Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ករណី​ចោរកម្ម​លួច​ម៉ូតូ ទៅ​តុលាការ​

spot_img

​ខេត្ត​កំពង់ស្ពឺ  ៖ ​ជនសង្ស័យ​ជា​មុខសញ្ញា​ពាក់ព័ន្ធ​ករណី​ចោរកម្ម​លួច​ម៉ូតូ និង​ទទួល​ផល​ចោរកម្ម​នៅ​ក្រុង​ច្បារមន ត្រូវបាន​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ច្បារមន​.​ខេត្ត​កំពង់ស្ពឺ បាន​ចុះ​សហការ​បង្ក្រាប​មុខសញ្ញា​នៅ​ខេត្ដ​កណ្ដាល -​កំពង់ឆ្នាំង ហើយ​ជនសង្ស័យ​ទាំងពីរ​ខាងលើ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី 9 ខែ​មីនា​ឆ្នាំ 2018 នេះ​។​

​ជនសង្ស័យ​ពាក់ព័ន្ធ​មុខសញ្ញា​ម្នាក់ ពីបទ ចោរកម្ម​លួច​ម៉ូូ​តូ​កាលពី​ថ្ងៃ​ទី​៥.៣.២០១៩ នៅ​ភូមិ​ភ្នំ​ដី សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ រួច​គេចខ្លួន​បាត់​ក្រោយ​ប្រតិបត្តិការ​ចុះ​ស្រាវ ជ្រាវ​និង​មាន​កិច្ចសហការ​ពី​ដើ​មបណ្ដឹង ​”​ឈ្មោះ​ពៅ ភាព ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ដី សង្កាត់​ច្បារ​មន ក្រុង​ច្បារមន មុខរបរ ជាង​ផ្សា​ដែក មុខសញ្ញា គឺជា​កូន​ជាង​របស់ខ្លួន​ឈ្មោះ​កូវ សា​វ៉េ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​ពពេច ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គី​រី ខេត្ត​កំពង់ឆ្នាំង បាន​លួច​យក​ម៉ូតូ​របស់​ខ្លួន ម៉ាក វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩​គ្មាន​ស្លាក​លេខ​ដែល​ទុក​នៅ​ពី​មុខ​ផ្ទះ​រួច​រត់គេចខ្លួន​បាត់​។​

​ដោយ​មាន​ការ​ចង្អល​ណែនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត និង​មាន​ការសម្របសម្រួល​ពី​លោកស្រី ចា​ត​សូរ រស្មី ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជំនាញ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​យុត្តិធម៌​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​។​

​យោង​តាម​ចម្លេី​យរបស់​ឈ្មោះ​កូវ សា​វ៉េ​ត កម្លាំង ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​ទៀត ឈ្មោះ​យិន ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ដកហូត​វត្ថុតាង​ម៉ូតូ ០១ គ្រឿង ម៉ាក វ៉េវ​អាល់​ហ្វា ស៊េរី​ឆ្នាំ ២០១៩ (​ទទួលផល​ចោរកម្ម​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ខាងលើ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​ ៖ កូឡាប​

spot_img
×