវបាន​គេ​ផ្តល់​ដំណឹង​ពី​ការស្លាប់​របស់​កូនប្រុស​ខ្លួន​ផង​ដែរ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×