Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​ជួល​នាវាមុជទឹក​របស់​រុស្សី ក្នុងតម្លៃ ៣​ ពាន់​លាន​ដុល្លា​រ

spot_img

​ប្រទេស​ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​រុស្សី​ក្នុង​ការជួល​នាវាមុជទឹក​ប្រើ​ថាមពលនុយក្លេអ៊ែរ រយៈពេល ១០​ឆ្នាំ ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន ៣​ពាន់​លាន​ដុល្លា ដើម្បី​បំពាក់​ដល់​កងទ័ពជើងទឹក របស់ខ្លួន​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​បើ​តាម​សេចក្តីរាយការណ៍ នៅពេល​មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាន​នៃ​ប្រទេស​ទាំង​ពីរ ប្រទេស​រុស្សី​នឹង​ត្រូវ​បញ្ជូន​នាវាមុជទឹក Akula ដែល​នឹង​ត្រូវ​ដូរ​ឈ្មោះ​ទៅជា Chakra III ទៅឲ្យ​ឥណ្ឌា​នៅ​ឆ្នាំ ២០២៥​។​

​វា​នឹង​ក្លាយទៅជា​នាវាមុជទឹក​ទី ៣​ហើយ​ដែល​រុស្សី​បាន​ជួល​ឲ្យ​កងទ័ពជើងទឹក​ឥណ្ឌា​។​

​ទោះយ៉ាងណា ក្រសួងការបរទេស​ឥណ្ឌា មិនទាន់​បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​បើតាម​សេចក្តីរាយការណ៍​របស់​សារពត៌មាន PTI របស់​ឥណ្ឌា បានឲ្យដឹងថា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ឥណ្ឌា​បដិសេធ​ក្នុងការ​ធ្វើ​អត្ថាធិប្បាយ​លើ​កិច្ចព្រមព្រៀង​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ Xinhua

spot_img
×