Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និបាត​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៅ​រាជធានី​ភ្នំពេញ គឺជា​ទ្វា​មួយ​បើក​ទៅកាន់​ពិភពលោក​

spot_img

​ភ្នំពេញ​ ៖ ​រសៀល​ថ្ងៃ​សុក្រ ទី​៨ ខែ​មីនា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ព្យែរ ប៊ៃ​យ៉េ អគ្គលេខាធិការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ( AIMF ) ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​សមាគម AIMF នា​ចុងឆ្នាំ​នេះ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​សម្រាប់​គម្រោង ” ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​វិស័យ​រៀបចំ​ក្រុង​ប្រកបដោយ​និរន្តរភាព ដើម្បី​រៀបចំ​តំបន់​អាណាធិបតេយ្យ​ឡើងវិញ​ក្នុង​ទីក្រុង និង​ធានា​ផ្ដល់​នូវ​លទ្ធភាព​ក្នុង​ការទទួលបាន​សេវា​សំខាន់ៗ ផ្សេងៗ​សម្រាប់​សហគមន៍​ក្រីក្រ ” រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ( AIMF )​។​

​លោក​ឃួង ស្រេង បាន​ជំរាបជូន​លោក​ព្យែរ បៃ​យ៉េ ពី​ការផ្តល់​កិច្ច​សហការ​ឲ្យបាន​ល្អ​ប្រសើរ​ជាមួយ​(AIMF)​ក្នុងនាម​ទីក្រុង​ភ្នំពេញ​ជា​សមាជិក​ការិយាល័យ របស់​(AIMF)​និង​ត្រូវបាន​អង្គសន្និបាត​

(AIMF)​អនុ​មត័​គាំទ្រ​ជា​ឯកច្ឆ័ន​ជូន​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​របស់​សមាគ​ម​លើកទី​៣៩​ស្រប​នឹង​ខួប​ទី​៤០​នៃ​ការបង្កើត​សមាគម​ហើយ​សន្និបាត​ឆ្នាំនេះ គឺ​បន្ត​ការងារ​ពី​សន្និបាត​ឆ្នាំមុន​នៅ​ទីក្រុង​លី​ល ប្រទេស​បារាំង​ដោយ​ផ្តោត​សំខាន់​ទៅលើ​ខ្លឹមសារ​ការរស់នៅ​ក្នុង​ទីក្រុង និង​កីឡា​។​រាជធានី​ភ្នំពេញ​ក៏​គាំទ្រ​ទៅ​នឹង​គំរោង​បង្កើត​ការិយាល័យ​(AIMF)​នៅ​រាជធានី​ភ្នំពេញ​សំរាប់​តំណាង​ប្រចាំ​តំបន់​ផងដែរ​។​

​លោក​ព្យែរ បៃ​យ៉េ បាន​លើកឡើង​ថា សន្និបាត​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៅ​រាជធានី​ភ្នំពេញ គឺជា​ទ្វា​មួយ​បើក​ទៅកាន់​ពិភពលោក និង បង្ហាញ​ពីអ្វី​ដែល​សមគម​បានធ្វើ ក៏​ដូចជា​ការបង្ហាញ​ពី​សក្តានុពល​វប្បធម៌​,​ការរីកចំរើន​របស់​រាជធានី​ភ្នំពេញ ក៏ដូចជា​វិស័យ​ទេសចរ​,​កីឡា​,​បរិស្ថាន​ជា​ដើម​។​

​លោក​ថា យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ដូចជា​បញ្ហា​ទឹក​កខ្វក់​,​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​កីឡា​ជាដើម​ដោយ​លោក​សុំ​ការគាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ធ្លាប់​មាន​ប្រសា​ស​ន៏​ថា រាជរដ្ឋាភិបាល​ត្រៀមខ្លួន​ផ្តល់​បដិភាគ​ជា​មួយ​AIMF​ក្នុង​ការជួយ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ ហើយ​សម្តេច​ក៏​បាន​លើកទឹកចិត្ត​ដល់​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​សហការ​ជាមួយ​(AIMF)​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ខេត្ត ក្រុង​របស់​ខ្លួន​និមួយៗ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ លោក​ឃួង ស្រេង​និង​លោក​ព្យែរ បៃ​យ៉េ ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​សម្រាប់​គម្រោង ” ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​វិស័យ​រៀបចំ​ក្រុង​ប្រកបដោយ​និរន្តរភាព ដើម្បី​រៀបចំ​តំបន់​អាណាធិបតេយ្យ​ឡើងវិញ​ក្នុង​ទីក្រុង និង​ធានា​ផ្ដល់​នូវ​លទ្ធភាព​ក្នុង​ការទទួលបាន​សេវា​សំខាន់ៗ ផ្សេងៗ​សម្រាប់​សហគមន៍​ក្រីក្រ ” រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ( AIMF )៕ ​ដោយ​:​កូឡាប​

      

spot_img
×